​ក្មេង​៤​ឆ្នាំ​ឆ្លងថ្នល់​ម៉ូតូ​ហុងដា​ឌ្រី​ម​បុក​អូស​ប្រមាណ​ជិត​១០​ម៉ែត្រ​របួសធ្ងន់​ស្រាល​៣​នាក់​

0

កំពង់ឆ្នាំង​៖​ ស្ត្រី​អ្ន​ជាក​បើកបរ​ម៉ូតូ​ម្នាក់ និង​កុមារ​អាយុ​៤​ឆ្នាំ​ម្នាក់​រងរបួស​ធ្ងន់ និង​យុវជន ម្នាក់​រងរបួស ស្រាល​ក្នុង​ហេ​ត​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បើក​បុក​ក្មេង​រត់​ឆ្លងថ្នល់​។ ករណីនេះ​បានកើត​ឡើង​វេលា​ម៉ោង​៣​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៥ ស្ថិត ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​DSC06564
​ ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​ស្ត្រី​រងគ្រោះ​ជា​អ្នក​បើ​បរ​ម៉ូតូ​ឈ្មោះ នុត សាវ៉ាត អាយុ​៣៨​ឆ្នាំ រងរបួស​ធ្ងន់ និង​កូនប្រុស​ឈ្មោះ អឿន ផាន់​ណា អាយុ​១៦​ឆ្នាំ ជិះ​ពីក្រោយ​រងរបួស​ស្រាល រស់នៅក្នុង​ភូមិ​ទួល​ខ្សាច់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​។​ចំណែក​កុមារ​រត់​ឆ្លងថ្នល់​ឈ្មោះ នឿន វិមាន អាយុ​៤​ឆ្នាំ រងរបួស​ធ្ងន់​មាន​ឳ​ពុក​ឈ្មោះ ស៊ុំ សា​រ៉ែ​ន អាយុ​៣១​ឆ្នាំ និង​ម្តាយ​ឈ្មោះ ឈៀង ចាន់ថុល អាយុ​៣១​ឆ្នាំ រស់នៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ​។​DSC06563
​ ​មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​ឈ្មោះ នុត សាវ៉ាត បាន​ឌុប​កូនប្រុស​ពីក្រោយ ក្នុងទិសដៅ​ពី​តិ​បូ​ង​ទៅ​ជើង​ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង​1D-1925 លុះ​មកដល់​ចំណុចកើតហេតុ​ក៍​ស្រាប់តែ​កុមារា​ឈ្មោះ នុត សាវ៉ាត អាយុ​៤​ឆ្នាំ​បាន​រត់​ឆ្លងថ្នល់​ពី​កើតមក​លិច បណ្តាលអោយ​ស្ត្រី​ដែល​កំពុងបើក​ម៉ូតូ​គេច​មិនទាន់ ក៍បាន​បុក​ដួល​ទាំងអស់គ្នា​អូស​ចំងាយ​ប្រមាណ​ជិត​១០​ម៉ែត្រ រងរបួស​ធ្ងន់​២​នាក់ និង​របួសស្រាល​ម្នាក់​។​
​ ​ក្រោយពេល​កើតហេតុ​អ្នករងរបួស​ទាំង​៣​នាក់ ត្រូវបាន​អ្នកជិតខាង​ក្នុងភូមិ​ដឹក​ទៅ សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្តកមពង់ឆ្នាំង​។​ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង ធ្វើការ​វាស់វែង និង​កសាង​សំណុំរឿង​តាម​នីតិវិធី​។​DSC06560
​ ​នៅក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បានចែង​ថា​៖ ការដែល​ឳ​ពុក​ម្តាយ​បណ្តែតបណ្តោយ​អោយ​កូន​ក្រោម​អាយុ​៦​ឆ្នាំ​ដើរ​ឆ្លងថ្នល់ និង​បណ្តាលអោយមាន​គ្រោះថ្នាក់​ចរាចរណ៍​នោះ គឺ​ឳ​ពុក​ម្តាយ​ក្មេង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សំណង​រដ្ឋប្បវេណី​ដល់​ភាគី​ម្ខាង​ទៀត​។​ករណី​ខាងលើនេះ​ភាគី​ទាំង​២​មិនទាន់បាន​ជួបគ្នា​ដោះស្រាយ​នៅឡើយ​ទេ​ព្រោះ​កំពុង​ព្យាបាល​របួស​រៀៗ​ខ្លួន​៕