​​ជិះ​ម៉ូតូ​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​បុក​ដួល​រងរបួស​ទាំងសងខាង​

0

ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​FZ​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ត្រូវ​ម៉ូតូ​លែ​ត​មួយគ្រឿង ជិះ​ដោយ​យុវជន​2​នាក់ វ៉ា​រថយន្ត​មួយ​គ្រឿ​នៅ​ពីមុខ​បុក​ដួល​រងរបួស​ទាំងសងខាង​។​​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​7​និង​30​នាទី​យប់ ថ្ងៃទី​10 ខែកុម្ភៈ ឆ្នាំ​២០១៥ ត្រង់ចំណុច​1.mp4_snapshot_00.16_[2015.02.11_14.35.53]ក្បែរ​មជ្ឈមណ្ឌល មង្គល​ឧត្ដម តាម​បណ្តោយ​ផ្លូវ​លេខ​371 ស្ថិតក្នុង​ភូមិ​ក្បាល​ទំនប់​ថ្មី សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​យ៉ាម៉ាហា​FZ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BL-5252 ធ្វើដំណើរ​តាម​បណ្ដោយ​បេតុង​48BT ឡើង​ចំណោទ​មក​ផ្លូវ​លេខ​1.mp4_snapshot_00.14_[2015.02.11_14.35.43]371 បំរុង​បត់​ឆ្វេង ខណៈនោះ​ក៏មាន​យុវជន​2​នាក់​ជិះ​ម៉ូតូ​ស៊ុយ​ស៊ូ​គី​លែ​ត​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CU-2483 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​371 ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន​ដោយ​វ៉ា​រថយន្ត​មួយគ្រឿង​នៅ​ពីមុខ ក៏​អក​សឺ​ជ្រុល​ទៅបុក​ចំ​ម៉ូត​FZ​ដួល​អូស បណ្ដាលអោយ​ភាគី​ខាង​ម៉ូតូ​FZ​រងរបួស​ចំ​ជើង​ងើប​មិន​រួច ចំណែក​ភាគី​ខាង​ម៉ូតូ​លែ​ត​រងរបួស​រលាត់​ដៃជើង​និង​ផ្ទៃមុខ​។​

​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានមក​អន្តរាគមន៍​ភ្លាមៗ និង​បាន​គូសសញ្ញា​សំគាល់​អូស​ម៉ូតូ​ទាំង​2​គ្រឿង​ទុក​ក្បែរ​ចិញ្ចើមផ្លូវ​ដើម្បី​កុំអោយ​ស្ទះ​ចរាចរ និង​បានអោយ​ភាគី​ទាំង​2 ធ្វើការ​ដោះស្រាយ​គ្នា​ប៉ុន្តែ​មិនត្រូវ​ដោយ​ភាគី​ទាំង​2​អះអាង​យក​ត្រូវ​រៀងខ្លួន ទើប​សមត្ថកិច្ច​សំរេច​ហៅ​សមត្ថកិច្ច​ជំនាញ ចុះ​វាស់វែង​យក​ម៉ូតូ​ទាំ​2​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មាន​ដើម្បី​ដោះស្រាយ​តាមច្បាប់​៕