​បុរស​ម្នាក់​ជិះ​ម៉ូតូ​គេច​រថយន្ត​ទៅ​ប៉ះ​រនាំង​ដែក​ដួល​បោក​ក្បាល​ស្លាប់​

0

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥១​គ្រឿង តាម​បណ្តោយ​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី ស្រាប់តែ​មកដល់​មុខ​ប្រ​លាន​យន្ត​ដ​ហោះ​ភ្នំពេញ អន្តរជាតិ បម្រុង​បើក​វ៉ា​រថយន្ត​មួយគ្រឿង តែ​វ៉ា​មិន​ផុត រេ​ចង្កូត​ទៅ​ឆ្វេង​ទៅបុក​អូស​ជាមួយរ​នាំ​ដែក បណ្តាល​ឲ្យ​ដាច់​ដែក​4 (5).mp4_snapshot_00.02_[2015.02.11_14.38.07]មូល​នៅលើ​រនាំង​ដែក​ចំនួន​២ ហើយ​បុរសរងគ្រោះ​បាន​បោក​អូស​ទៅ​និង​ថ្នល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃទី​១០ ខែ​កម្ភៈ ឆ្នាំ​២០១៥ តាម​បណ្តោយ​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅមុខ​ប្រ​លាន​យន្តហោះ​ភ្នំពេញ អន្តរជាតិ ។​4 (1).mp4_snapshot_00.04_[2015.02.11_14.37.26]
​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​យ៉ុ​ន វ៉ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​អំពិល ឃុំ​រមាសហែក ស្រក​រមាសហែក ខេត្តស្វាយរៀង ។ ម៉ូតូ​ជនរងគ្រោះ​ពាក់​ស្លាក​លេខ​ភ្នំពេញ ១Cw- ៤៨១៨ នៅ​កន្លែងកើតហេតុ​នៅ​មិនទាន់​ឃើញ​សាច់ញាតិ​ជនរងគ្រោះ​នៅឡើយ​នោះទេ ។ បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​ក៏​បានអោយ​រថយន្ត​ដឹង​សព​យកទៅ​វត្ថ​ទឹកថ្លា​ដើម្បី​ស្វែងរក​ក្រុមគ្រួសារ​អោយមក​ទទួលយក សព​ទៅធ្វើ​បុណ្យ​តាម​ប្រ​ពិ​ណី​ផងដែរ ៕4 (7).mp4_snapshot_00.00_[2015.02.11_14.38.35]