​​ប្រជាពលរដ្ឋ និង​អាជីវក ក្នុង​ផ្សារ​ជុំ​គី​រី បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង ទៅដល់​អ្នកយក​ភាស៊ី​ផ្សារ

0

គិតតែ​ដើរ​ប្រមូល​លុយ រីឯ​សំរាម​នៅ​ជុំវិញ​ផ្សារ គរ​ដូច​ភ្នំ មិន​គិត​ប្រមូល​​ ​ក្រុម​អ្នកយក​ភាស៊ី​ផ្សារ​ជុំ​គិរី ត្រូវបាន​ប្រជាពលរដ្ឋ និង​ក្រុមអាជីវក​ក្នុង​ផ្សារ រិះគន់​យ៉ាងខ្លាំង ដោយសារតែ​នៅ​ជុំវិញ​ផ្សារ មាន​សំរាម​គរ​ដូច​ភ្នំ មាន​ក្លិនស្អុយ​យ៉ាងខ្លាំង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ 7 (4).mp4_snapshot_00.11_[2015.02.11_14.45.07]សាធារណៈ​យ៉ាងធ្ងន់ធ្ងរ មិន​គិត​នាំគ្នា​ប្រមូល​យកទៅ​ចោល​ទេ មួយថ្ងៃៗ​ប្រមូល​តែ​លុយ ។​
​ ​ចំពោះ​រាល់​បញ្ហា​សំរាម នៅ​ជុំវិញ​ផ្សារ ក្រុមអាជីវក​ក្នុង​ផ្សារ បានសម្រេច​ចិត្ត​ធ្វើលិខិត​ស្នើសុំ ទៅ​អភិបាលស្រុក​តែម្តង ដោយ​សុំ​ផ្អាក​ការបង់​លុយ ឲ្យ​ភាស៊ី​ផ្សារ​មួយរយៈ​សិន លុះត្រា​ណា​តែ​ប្រធាន​ភាស៊ី​ផ្សារ ចាត់ចែង​ដឹក​សំរាម​ចេញ​ឲ្យ​អស់ ទើប​ពួកគាត់​ទាំងអស់គ្នា ព្រម​បង់​ភាស៊ី​ជាធម្មតា​វិញ ។​7 (3).mp4_snapshot_00.03_[2015.02.11_14.44.35]
​ ​ពាក់ព័ន្ធ​និង​បញ្ហា​ខាងលើនេះ លោក​ប្រធាន​ផ្សារ​ជុំ​គី​រី ក៏បាន​ឲ្យ​ដឹង​ដែរ​ថា សព្វថ្ងៃនេះ ក្រុមអាជីវក​យក​សំរាម​មកចាក់​ចោល ដោយ​មិនបាន​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ ធ្វើ​ឲ្យ​សំរាម​ទាំងអស់នោះ រាយ​បាយ​ពេញ​ផ្សារ ជាហេតុ​ធ្វើ​ឲ្យ​ក្រុម​របស់គាត់ លំបាក់​ប្រមូល ។​
​ ​លោក​អភិបាលស្រុក​ជុំ​គី​រី បាន​មានប្រសាសន៍ថា លោក​និង​រៀបចំ​ជុំវិញ​ផ្សារ​ជុំ​គី​រី​ទ្បើង​វិញ ជា​បន្ទាប់​ផងដែរ ដើម្បី​ឲ្យ​ផ្សារ​មាន​អនាម័យ សោភ័ណភាព ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ក្រុមអាជីវក​ផងដែរ ៕