​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បាន​ចាប់​សាច់សត្វ​ព្រៃ​ក្នុង​ផ្សារ​បាន​លុង​

0

​រតនគិរីៈ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​សត្វព្រៃ​ចល័ត​នៃ​រដ្ឋបាល​ព្រៃឈើ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៥ នេះ​បាន​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​បទល្មើស​សត្វព្រៃ​ក្នុង​ផ្សារ​បាន​លុង​។ ប្រតិបត្តិការ​ខាងលើនេះ​ដោយមាន​ការឯកភាព​និង​ដឹកនាំ​បញ្ជា​តាម​ទូរស័ព្ទ​ពី​លោក​លាវ ស្រេង ព្រះ​រា​ជ្ញ​អាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី​។​20150211_080805
​ ​ក្រុម​ប្រតិបត្តិ​ការដែល​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​បទល្មើស​សត្វព្រៃ​ប្រាប់​ឲ្យ​ដឹងថា ដោយមាន​ការចូលរួម​ពី​លោក​ជាម សុផាត អ្នកគ្រប់គ្រង​ផ្សារ​បាន​ប្រទះឃើញ​និង​ដកហូត​វត្ថុតាង​បទល្មើស​សត្វព្រៃ​រួមមាន​សាច់​ឈ្លូស​ស្រស់​ចំនួន​១៤.៥០​គីឡូក្រាម​, សាច់ជ្រូក​ព្រៃ​១០.៣០​គីឡូក្រាម និង​អា​ញី​ក្រៀម​៥​ក្បាល​និង​ឃាត់​អា​ជីករ​ចំនួន​៣​នាក់​រួមមាន ទី​១.​ឈ្មោះ សេង សុភ័ក្ត្រ ភេទ​ស្រី អាយុ​៣០​ឆ្នាំ ទី​២.​ឈ្មោះ វី រ៉ែ​ន​ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ទី​៣.​ឈ្មោះ​យួន ម៉េង​លី ភេទ​ស្រី អាយុ​៤៩​ឆ្នាំ​។ ​ក្រុមការងារ​ចម្រុះ​បានធ្វើ​ការដកហូត​ជា​បណ្តោះអាសន្ន​នូវ​វត្ថុតាង​ខាងលើ​ដើម្បី​រៀបចំ​ចងក្រង​សំណុំរឿង​និង​បំពេញ​នីតិវិធី​ទៅតាម​ផ្លូវច្បាប់​ព្រៃឈើ​។20150211_080823

ដោយឡែក​ក្រុមអាជីវករ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ណែនាំ​ឲ្យ​បញ្ឈប់​ការលក់ដូរ​សត្វព្រៃ​ទៀត បើសិន​ថ្ងៃក្រោយ​នៅតែ​ប្រក​បរបរ​នេះ​ទៀត​នោះ​ត្រូវ​ប្រ​ឈរ​មុខ​ផ្លូវច្បាប់ រួច​ក៏បាន​អនុញ្ញាតិ​ឲ្យ​វិល​ត្រលប់​ទៅ​លំនៅដ្ឋាន​វិញ​ពោលគឺ​ពុំមាន​ទោសទណ្ឌ​អ្វី​នោះទេ​។​20150211_080946
​ ​គួរបញ្ជាក់​ផងដែរ​ថា​ភោជនីយដ្ឋាន​ធំៗ​នៅក្នុង​ក្រុង​បាន​លុង​កំពុងតែ​យក​សត្វព្រៃ​គ្រប់​ប្រភេទ​ធ្វើ​ម្ហូបអាហារ​តាមតែ​ភ្ញៀវ​កំ​ម៉​ង់ បើទោះបី​ហាង​ខាងលើនេះ​កន្លងមក​ត្រូវបាន​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​(WILD LIFE ALLIANCE)​ហៅ​មក​ធ្វើ​កិច្ចសន្យា​និង​ផាកពិន័យ​ក៏ដោយ​៕20150211_081047