​អ្នកបកប្រែ​របស់​ក្រុមហ៊ុន​រុករក​ត្បូង​នៅ​ប៉ៃលិន ស្រវឹងស្រា ជិះ​ម៉ូតូ​លឿន​ដួល​បោក​ក្បាល​ស្លាប់​ម្នាក់​របួសស្រាល​ម្នាក់​

0

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​អ្នកបកប្រែ​ឱ្យ​ក្រុមហ៊ុន​វៀតណាម ដែល​រុក ត្បូង​នៅ​ក្រុងប៉ៃលិន ស្រវឹងស្រា​ជោគជាំ​ជិះ​ម៉ូតូឌុប​គ្នា​ទៅលេង​ផ្ទះ​មិត្តភក្តិ ខណៈ​ដល់​ផ្លូវ​កោងកាច់ ចង្កូត​មិនទាន់ ក៏​ដួល​បោក​ក្បាល​ទៅនឹង​ផ្លូវថ្នល់ រងរបួស​ធ្ងន់ ត្រូវ​សាច់ញាតិ​ដឹក​មក​សង្គ្រោះ​BTB-02 (4)

នៅ​មន្ទី រ​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន តែ​ត្រូវបាន​ស្លាប់​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ។ ចំណែក​បុរស​ម្នាក់ទៀត ដែល​ជិះ​ពីក្រោយ​រងរបួស​ស្រាល ។​ ​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ ២០១៥​នេះ នៅ​ចំណុច​ចំការ​កាហ្វេ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។ ​ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត មាន ឈ្មោះ សោភ័ណ ហៅ​បារាំង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​អ្នកបកប្រែ​ភាសា​វៀតណាម របួស​បែកក្បាល​ផ្នែក​ខាងក្រោយ រស់នៅ​ខេត្តស្វាយរៀង បច្ចុប្បន្ន​ស្នាក់នៅ​កន្លែង​ជីក​យក​រ៉ែ​ត្បូង នៅ​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន បើកបរ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ពណ៌​ខៀវ អត់​ស្លាក​លេខ រង​ការ​ខូ ច​ខាត​យ៉ាងធ្ងន់ធ្ងរ ។ ចំណែក​អ្នករួមដំណើរ​មាន ឈ្មោះ ឯក សាត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ របួសស្រាល មុខរបរ​កម្មករ​ជីក​រ៉ែ​ត្បូង រស់នៅ​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ សមត្ថកិច្ច​បាន​បន្តទៀត​ថា ជនរងគ្រោះ​ទាំងពីរ​នាក់​បើកបរ​ក្នុង​ល្បឿន​BTB-02 (2)

លឿន ស្ថិតនៅក្នុង​ស្ថាន​ភា ព​ស្រវឹង​ជោគជាំ ហើយ​ថែមទាំង​គ្មាន​មួកសុវត្ថិភាព​ទៀតផង ទើប​បណ្តាលឱ្យ​បាត់បង់​ជីវិត​ដូច្នេះ​។​ប្រភពពី​សាច់ញាតិ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​បបួលគ្នា​ផឹកស៊ី នៅ​កន្លែងធ្វើការ លុះ​ពេល​ល្ងាច ស្រាប់​តែមាន​បងប្អូន​ទូរស័ព្ទ​ហៅ​ឱ្យទៅ​ផឹកស៊ី​បន្ត​នៅផ្ទះ​មិត្តភក្តិ ឯ ស្រុក​សាលា​ក្រៅ ពេលនោះ​ជនរងគ្រោះ​និង​គូកន​ម្នាក់ទៀត​ក៏បាន​ទាញ​ម៉ូតូ​ជិះ​ទាំង​ភាពស្រវឹង ក្នុង ទិសដៅ​ពី​លិចទៅ​កើត ដោយ​ល្បឿន​យ៉ាង​លឿន លុះ​ផ្លូវ​កោង​ចាប់​ហ្វ្រាំង​មិន​ស៊ី​ក៏​រេ​ចង្កូត​ដួល​បោ ក​ក្បាល​ទៅនឹង​ថ្នល់​រងរបួស​ផ្នែក​ខាងក្រោយ​ធ្ងន់ធ្ងរ និង​មាន​ឈាម​តាម​ត្រចៀក ហើយ​អ្នករួមដំណើរ​រងរបួស​ស្រាល​ក៏បាន​ទូរស័ព្ទ​ហៅ​សាច់ញាតិ​ឱ្យ​ដឹក​ជនរងគ្រោះ​មកកាន់​មន្ទីរពេទ្យ បង្អែក​ខេត្ត​ប៉ៃលិន ។ តែ​ជា​អកុសល​ត្រូវបាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​តែម្តង ។​បច្ចុប្បន្ន​សព​ជនរងគ្រោះ ត្រូវបាន​ខាង​ក្រុមហ៊ុន និង​សាច់ញាតិ​ជួល​រថយន្ត​ដឹកយក​ទៅធ្វើ បុណ្យ​នៅឯ​ស្រុកកំណើត​ក្នុង​ខេត្តស្វាយរៀង​តាម​ប្រពៃណី ៕

BTB-02 (5)