​អ្នកបកប្រែ​ភាសា​វៀតណាម​ម្នាក់ ជិៈ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ ដួល​បោក​ក្បាល ស្លាប់​ម្នាក់ របួសស្រាល​ម្នាក់​

0

​ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​អ្នកបកប្រែ​ឱ្យ​ក្រុមហ៊ុន​វៀតណាម បាន​ស្រវឹងស្រា​ជោកជាំ​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច​ផ្លូវ​កោង​កាច់ចង្កូត​មិនទាន់ បណ្តាលឱ្យ​ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់ ស្លាប់​អ្នកបើកបរ​ម្នាក់ ពេល​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ដោយសា​របួសធ្ងន់ ,​ចំណែកឯ​បុរស​ម្នាក់ទៀត​ដែល​ជិះ​ពីក្រោយ​រងរបួស​ស្រាល ។​ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣៥​នាទី​រសៀល ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លួ​វ​លំ​មួយ​ខ្សែ ក្នុងភូមិ​ចំការ​កាហ្វេ សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។download
​តាម​ប្រភពពី​សាច់ញាតិ បាន​ឲ្យ​អ្នកយក​ពត៌មាន​ដឹងថា​៖ បុរសរងគ្រោះ​ដែល​បាត់​បង់ជីវិត​មានឈ្មោះ សា​ផន ចិ​ត្រា ហៅ​បារាំង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នកបកប្រែ​ភាសា​ឲ្យ​ក្រុមហ៊ុន​វៀតណាម មាន​ស្រុកកំណើត​ភូមិ​កំ​ប៉ោ ឃុំ​ពងរ ស្រុក​ពងរ ខេត្តស្វាយរៀង ,​បច្ចុប្បន្ន​រស់នៅ​ជាមួយ​ក្រុមហ៊ុន​វៀតណាម ក្នុងភូមិ​បរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ពណ៌​ខៀវ អត់​ស្លាក​លេខ រង​ការខូចខាត​យ៉ាងដំណំ ។ ចំណែក​ម្នាក់ទៀត​រងរ​បួស​ស្រាល​ឈ្មោះ ឯក សាត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​កម្មករ (​អ្នក​ជិៈ​ពីក្រោយ​) រស់នៅ​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​download (3)
​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖​គេ​ឃើញ​បុរស​ពីរ​នាក់​ជិៈ​ម៉ូតូ​មួយគ្រឿង​ចេញពី​ហាង​ផឹកស៊ី ក្នុ​ស្ថាន​ភាពស្រវឹង​ជោកជាំ រេ​ចង្កូត​ពេញ​ផ្លួ​វ លុះដល់​ចំណុច​ផ្លួ​វ​កោង ទប់​ចង្កូត​មិន​ជាប់​ក៏​ដួល​តែម្តង ។ ប្រភព​បន្តថា ជនរងគ្រោះ​ទាំង​២​នាក​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ហើយ​អត់​ពាក់មួក​សុវត្ថិភាព​ទៀត ទើប​បណ្តាលឱ្យ​ដួល​បោក​ក្បាល​ស្លាប់បាត់​បង់ជីវិត ៕​download (2) download (1)