​បើករថយន្ត​លឿន​កៀរ​ម៉ូតូ​ដួល រួច​កិន​អ្នកបើក​ស្លាប់​ម្នាក់ របួសធ្ងន់ ២​នាក់​

0

​ខេត្ដ​កំពង់ស្ពឺ ៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​និង​ពីរ​នាក់​ទៀត​រងរបួស​ហើយ​ត្រូវបាន​រថយន្ត​ដឹក​យកទៅ​សង្គ្រោះ​ខ​ណះ​ដែល​ជិះ​ម៉ូតូ​មួយគ្រឿង​ហើយ​ត្រូវបាន​រថយន្ត​បើក​កៀរ​រួច​កិន​ស្លាប់​អ្នកបើក​។
​ហេតុការណ៍​ខាងលើនេះ​បានកើត​ឡើង​នៅ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវ​លេខ ៤៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២២-២៣ ស្ថិត​ក្នុ​ភូមិ​កូនលោក ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្ដ​កំពង់ស្ពឺ ។​IMG-20150211-WA0065
​នគរបាល ឱ្យដឹងថា អ្នកបើក​ម៉ូតូ​ដែល​ត្រូវ​រថយន្ដ​កិន​ស្លាប់ ឈ្មោះ ខែម ថេ​ង ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់​ឈ្មោះ សាម សេត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ និង ឈ្មោះ​សែម បុ​យ ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ អ្នក​ទាំង​៣​រស់នៅ​ភូមិ​ព្រៃធំ ឃុំ សាមគ្គី ស្រុក​ឧដុង្គ ខេត្ដ​កំពង់ស្ពឺ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1F-0380 ។​
មន្ដ្រី​ដដែល​បានឱ្យដឹង​ទៀតថា រថយន្ដ បង្ក​ម៉ាក​កា​ម៉ាស់ ពណ៌​លឿង​លា​យស ពាក់​ស្លាក​លេខ ក​.១១៤២ ភព​៣ ហើយ អ្នកបើកបរ​បាន​រត់​គេចខ្លួន​ពី​កន្លែង​កើត ហេតុ​ប៉ុន្ដែ​យ៉ាងណាក៏ដោយ​គេ​បាន ស្គាល់ឈ្មោះ​អ្នកបើកបរ អុល ង៉ែត ភេទ ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ ស្វាយ​យា ឃុំ​-​ស្រុក​ស្វាយជ្រំ ខេត្ដ​ស្វាយរៀង ។​IMG-20150211-WA0064
​បើតាម​សាក្សី​ប្រាប់​សមត្ថកិច្ច​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​គឺ​រថយន្ដ និង​ម៉ូតូ​ធ្វើដំណើរ​ស្រប​ទិស​គ្នា លុះ​ពេល មកដល់​ចំណុចកើតហេតុ​រថយន្ដ​ដែល បើក​ពីក្រោយ​ម៉ូតូ​ជនរងគ្រោះ​បាន​បើក ជែង​ម៉ូតូ​ជនរងគ្រោះ តែ​ជែង​មិន​ផុត​ក៏ កៀរ​ម៉ូតូ​ឱ្យ​ដួល រួច​អ្នកបើក​ម៉ូតូ​ត្រូវ​កង់ រថយន្ដ​ផ្នែក​ខាងក្រោយ​កិន​ស្លាប់​មួយ រំពេច​តែម្ដង ។ ចំណែក​អ្នករួមដំណើរ​២ នាក់​បាន​ខ្ទា​ច​ឆ្ងាយ​ពី​កង់​រថយន្ដ​រងរបួស ធ្ងន់ ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យបង្អែក​ខេត្ត ។​IMG_31168062085567
​បច្ចុប្បន្ន​រថយន្ដ​បង្ក​និង​ម៉ូតូ​ជន​រង គ្រោះ​សមត្ថកិច្ច​នគរបាល​បាន​យកទៅ រក្សាទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​តាមច្បាប់ ៕