​ជនសង្ស័យ​២​នាក់ ប្រដាប់​ដោយ​កាំភ្លើង​មួយ បានធ្វើ​សកម្មភាព​ភ្ជុង​ប្លន់ យក​ម៉ូតូ​ពី​អ្នករត់ម៉ូតូឌុប​

0

ភ្នំពេញៈ ម៉ូតូមួយគ្រឿង ម៉ាក​សង់ សេ​១២៥ ឆ្នាំ​២០១៤ បានសម្រេច នៅពេលដែល​ដល់​កន្លែង​ស្ងាត់ ក្នុងភូមិ​សាស្ត្រ​ផ្លូវរ​ទះ​ភ្លើង ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ ​ជនសង្ស័យ​២​នាក់ ប្រដាប់​ដោយ​កាំភ្លើង​មួយ​ដើម បាន​ឲ្យ​បុរស​ម្នាក់​ជា​នាក់​រត់​ម៉ូតូឌុប ដឹក​ទៅ​កន្លែង​ស្ងាត់ ហើយ​ធ្វើ​សកម្មភាព​ភ្ជុង​ប្លន់ យក​ម៉ូតូ​មួយ​គឿង ម៉ាក​សេ​១២៥ ហើយ​បាន​គេចខ្លួនបាត់​ដោយ​សុ​វត្តិភាព ។​ ​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​០៥​នាទី​យប់ ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវរ​ទះ​ភ្លើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​3
​ ​តា​មកា​រៀបរាប់​ពី​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រូបគេ​បាន​ចេញពី​កន្លែងធ្វើការ ជា​ចុងភៅ ដោយមាន​ពេលទំនេរ ក៏​ឆ្លៀត​រត់​ម៉ូតូឌុប ខណៈ​ដល់​វេលា​កើតហេតុ​ខាងលើ ក៏​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់ បាន​ហៅ​គាត់​ឲ្យ​ឌុប​ពី​ចំណុច​មុខក្រសួង​ការបរទេស ទៅ​ម្តុំ​វត្ត​តាំងក្រសាំង ខណៈ​មកដល់​ចំណុចកើតហេតុ កន្លែង​ក៏​ងងឹត​ទៀត​នោះ ស្រាប់តែ​ជនសង្ស័យ​២​នាក់​នោះ បាន​ឲ្យ​រួប​គាត់​ឈប់​ម៉ូតូ ហើយ​បាន​ដក​កាំភ្លើង​ចេញពី​ច​ង្កោះ ភ្ជង់​ប្លន់​យក​ម៉ូតូ ហើយ​ជិះ​គេចខ្លួនបាត់​ស្រមោល​តែម្តង ។​2
​ ​យោងតាម​ប្រភព​ដដែល បាន​បន្តថា ម៉ូតូ​ដែល​ត្រូវ​ក្រុមចោរប្លន់​យកទៅ​នោះ ម៉ាក​សេ​១២៥ សេរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ គ្នាន​ស្លាក​លេខ ។​​ ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​ផងដែរ និង​បាន​នាំ​ជនរងគ្រោះ ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​កា​កាប ដើម្បី​ងាយស្រួល​ដល់​សមត្ថកិច្ច ក្នុងការ​ស្រាវជ្រាវ​តាម​ចាប់​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ខាងលើនេះ យកមក​ដាក់ទោស​តាមផ្លូវ​ច្បាប់ ៕1