តារាសម្តែង លីឡា សម្ញែងរូបភាព​ឱបរឹតជាមួយនឹងប្រុស​ក្នុងក្លិបរាត្រី​

រូបភាពមួយសន្លឹក ដែលត្រូវបានគេចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ​ដែលបញ្ជាក់ថា ជា​តារាសម្តែង​សិចស៊ី ​នាង លីឡា  បានធ្វើ​ឲ្យអ្នកលេង​អនឡាញ ចាប់អារម្មណ៍ និង ​ធ្វើការរិះគន់ផងដែរ​។​

ថ្មីៗនេះដែរ អ្នកលេងលើបណ្តាញសង្គមហ្វេសប៊ុក បានបោះរូបភាព ២សន្លឹក ដែលកាត់តបញ្ចូលគ្នា ជារូបភាពមួយសន្លឹក ​ផ្ញើរមកកាន់គេហទំព័រ ដំណឹង ដោយបញ្ជាក់ថា "រូបភាពនេះជារូបភាព តារាសម្តែងលីឡា ដែល​ឩបរឹតជាមួយនឹងប្រុសនៅក្នុងក្លិបរាត្រី​" ។​
បើទោះបីជា គេហទំព័រ ដំណឹង មិនទាន់បានបញ្ជាក់ពីរូបភាពនេះ តែ អ្នកលេងអនឡាញហ្វេសប៊ុក បានរិះគន់ថា "ពិតជា​អស្ចារ្យហើយ ខ្លួនជា​តារា​ដែល​ធ្វើ​ឲ្យគេចាប់អារម្មណ៍ត្រង់ចំណុចនេះ" ។​ 

សូមបញ្ជាក់ផងដែរថា លីឡា ជាតារាសម្តែងសិចស៊ី ​ចូលចិត្តបង្ហាញរូបភាពក្នុងឈុត បង្ហាញដើមទ្រូង និងក្បាលពោះ ហើយ​តែងតែ​លេចមុខ ថត​ជា​ញឹកញយ​ក្នុង​ កាយវិការសម្តែងខារ៉ាអូខេ របស់ផលិតកម្ម ​សាន់ដេ ៕​

lila kiss