​បុណ្យចូលឆ្នាំ​ចិន វៀតណាម​មាន​ភ្ញៀវទេសចរ​ជាង ៦០០០០​នាក់​

0

​ខេត្ត​ព្រះសីហនុ​លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរ​ណ៌​ខេត្ត​ព្រះសីហនុ បាន​ឪ្យ​ដឹងថា ក្នុង​រយះពេល​ពិធីបុណ្យ​ចូលឆ្នាំ​ចិន វៀតណាម រយពេល​៣​ថ្ងៃ គី​ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មាន​ចំនួន​៦២.៩៧៦​នាក់ កើនឡើង​ជាង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន វៀតណាម​២០១៤ ចំនួន​២៧.២២% ។ បើ​ប្រៀបធៀប​រយះពេល​ដូចគ្នា​នឹង​ឆ្នាំ​២០១៤​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន ៥៦.០៦០​នាក់ កើនឡើង​ចំនួន ២៩.៤២% និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៦.៩១៦​នាក់ កើនឡើង ១១.៧៨% ។​20-02-15 (5)
​លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​ទៀតថា ភ្ញៀវទេសចរ​នៅតែមាន​ហូរ​ចូលមក​ខេត្ត​ព្រះសីហនុ ជា​បន្តបន្ទាប់​ព្រោះ​នៅ​រដូវ​បុណ្យចូលឆ្នាំ​ចិន​២០១៥​នេះ ចំពេល​ថ្ងៃ​ចុង​ស​ប្តា​ហ៌​ភ្ញៀវ ទេសចរ​នឹងមាន​ពេលវេលា​វែង ក្នុងការ​ធ្វើដំណើ​ជាមួយ​ក្រុមគ្រួសារ​មកលេង​កំសាន្ត​នៅតាម​ឆ្មេ​រ​សមុទ្រ តាម​តំបន់​រមណីយដ្ឋាន​ក្នុង​ខេត្ត​ព្រះសីហនុ ពិសេស​ម្ហូបអាហារ​សមុទ្រ​ស្រស់​ដែលមាន​រស់ជាតិ​ឆ្ងាញ់ ។20-02-15 (4)
​ ​កំណើន​ភ្ញៀវ​កើនឡើង​ដោយសារ​ខេត្ត​ព្រះសីហនុ ជា​ខេត្ត​ទេសចរ​ត​ភ្ជាប់​ជាមួយ​ខេត្តកំពត និង​ខេត្ត​កែប ព្រោះ​ភ្ញៀវទេសចរ​មក​សំរាក​លេង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ រួចហើយ​បន្តទៅ​ទស្សនា​នៅ​បូកគោ ក្នុង​ខេត្តកំពត និង​បន្តទៅ​កំសាន្ត​នៅ​ខេត្ត​កែប ឬ​អ្នកទេសចរ​ពួកគេ​ធ្វើដំណើរ​ចូល​លេង​ឆ្មេ​រ​កែប បន្តទៅ​កំសាន្ត​នៅ​បូកគោ ក្នុង​ទឹកដី​ខេត្តកំពត​រួច និង​មកលេង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​ចុងក្រោយ​មុននឹង​ចាកចេញ​ទៅកាន់​លំនៅដ្ឋាន​រាងៗ​ខ្លួន ។​20-02-15 (3)
​ ​ខេត្ត​ព្រះសីហនុ​ជា​ខេត្ត ដែលមាន​តំបន់​ទេសចរ​ធម្មជាតិ​មាន​ឆ្មេ​រ​ខ្សាច់​ស្រស់ សរ​ស្អាត​ពី​ធម្មជាតិ និង​មាន​រមណីយដ្ឋាន​ទឹកធ្លាក់​ក្បាលឆាយ និង​ទឹកធ្លាក់​ថ្ម​រោង ក្នុងស្រុក កំពង់​សិលា ជាពិសេស​ខេត្ត​ព្រះសីហនុ​សម្បូរ​ទៅដោយ​ប្រជុំ​កោះ​ជាច្រើន​ដែល​បាន​អនុវត្ត​ជា​បណ្តើៗ​ធ្វើ​ឪ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មាន​ចំណាប់​អារ​ម្ម​ណ៌​ជិះទូក​ទៅលេង​កំ សាន្ត​នៅតាម​កោះ20-02-15 (2)

មានដូចជា​កោះ​តួច ក្នុង​ទឹកដី​សង្កាត់​កោះរុង និង​មាន​ភូមិ​ជាច្រើន​ទៀត​នៅលើ​ដី​កោះ​ត្រូវបាន​កែលម្អរ​ជា​រមណីយដ្ឋាន​ទេសចរ ។ ដោយ​បច្ចុប្បន្ន​ភ្ញៀវទេសចរ​បរទេស​លេង​លេង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ មិន​ភ្លេច​ទៅ​ដេក​សំរាក​នៅលើ​កោះ​ក្នុង​សង្កាត់​កោះរុង​នោះឡើយ ម្យ៉ាងទៀត​សេវា​ដឹកជញ្ជូន​ទៅកាន់​ដី​កោះមាន​សុវត្ថិភាព និង​មាន​ភាពងាយស្រួល​ចំណាយពេល​តែ​ពី​៤០20-02-15 (1)

ទៅ ៥០​នាទី​ប៉ុណ្ណោះ មិន​ដូច​ពី​ពេលមុន​យើង ចង់ទៅ​កំសាន្ត​នៅលើ​កោះ ត្រូវ​ចំណាយពេល​២​ម៉ោង​កន្លះ ទៅ​៣​ម៉ោង ។​ពិធីបុណ្យ​ចូលឆ្នាំ​ចិន វៀតណាម ឆ្នាំ​២០១៤ ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចំនួន ៤៩.៥០០​នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​ណ៏​ជាតិ​មាន​ចំនួន ៤៣.៣១៣​នាក់ និង​អន្តរជាតិ​មាន​ចំនួន ៦.១៨៧​នាក់ ៕​ ​ ​