ព្រា​ន​នា​រី​វ័​យ​ក្មេង​រោ​គ​ចិ​ត្តចូល​ចិត្ត​​លួ​​​ច​តែ​ខោ​ក្នុង​រ​ប​ស់​ស្រីៗ​

ប៉ូលិសនៅក្នុងទីក្រុង Anyang ប្រទេសចិនជាញឹកញាប់បានទទួលពាក្យបណ្តឹងពីស្ត្រីជាច្រើន ដែលទាក់ទងទៅនឹងការបាត់ខោលីអូ និងអាវទ្រនាប់របស់ខ្លួនជាបន្តបន្ទាប់។ ថ្មីៗនេះ​ប៉ូលិសក៏ចាប់បានចោរម្នាក់ បន្ទាប់ពីការតាមដានអស់រយៈពេលជាច្រើនថ្ងៃ។ 

ដោយយោងទៅតាមកាមេរ៉ាសុវត្ថិភាពនៅក្នុងសាលាថតបានសកម្មភាពរបស់ចោរវ័យក្មេងឥតពាក់ស្បែកជើងម្នាក់កំពុងតែព្យាយាមលួច កាបូបដែ ស្បែកជើង ជាពិសេសនោះគឺឈុតក្នុងរបស់មុនស្សស្រី។ បន្ទាប់ពីចាប់ខ្លួនបានចោរវ័យក្មេងនោះ ចោររូបនេះបាន​និយាយថា" គាត់មិនអាចទប់អំពើចោរកម្មរបស់ខ្លួនបាន ប្រសិនបើមិនបានលួចឈុតក្នុងរបស់មនុស្សស្រីទេគឺនៅមិនសុខ និងដេកមិនលក់​ឡើយ "។ នៅពេលដែលរូបភាពរបស់គាត់ត្រូវបានគេបង្ហោះទៅលើបណ្តោញសង្គមអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថាយុវជនរូបនេះប្រហែលជាទទួលរងនូវជំងឺផ្លូវចិត្តធ្ងន់ធ្ងរ បានជាប្រព្រឹត្តរឿងបែបនេះ៕

2014-03-25_135342 2014-03-25_135351