​​ បង្កើត​អ្នកការពារ ដែន​អភិរក្ស​៨​ក្រុម សម្រាប់​អតីត​ឡូត៍ នេសាទ​ចំនួន​៧

0

​ខេត្តកំពង់ឆ្នាំង ដើម្បី​ការពារ និង ទប់ស្កាត់​បទល្មើស​នេសាទ ខេត្តកំពង់ឆ្នាំង បាន​បង្កើត​ឆ្មាំ​ការពារ ដែន​អភិរក្ស​៨​ក្រុម សម្រាប់​អតីត​ឡូត៍​នេសាទ​ចំនួន​៧ ។​​សមាសភាព​អ្នកការពារ​ទាំងនោះ រួមមាន មកពី​មន្ត្រី​ជំនាញ នគរបាល យោធា មន្ត្រី​កងរាជអាវុធហត្ថ ជា​កម្លាំង​ស្នូល ចំណែក​អាជ្ញាធរ​មូលដ្ឋាន និង សហគមន៍ គឺជា​កម្លាំង​គាំទ្រ ក្នុង​សកម្មភាព​នេះ ។​
​នាយ​ខណ្ឌ​ជលផល​កំពង់ឆ្នាំង លោក សោម ភិ​រុណ បាន​ថ្លែងថា ដោយសារតែ​ឡូត៍​នីមួយៗ មាន​វិសាលភាព​ធំធេង ដូច្នេះ​ត្រូវតែ​បែងចែក​កម្លាំង​ការពារ​៨​ក្រុម ហើយ​ក្រុម​នីមួយ នឹង ទទួលបាន​របប​ឧបត្ថម្ភ​ក្នុង​១​ខែ ប្រាក់​ចំនួន​៦០​ម៉ឺន​រៀល ។​Untitled
​ជាមួយគ្នានេះដែរ ស្នងការរង​នគរបាល​ខេត្ត លោក ជុន ថា​រិ​ទ្ឋ ក៍បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុម​អ្នកការពារ​ទាំងអស់ ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​អាវុធ​(​កាំភ្លើង​) ។ តែ​លោក​បានដាក់​វិធានការ​តឹងរឹង មិន​ឲ្យ​មានការ​បាញ់បោះ​សេរី​ទេ ព្រោះ​អាវុធ​សុទ្ធ​តែមាន​ចុះ​លេខ ហើយ​គ្រាប់​ក៍​មានកំណត់ និង ត្រូវ​ត្រួតពិនិត្យ​ក្នុង​រយៈពេល​១​ខែម្ដង ។ ក្នុងនោះ លោក​ស្នងការរង បានធ្វើការ​ផ្ដាំផ្ញើ ឲ្យ​អ្នកការពារ​គ្រប់​ក្រុមសាមគ្គី​គ្នា និង ជៀសវាង ឲ្យ​ឆ្ងាយ​ពី​ការឃុបឃិត ជាមួយ​ជនល្មើស ដើម្បី​ទប់ស្កាត់​បទល្មើស​នេសាទ ឲ្យ​មាន​ប្រសិទ្ធភាព ៕