​គំនុំ​ខឹង​សុំ​ដី​ភូមិ​បងថ្លៃ​ស្រី​មិនបាន​កាប់សំលាប់​ចោល​នៅ​ស្រុក​កំពង់សៀម​

0

​ខេត្តកំពង់ចាម​: មនុស្សឃាដ​ដោយ​ចេតនា​មួយ​បាន​កើតឡើង​បណ្តាល​ឲ ស្ត្រី​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​យកទៅជួយ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ចាម ប្រហែល​មួយ​ម៉ោង​ក្រោយមក ដោយសារ​ប្អូនថ្លៃ​ប្រុស​ស្រវឹង​ហើយ​យក​កាំបិតផ្គាក់​ទៅ​កាប់​ត្រូវ​ក្បាល​ផ្នែក​ខាងក្រោយ​ចំនួន​មួយ​កាំបិត​។ ហើយ​មូលហេតុ ត្រូវបាន​សម្មត្ថកិច្ច​អះអាងថា​ដោយសារ​គំនុំ​ប្អូនថ្លៃ​ប្រុស​សុំ​ដី​ភូមិ​បងថ្លៃ​ស្រី​មិនបាន​។​photo 2

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១៧:៣០​នាទី ថ្ងៃទី​២៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​កោះ​រកា​ក្នុង ឃុំ​កោះ​រកា​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​
​លោក បា​៉​ក់ ជាតិ អធិការនគរបាល​ស្រុក​កំពង់សៀម​បាន​ឲ​ដឹងថា ជនសង្ស័យ​ដៃដល់​ក្នុងករណី​ខាងលើ​មាន ឈ្មោះ​ពិន វ៉ា​រ៉ា​ភេទ​ប្រុស អាយុ​៤១​ឆ្នាំ បាន​យក​កាំបិទផ្គាក់​កាប់​ទៅលើ​ជនរងគ្រោះ ឈ្មោះ​ន​សេក ស្រី ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ត្រូវចំ​ក្បាល​ផ្នែក​ខាងក្រោយ បណ្តាលអោយ​រងរបួស​ជា​ទំងន់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ពេល​បញ្ជូនទៅ​សង្គ្រោះ​មួយ​ម៉ោង​ក្រោយមក​។ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ជនដៃដល់​ត្រូវបាន​សម្មត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​បន្តិចក្រោយមក​។​photo 4
​លោក​បាន​បញ្ជាក់ថា មូលហេតុ​នាំ​ឲ​មាន​មនុស្សឃាដ​នេះ​គឺ​ផ្តើមចេញ​មកពី​ជនដៃដល់​ស្រវឹងស្រា​នឹងមាន​គុំនុំ ជាមួយ​ជនរងគ្រោះ​ដោយសារ​សុំ​ដី​ភូមិ​យកមក​ធ្វើរ​ផ្ទះ​មិនបាន​។​​លោក​ក៏​បា​ម​ឲ​ដឹង​ដែរ​ថា ករណីនេះ​ជនសង្ស័យ​និង​ជា​ជនដៃដល់​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ចាត់ការ​តាមច្បាប់​៕photo 3