​បុរស​ម្នាក់​បើករថយន្ត​ឡិច​ស៊ី​ស RX300 បើក​បុក​ដើមឈើ​មួយ​ដើម​បាក់​ជា​ពីរ បណ្តាល​រថយន្ត​ក្រឡាប់​ផ្ញើជើង​ឡើងលើ​

0

​ភ្នំពេញ​៖ បុរស​ម្នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​បើករថយន្ត​របស់ខ្លួន​ទៅបុក​ដើមឈើ មួយ​ដើម​ក្ងោ​ង​មួយ​ដើម​បណ្តាលអោយ​បាក់​ជា​ពីរ​ទៅ​ប៉ះ​និង​បង្គោល​ភ្លើង​មួយ​ខូចខាត​ហើយ និង រថយន្ត​ក្រឡាប់​ផ្ញើជើង​ឡើងលើ​កាលពី​វេលា​ម៉ោង​១​និង ៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ ចូល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៥ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្ស៊ី សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក​។​c1
​សេចក្តីរាយការណ៍​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​រថយន្ត​ឡិច​ស៊ី​ស RX300 មួយគ្រឿង​ពណ៌​ស​បើកបរ​ដោយ​បុរស​ម្នាក់ បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្ស៊ី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រេ​ចង្កូត​ទៅបុក​ដើមឈើ​មួយ​ដើម នៅតាម​ផ្លូវ​បណ្តាល​ឲ្យ​បា​កដួល​ទៅ​ប៉ះ​និង​បង្គោល​ភ្លើង​មួយ​ដើម​ទៀត​ដែល​ក្បែរ​នោះ​រង​ការខូចខាត​ហើយ​រថយន្ត​ក្រឡាប់​ផ្ញើជើង​ឡើងលើ​ទ្រ​មេឃ​ខូចខាត​យ៉ាងដំណំ​ហើយ​ចំពោះ​អ្នកបើកបរ​វិញ​គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ​នេះ​ក៏​ជា​សំណាង​ដែរ​គ្រោះថ្នាក់​ខាងលើនេះ​មិន​បណ្តោយអោយ​មនុស្ស រងរបួស​។c3
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​សហការ​ជាមួយ​ជំនាញ​ចុះ​អន្តរាគមន៍​វាស់វែង​ស្ទូច​យក រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕