​ចេញពី​ផឹក​ស៊ីឈប់​ជុះនោម​ត្រូវ​ស្រីខូច​លូក​យកលុយ​អស់​

0

រាជធានី​ភ្នំពេញ​៖ នារីរ​កស៊ីផ្លូវភេទ​ម្នាក់​និង​ជើងកាង​ម្នាក់​ត្រូវបាន​សម​ត្ត​កិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​22​និង​00 នាទី​ថ្ងៃទី​24 ខែ​មិនា ឆ្នាំ​2014 តាម​បណ្ដោយ​ផ្លូវ​លេខ​70 ស្ថិតក្នុង​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បន្ទាប់ពី​ជនសង្ស័យ​ទាំង​2​នាក់​ព្រមទាំង​បក្សពួក​ធ្វើ​សកម្មភាព​លួច​កាបូប​លុយ​របស់គេ​។

ជនសង្ស័យ​ដែល​ត្រូវបាន​សម​ត្ត​កិច្ច​ធ្វើការ​ឃាត់ខ្លួន​ចំនួន​2​នាក់​នោះ​ទី​1. ឈ្មោះ កង់ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​34 ឆ្នាំ​មុខរបរ​កាង​ស្រី ស្នាក់នៅ​ផ្ទះជួល​លើផ្លូវ​រថភ្លើង ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ និង​ទី​2.​ឈ្មោះ ផន់ សុជាតិ ភេទ​ស្រី អាយុ​32​ឆ្នាំ​មុខរបរ​រក​សី​ុ​ផ្លូវភេទ ស្នាក់នៅ​ជាមួយគ្នា​។

ចំណែក​ជនរងគ្រោះ​ដែល​ត្រូវបាន​ក្រុម​ស្រីរ​កសី​ុ​ផ្លូវភេទ​លូក​យក​កាបូប​លុយ​ទាំង​2​នាក់​នោះ​ទី​1.​ឈ្មោះ នឹម សុផាន់ នី ភេទ​ប្រុស អាយុ 25​ឆ្នាំ​មុខរបរ​ជាងឈើ ស្នាក់នៅ​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​ទី​2.​ឈ្មោះ នឹម ចិន្ដា ភេទ​ប្រុស អាយុ​32​ឆ្នាំ​មុខរបរ​ជាងឈើ ត្រូវជា​បង មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្មកែវ ឃុំ​ត្រាំងកក់ ស្រុក​ត្រាំងកក់ ខេត្តតាកែវ ។

បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​៖ មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​2​នាក់​បាន​ចេញពី​ផឹក​សី​ុ​នៅ​ម្ដុំ​គល់ស្ពាន​ជ្រោយចង្វា​ត្រើយ​ខាងកើត​បាន​ជីះ​ម៉ូតូ​ម៉ាក​សេ​125 ពណ៍​ខ្មៅ​ឌុប​គ្នា​2​នាក់​បងប្អូន​ត្រឡប់ទៅផ្ទះ​វិញ​ក្នុង​ទៅ​ដៅ​ពី​កើ​តទៅ​លិច​លុះ​មកដល់​ចំណុចកើតហេតុ​ជនរងគ្រោះ​បាន​ឈប់​ម៉ូតូ​ដើម្បី​ចុះ​ជុះនោម​ពេលដែល​ជនរងគ្រោះ​ម្នាក់​ឈប់​បំរុង​និង​ដើរទៅ​នោម​ស្រាប់​តែមាន​នារីរ​កសី​ុ​ផ្លូវភេទ​4​នាក់​ដែល​ឈរ​ចាំ​ហៅ​មូ​យ​នៅ​កន្លែង​នោះបាន​ដើរមក​ចាប់​អោបរឹត​

ជនរងគ្រោះ​ទាំង​2​នាក់​ហើយក៍​បានធ្វើ​សកម្មភាព​លូក​កាបូប​លុយ​របស់​ជនរងគ្រោះ​ពេលនោះ​ជនរងគ្រោះ​ដឹងខ្លួន​ក៍បាន​ចាប់​ស្រវា​ចាប់​ជនសង្ស័យ​បាន​ម្នាក់​ក្នុងចំណោម​4​នាក់​ចំណែក​នារីរ​កសី​ុ​ផ្លូវភេទ​ចំនួន​3​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ពេលដែល​ជនរងគ្រោះ​កំពុងតែ​ប្រតាយប្រតប់​គ្នា​ជាមួយនិង​នារីរ​កសី​ុ​ផ្លូវ​វ​ភេទ​ម្នាក់​នោះ​ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​បាន​

ជីះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្តេ​ប ពណ៍​ក្រហម អត់​ស្លាក​លេខ​ដែល​គេ​ស្គាល់​ថា ជា​នាក់​កាង​ស្រី​បាន​ជីះ​ម៉ូតូ​មក​ឈប់​ហើយ​បំរុង​និង​រំ​ដោះយក​នារីរ​កសី​ុ​ផ្លូវភេទ​នោះ​ទៅ​តែ​ត្រូវបាន​ជនរងគ្រោះ​ឃាត់​ចាប់បាន​ទាំង​2​គាប់​ជួន​ពេលនោះ​សម​ត្ត​កិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​ដែល​កំពុង​ជីះ​ល្បាត​បានឃើញ​ក៍​ចូលទៅ​សួរនាំ​ពេលដែល​ដឹង​រឿង​ហើយក៍​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​2​នាក់​នោះ​តែម្ដង​។

បើតាម​ការ​អោយដឹងពី​ជនរងគ្រោះ​ទាំង​2​នាក់​បានអោយដឹងថា​៖ លុយ​ដែល​ត្រូវបាន​នារីរ​កសី​ុ​ផ្លូវភេទ​លួច​យកទៅ​នោះ​សរុប​ទាំងអស់​ជិត​80​មឺ​ុ​ន​រៀល​។ ជនសង្ស័យ​ទាំង​2​នាក់​ត្រូវបាន​អធិការ​ដ្ធា​នន​គ​បាល​ខណ្ឌ​ឬ​ស្សី​កែវ​កសាង​សុំ​ណុំ​រឿង​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ image (3)