​ក្រុម​គ្រូបង្រៀន​វិទ្យាល័យ​១០​មករា​ជាង​មួយរយ​នាក់​ធ្វើ​កូដកម្ម ទាមទារ​ឲ្យ​ប្តូរ​គ្រូ​ម្នាក់​ចេញពី​សាលា​នោះ​

0

​សៀមរាបៈ​លោកគ្រូ​អ្នកគ្រូ​នៃ​វិទ្យាល័យ​១០​មករា​១៩៧៩​ក្រុង​សៀមរាប ប្រមាណ​១២៦​នាក់ ក្នុងចំណោម​១៧៦​នាក់ នៅ​ព្រឹក​ថ្ងៃទី​២៥​ខែកុម្ភៈ​បានធ្វើ​កូដកម្ម មិន​ចូល​បង្រៀន​សិស្ស ដោយ​ទាមទារ​ឲ្យ​ប្តូរ​លោកគ្រូ​ម្នាក់​ចេញ បន្ទាប់ពី​បានដាក់​សំណើរ​ទៅ​មន្ទីរ បី​ដង​រួចមកហើយ តែ​គ្មាន​ដំណោះស្រាយ​។​
​ ​គ្រូ​ដែល​ត្រូវ​ទាមទារ​ឲ្យ​ប្តូរ​ចេញ មានឈ្មោះ​ជាន ស៊ន បង្រៀន​ថ្នាក់​អនុវិទ្យាល័យ នៃ​វិទ្យាល័យ​១០​មករា​១៩៧៩ ក្រុង ខេត្តសៀមរាប​។​  IMG_3699
​ ​ក្រុម​គ្រូបង្រៀន​ដែល​ធ្វើ​កូដកម្ម បាន​និយាយថា ពួកគាត់​មិនអាច​គាំទ្រ​ឲ្យ​លោកគ្រូ​ឈ្មោះ​ជាន ស៊ន​នៅ​បំរើការ​ក្នុង​សាលា​នេះ​ទៀត​បានទេ មូលហេតុ​ដោយសា​គ្រូ​ម្នាក់នេះ បង្កបញ្ហា​ទៅលើ​គ្រូ​ផ្សេងៗ ៦​ទៅ​៧​ដង​រួចមកហើយ ហើយ​មិន​កែប្រែ​តាម​ការស្នើសុំ​។ កាលពី​កន្លងទៅ​ថ្មីៗ​នេះ គ្រូ​រូបនេះ​បង្ក​របួសស្នាម​ជាមួយ​លោកគ្រូ​ម្នាក់ទៀត នៅក្នុង​ពិធីមង្គលការ ដោយ​យក​រូបភាព​វាយតប់ ទៅ​បង្ហោះ​ក្នុងសង្គម​ហ្វេ​ស​ប៊ុ​ក បង្ក​ការប៉ះពាល់​ដល់​សាលា​។​IMG_3695
​ ​ប្រភព​បាន​បន្តថា ការ​ដែលមាន​ជម្លោះ​ឯកជន ហើយ​យក​រូបភាព​ទាំងនោះ​ទៅធ្វើជា​ល្បែង​លេង​បែបនេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សាលា​ទេ គឺ​ថែមទាំង​មានការ​រិះគន់​ពី​អាណាព្យាបាល​សិស្ស​រាប់រយ​នាក់ រហូត​មាន​ធ្លាយ​ពាក្យ​ពី​អាណាព្យាបាល​សិស្ស​ថា វិទ្យាល័យ​១០​មករា មិន​សាក​សមជា​កន្លែង​បណ្តុះ​បណ្តា​យ ដល់​សិ​ស្សា នុ​សិស្ស​ឡើយ​។ គឺ​គួ​តែ​ប្តូរ​ធ្វើ​ទៅជា​សង្វៀន​ប្រដាល់​វិញ​ទើប​សម​។ ប៉ុន្តែ​ចំពោះ​ការធ្វើ​កូដកម្ម​នេះ គឺ​មិន​ពាក់​ព​ន្ធ័​នឹង​ជម្លោះ​ឯកជន​ឡើយ ប្រសិនបើ​គ្រូ​រូបនោះ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាលា​។​IMG_3694
​ ​លោកគ្រូ​ម្នាក់​ឈ្មោះ​ប៊ី ប៊ុន​សុ​ផុ​ន្នី ដែលជា​គូ​ជម្លោះ​ឯកជន បាន​បរិយាយ​ថា កាលពី​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០១៤​កន្លងទៅ រូបគាត់​ត្រូវ​លោកគ្រូ​ឈ្មោះ​ជាន ស៊ន វាយ​ឲ្យ​របួស​នៅក្នុង​ពិធីមង្គលការ នៅ​ភោជនីយដ្ឋាន​បូរី អា​ពា​ហ៏​ពិ​ពា​ហ៏​ក្រុង​សៀមរាប​។ តែ​ការបង្ក​របួសស្នាម​នោះ រូបលោក​បាន​ប្តឹងទៅ​តុលាការ​ហើយ ដោយ​ទាមទារ​សំណង​២០០០០​ដុល្លារ​។ ចឹ​ង​ទេ​រឿង​ឯកជន គឺ​បាន​ស្វែងរក​ផ្លូវច្បាប់ ជា​ដំណោះស្រាយ ឯ​រឿង​ធ្វើ​កូដកម្ម គឺជា​រឿង​ដែល​បង្ក​ការប៉ះពាល់​ដល់​កិត្តិយស​សាលា តែ​ក៏​ផ្តើមចេញពី​ការបង្ក​របួសស្នាម​ផងដែរ​។​IMG_3703
​ ​នៅក្នុង​ពេលដែល​ក្រុម​លោកគ្រូ អ្នកគ្រូ​ជាង​១០០​នាក់​ធ្វើ​កូដកម្ម​មិន​បង្រៀន​សិស្ស លោកគ្រូ​ឈ្មោះ​ជាន ស៊ន ភាគី​ដែល​ត្រូវ​ទាមទារ​ឲ្យ​ប្តូ​ចេញពី​សាលា បាន​លើកឡើងថា ការធ្វើ​កូដកម្ម​ទាមទារ​ធ្វី​មួយ គឺជា​សិទ្ធិ​របស់​គ្រូ​ទាំងអស់គ្នា​។ ពីព្រោះ​រូបគាត់ ពុំដែល​បានធ្វើ​អ្វី​ឲ្យ​ប្រាសចាក​អំពី​វិន័យ​សាលា​ឡើយ​។ ការដែល​យក​រូបភាព​ក្នុង​ជម្លោះ​ទៅ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក គឺ​គ្រាន់តែ​ចង់បង្ហាញ​ទៅ​ក្រុម​មិត្ត​ភ​ក្ត័ ឲ្យ​បានដឹង​អំពី​រឿងរ៉ាវ​នៃ​ការវ៉ៃតប់​គ្នា​ប៉ុណ្ណោះ​។ ម្យ៉ាងវិញទៀត​ក្នុងពេល​វ៉ៃតប់​គ្នា រូបខ្ញុំ​មានតែ​ម្នាក់ឯង រីឯ​ភាគី​ម្ខាង គឺមាន​គ្នា​៤​នាក់ ចឹ​ង​ហើយ​ទើប​បង្ហោះ​ឲ្យ​មិត្ត​ភ​ក្ត័​បានដឹង​។​
​ ​គ្រូ​ដដែល​បន្តថា តាមពិត​ពួកគេ​ធ្វើ​នេះ​គឺ​គ្រាន់តែ​ជា​បក្ខពួកនិយម​។ ពួកគេ​ធ្វើ​នេះ​គឺ​ស្រប​ពេលដែល​តុលាការ​បំ​រ៉ុង​ចាប់ខ្លួន​លោក ដោយ​ចោទថា មិន​ព្រម​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ដីការ​។ ធាតុពិត​គឺ​ពុំដែល​មា​នន​ណា​យក​ដីការ​មក​ឲ្យ​ម្តងណា​ទេ​។ តែ​មិន​ថ្វី​ទេ​រូបខ្ញុំ​(​ជាន ស៊ន​) អាច​តតាំង​តាមផ្លូវ​ច្បាប់ ចំពោះ​រឿង​វាយតប់​គ្នា​។ ឯ​រឿង​កូដកម្ម ថា​ត្រូវធ្វើ​ដល់​កំរិតណា​នោះ ជា​សិទ្ធិ​របស់​ពួកគាត់​ចុះ​។​
​ ​យ៉ាងណាក៏ដោយ​គេ​សង្កេតឃើញថា កូដកម្ម​មួយ​នេះ​ហាក់​មាន​ភាព​ចម្លែក ពីព្រោះ​សិស្ស​រាប់រយ​នាក់​ក្នុង​ឯកសណ្ឋាន​ខៀវ​ស​ឈរ​ត្រៀបត្រា រងចាំ​ចូលរៀន ឯ​ក្រុម​គ្រូបង្រៀន​អង្គុយ​ជា​ផ្នែកៗ​រងចាំ​ការដោះស្រាយ​ពី​អាជ្ញាធរ​ឬ​មន្ទីរអប់រំ​។ ប៉ុន្តែ​ពេញ​មួយ​ព្រឹក​ធំ គឺ​ពុំមាន​អាជ្ញាធរ​ឬ​ខាង​មន្ទីរអប់រំ ចេញមុខ​ទៅរក​ដំណោះស្រាយ​ណាមួយ​នោះទេ​។ ទីបំផុត​សិស្ស​រាប់រយ​នាក់​ក៏​ត្រឡប់ទៅផ្ទះ​វិញ ទាំង​ជិត​ដល់​ថ្ងៃ​ត្រូវ​ប្រលង​។​
​ ជុំវិញ​ហេតុ​ការ​ណ៏​នេះ​លោក​អ៊ុង សិរី​ឌី ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត បាន​ថ្លែង​តាម​ទូរ​សព្ទ័​ថា​តាមពិត​រឿងនេះ គឺ​ផ្តើមចេញពី​រឿង​ជម្លោះ​បុគ្គល​នៅក្រៅ​របង​សាលា​ទេ ហើ​ក៏​ទាញ​ភ្ជាប់​មកដល់​រឿង​ក្នុង​សាលា​។ រឿង​កើតមាន​កន្លងមក​ខាង​មន្ទីរ​បាន​ព្យាយាម​ដោះស្រាយ​ជា​បន្តបន្ទាប់​ហើយ តែ​ជា​ដំណាក់កាល ពីព្រោះ​មន្ទីរ​ក៏ត្រូវ​ការ ការ​សម្រេស​ពី​ថ្នាក់​ខេត្ត​ដែរ​។ ចឹ​ង​ទេ​រឿង​ប៉ុណ្ណឹង​មិនគួរ​កើតមាន​ដល់​ត្រូវធ្វើ​កូដកម្ម​នោះឡើយ​។​លោក​បាន​បន្តថា ចំពោះ​រឿងនេះ​គណកម្មការ​វិន័យ របស់​មន្ទីរ​បាន​ទៅពិនិត្យ និង​ធ្វើការ​សម្របសម្រួល​ហើយ ឯ​លទ្ធផល​យ៉ាងណា​នោះ គឺ​មិនទាន់​ចេញ​ជា​ផ្លែផ្កា​នៅឡើយ​ទេ​។​
​ ​លោកគ្រូ​ឈ្មោះ​ប៊ី ប៊ុន​សុ​ផុ​ន្នី បានបញ្ជាក់​ចុងក្រោយ​ថា ពួកគេ​នឹង​បន្តធ្វើ​កូដកម្ម​រហូត​បី​ថ្ងៃ ប្រសិនបើ​គ្មាន​ដំណោះស្រាយ​។ ក្រោយ​ចប់​បី​ថ្ងៃ និង​អាច​បន្ត​ធ្វើជា​ទ្រង់ទ្រាយ​ធំ រហូត​ដុត​កង់ឡាន​ទៀត នោះ​ប្រសិនបើ​នៅតែ​គ្មាន​ដំណោះស្រាយ​៕​អង្គរតូច​=​រូបភាពៈ​ក្រុម​គ្រូបង្រៀន​ធ្វើ​កូ​ដ្ឋ​កម្ម និង​គ្រូ​ភាគី​ជម្លោះ​ពីរ​នាក់​អាវយឺត​ដៃខ្លី​គ្រូ​ត្រូវ​គរ​វ៉ៃ អាវដៃវែង គ្រូ​ដែល​វ៉ៃ​គេ​។​