ឡានក្រុង​រិ​ទ្ធិ​មុនី​ឈប់​ដឹក​ផ្លែ​ខ្វិត​គ្មាន​ផ្តល់​សញ្ញា​ត្រូវ​ឡាន​កុងតឺន័រ​បុក​ពីក្រោយ​

0

> បាត់ដំបង​: អ្នកបើកបរ​រថយន្ត​Fuso ម្នាក់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ខណ​:​ដែល​កំពុង​បើកបរ​នៅតាមបណ្តោយ​ផ្លូវជាតិ​លេខ​5 កាលពី​វេលា​ម៉ោង​11,35​នាទី យប់​ថ្ងៃទី​3-3-15 លុះដល់​ចំនុច​ភូមិ​កកោះ​ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង បាន​បុក​ទៅលើ​រថយន្តក្រុង​របស់​ក្រុមហ៊ុន​រិ​ទ្ធិ​មុនី​ដែល​ឈប់​សំចត​ភ្លាមៗ​ដោយ​មិនបាន​ផ្តល់​ជា​សញ្ញា​អោយដឹង​មុន​។​
> យោងតាម​ប្រភព​របស់​សមត្ថកិច្ច​ស្រុក​មោងឫស្សី​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​
> គឺមាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហុ​ី​យ៉ាន់​ដាយ ដែលជា​ប្រភេទ​រថយន្ត​ធុន​ទេសចរណ៍​របស់​ក្រុមហ៊ុន​

image
> រិ​ទ្ធិ​មុនី ដោយមាន​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B 5416 បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​បាត់ដំបង​ទៅ​ភ្នំពេញ​។​សមត្ថកិច្ច​បាន​បន្តថា លុះ​ទៅដល់​ចំនុចកើតហេតុ គឺមាន​អ្នកដំណើរ​ម្នាក់​បាន​កាក់​រថយន្តក្រុង​នេះ​ដើម្បី​ជិះ ប៉ុន្តែ​អ្នកដំណើ​នោះ​មាន​ទាំង​ផ្លែ​ខ្វិត​យ៉ាងច្រើន​ផង ធ្វើអោយ​រថយន្តក្រុង​នេះ​បាន​ឈប់​ភ្លាមៗ​ដោយ​មិនបាន​ផ្តល់​សញ្ញា​អ្វី​ឡើយ គាប់​ជួន​នៅពេល​នោះដែរ​ក៏មាន​រថយន្ត​Fuso មួយគ្រឿង​ដែល​image (1)
> កំពុងធ្វើដំណើ​តាម​ពីក្រោយ គឺ​មិនអាច​ជាន់​ហ្វ្រាំង​ទាន់​ឡើយ​ក៏បាន​បុក​យ៉ាង​ពេញ​ចំ​ពីក្រោយ​តែម្តង​ បណ្តាលអោយ​ក្បាល​រថយន្ត​Fuso​រួញ​យ៉ាងខ្លាំង​និង​កៀប​ដល់​អ្នកបើកបរ​ថែមទៀត ដែល​បង្ក​អោយ​រងរបួស​ជា​ទម្ងន់​ផងដែរ ដែល​រថយន្ត​នេះ​ពាក់​ស្លាក​លេខ​ស្វាយរៀង​3A 0706 និង​បើកបរ​ដោយ​ឈ្មោះ​រិ​ទ្ធ ភេទ​ប្រុស អាយុ​25​ឆ្នាំ រស់នៅ​ខេត្តកំពង់ចាម ។​
> នៅពេល​សមត្ថកិច្ច​ចុះទៅ​ដល់​ដើម្បី​ត្រួតពិនិត្យ​ទីកន្លែង​កើតហេតុ​គឺ​អ្នកបើកបរ​រថយន្ត​ក្រុមហ៊ុនរិ​ទ្ធិ​មុនី បានដាក់​មេ​ផាយ​បាត់ស្រមោល​បាត់ទៅហើយ ដោយ​បន្សល់​នៅតែ​រថយន្ត និង​អ្នកធ្វើដំណើរ​នៅ​ត្រៀបត្រា ចំណែក​ជនរងគ្រោះ​ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ រីឯ​រថយន្ត​ទាំងពីគ្រឿង​ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យកមក​កាន់​អធិការដ្ឋាន​ដើម្បី​បញ្ជូន​បន្តទៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក> ខេត្ត ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕