នារី​ម្នាក់​បើករថយន្ដ​កាំ​ម៉ា​រី លឿន​ពេក ហើយ​វ៉ា​រថយន្ដ​ហ៊ា​យ​ឡែ​ន​ឌ័​រ ក៏​ជ្រុល​ទៅ បុក​រ៉ឺ​ក​ម៉ក​កង់​៣ មួយគ្រឿង និង​ម៉ូតូ​២​គ្រឿង​ទៀត បណ្ដាល​ឲ្យ​ម៉ូតូ​និង​រ៉ឺ​ក​ម៉ក​កង់​៣ ដួល​គោ​រលើ​គ្នា​

0


​ភ្នំពេញ​៖ នារី​ម្នាក់​បើករថយន្ដ​ម៉ាក​កាំ​ម៉ា​រី​មួយគ្រឿង​លឿន​ពេក​ហើយ​ប្រជ្រៀត​វ៉ា​រថយន្ដ​ហ៊ា​យ​ឡែ​ន​ឌ័​រ មួយគ្រឿង​ទៀត ពី​ខាងស្ដាំ ក៏​ជ្រុល​ទៅបុក​រ៉ឺ​ក​ម៉ក​កង់​៣​មួយគ្រឿង​ហើយ​រ៉ឺ​ក​ម៉ក​ក៏​ខ្ទា​ត់ទៅ​ប៉ះ​ម៉ូតូ​២​គ្រឿង ទៀត​ដែល​កំពុង​ចត់​នៅ​ជ​ញ្ចើ​ម ផ្លូវ បណ្ដាល​ឲ្យ​ម៉ូតូ​ទាំង​២​គ្រឿង​និង​រ៉ឺ​ក​ម៉ក​កង់​៣ ដួល​គោ​រលើ​គ្នា រង​ការ​ខូច​ខា​ច​យ៉ាងដំណំ ចំណែក​រថយន្ដ​ភ្លាមនោះ ក៏​បើក​រត់គិចខ្លួន​តែ​ត្រូវ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច តាម​ឃាត់​រថយន្ដ​បាន យកមក​ធ្វើការ​ដោះស្រាយ​។e1

ហេតុ​ការ​ណ៏ នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១០​និង​១០​នាទី​យប់ ថ្ងៃទី ៣​ខែ​មិនា ឆ្នាំ ២០១៥ នៅតាម​បណ្ដោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ត្រង់ចំណុច​មុខ ហាង​លក់​ស៊ុប យីហោ កុលាប​ដូនពេញ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​e4
​តាម​ប្រភព​ព៏​ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុខ​ពេល​កើតហេតុ​គេ​ឃើញ នារី​ម្នាក់​បើករថយន្ដ​កាំ​ម៉ា​រី​មួយគ្រឿង ព​ណ៏​ទឹកមាស ពាក​ស្លាក​លេខ ភ្នំពេញ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ល្បឿន​រថយន្ដ​លឿន​ពេក​ហើយ​ប្រជ្រៀត​វ៉ា​រថយន្ដ​ហ៊ា​យ​ឡែ​ន​ឌ័​រ មួយគ្រឿង​ទៀត ពី​ខាងស្ដាំ ក៏​ជ្រុល​ទៅបុក​រ៉ឺ​ក​ម៉ក​កង់​៣​មួយគ្រឿង ព​ណ៏​ក្រហម ពាក់​ស្លាក​លេខe3

បាត់ដំបង 1B-0951 ហើយ​រ៉ឺ​ក​ម៉ក​ក៏​ខ្ទា​ត់ទៅ​ប៉ះ​ម៉ូតូ​ម៉ាកវីវ៉ា​គ្រឿង ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1I-9270 និង​ម៉ូតូ​ម៉ាក​សង់​ក៉ូ​រ៉េ​មួយគ្រឿង ទៀត ព​ណ៏​ក្រហម ពាក់​ស្លាក​លេខ កណ្ដាល 1K-4435 ដែល​កំពុង​ចត់​នៅ​ជ​ញ្ចើ​ម​ផ្លូវ​មុខ​ហាង​លក់​ស៊ុប យីហោ កុលាប​ដូនពេញ នៅ​កន្លែងកើតហេតុ បណ្ដាល​ឲ្យ​ម៉ូតូ​ទាំង​២​គ្រឿង​និង​រ៉ឺ​ក​ម៉ក​កង់​៣ ដួល​គោ​រលើ​គ្នា​រង​ការ​ខូច​ខា​ចe2

យ៉ាងដំណំ ចំណែក​ម្ចាស់​ម៉ូតូ​ទាំង​២​និង ម្ចាស់​រ៉ឺ​ក​ម៉ក​កង់​៣ ដែល​កំពុង​អង្គុយ​ញាំ​ស៊ុយ​នៅ​ជិត​កន្លែងកើតហេតុ​ធ្វើ​មិនដឹង ហើយ​រថយន្ដ​ភ្លាមនោះ​ក៏​បើក​រត់គិចខ្លួន​មិន​ចង់​ទទួលខុសត្រូវ តែ​ត្រូវ សន្ដិសុខ​ប្រចាំ​ហាង រួម​និង​ប្រពល​រដ្ឋ សហការ​ណ៏ ជាមួយ​សមត្ថកិច្ច​ដែល​កំពុង​ល្បាត តាម​ឃាត់​រថយន្ដ​បាន​នៅត្រង់​ជិត​ទីលាន់​ប្រជា​ធិ​បត តាម​បណ្ដោយ ផ្លូវ​លេខ ២១ ស្ថិតក្នុង​សង្កាត់ វត្តភ្នំ យកមក​ធ្វើការ​ដោះស្រាយ ។​e1
​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចុះ​មកដល់​ចំណុចកើតហេតុ ធ្វើការ​ស​ម្រ​ប់​សម្រួល​ដល់​ភាគី​ទាំងសង់ខាង ដោយ​ម្ចាស់​រថយន្ដ​ទូរស័ព្ទ​ហៅ​ក្រុមគ្រួសារ​មកជួយ​ធ្វើការ​ដោះស្រាយ នៅ​កន្លែងកើតហេតុ ដោយ​ភាគី​រថយន្ដ កាំ​ម៉ា​រី​មិន​ចង់​មានរឿង​វែងឆ្ងាយ​ក៏​ធ្វើការ​សូមទោស​ហើយ សង់​ថ្លៃ​ជួសជុល​ម៉ូតូ​រ៉ឺ​ក​ម៉ក​កង់​៣ និង​ម៉ូតូ​ទាំង​២​គ្រឿង ចំនួន​២៦០​ដុល្លា រួច​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕