​រថយន្ត​កាមរី​បើក​បោះពួយ​ជ្រុល​ទៅបុក​រថយន្ត​កូរ៉ូឡា ឈប់​ចត​ក្បែរ​ចិញ្ចើម​រង់ចាំ​មិត្ត​ភ័ក្តិ ចំ​ពីក្រោយ ហើយ​បើក​រត់ដ​ល់កោះ​ពេជ្រ​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់​

0

​ភ្នំពេញ​៖ រថយន្ត​កាមរី​មួយគ្រឿង​បើក​បោះពួយ​ជ្រុល​ទៅបុក​រថយន្ត​កូរ៉ូឡា​មួយគ្រឿង​ឈប់​ចត​ក្បែរ​ចិញ្ចើម​រង់ចាំ​មិត្ត​ភ័ក្តិ ចំ​ពីក្រោយ​រង​ការខូចខាត ហើយ​រថយន្ត​កាមរី​ព្យាយាម​បើករ​ត់ដល់​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​៣​ខែ​មិនា ឆ្នាំ​២០១៥ ត្រង់ចំណុច​ក្បែរ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​ស្ដុ​ប​បូកគោ តាម​បណ្ដោយ​ផ្លូវ ម៉ៅ​សេទុង កែង​ផ្លូវ​លេខ​៧១ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

q3
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​កូរ៉ូឡា​មួយគ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2J-8710 ជិះ​ធ្វើដំណើរ​ដោយ​បុរស​នារី​២​នាក់​តាម​បណ្ដោយ ផ្លូវ​ម៉ៅ​សេទុង ទិសដៅ​ពី​លិចទៅ​កើត មកដល់​ចំណុចកើតហេតុ​រថយន្ត​ក៏បាន​ឈប់​ចត​ក្បែរ​ចិញ្ចើមផ្លូវ រង់ចាំ​មិត្ត​ភ័ក្តិ​ដោយ​បុរស​ជា​អ្នកបើករថយន្ត​បានចេញ​មកឈរ​ពីក្រោយ​រថយន្ត ស្រាប់​តែមាន​រថយន្ត កាមរី​គូទ​ប៉ោង​មួយគ្រឿង ពណ៌​ស្លែ ពាក់​ស្លាក​លេខq2

ភ្នំពេញ 2D-5094 បើកបរ​ដោយ​បុរស​ម្នាក់​២​នាក់ ធ្វើដំណើរ​ស្រប​ទិស​គ្នា​មកពី​ក្រោយ​ក៏​បុក​ប៉ះ​រថយន្ត​កូរ៉ូឡា​ចំ​ពីក្រោយ​ជំ​ហៀ​ង​ខាងឆ្វេង​ខ្ទេច​រង​ការ ខូចខាត ហើយ​រថយន្ត​កាមរី​ខូចខាត​ខាងមុខ​ខ្ទេច​ជំ​ហៀ​ង​ខាងស្ដាំ សំណាងល្អ​បុរស​ម្ចាស់​រថយន្ត​កូរ៉ូឡា មិន​រងគ្រោះថ្នាក់ ហើយ​q1

រថយន្ត​កាមរី​មិនបាន​ឈប់​នៅ​ទទួលខុសត្រូវ​នោះទេ គឺ​បាន​បន្ថែម​ល្បឿន ទៅមុខ ដើម្បី​រត់គេច ក៏ត្រូវ​សមត្ថកិច្ច​ស្ទាក់​ឃាត់​បាន​នៅក្បែរ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រួច​នាំមក កន្លែងកើតហេតុ​ដើម្បីអោយ​ភាគី​ទាំង​២​ធ្វើការ​សម្របសម្រួល​គ្នា ប៉ុន្តែ​មិន​ត្រូវរ៉ូវ​ទើប​សម្រេច​អោយ សមត្ថកិច្ច​ជំនាញ​វាស់វែង​យកទៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ដោះស្រាយ​តាមច្បាប់​៕