កំពង់ឆ្នាំង៖ បុរសម្នាក់បានបាត់ខ្លួនស្លាប់ក្នុងទឹកនិង២នាក់ទៀតជាឪពុកនិងកូនបានរងរបួសធ្ងន់និងស្រាល ហេតុការណ៏កាណូតបុកគ្នាពេលចេញទៅនេសាទត្រីនៅពេលយប់។ករណីនេះបានកើតឡើង វេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី ០២ ខែមិនាឆ្នាំ២០១៥ នៅចំណុចព្រែកក្រពើ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។ លោក ជាង សុវណ្ណារិទ្ឋ អធិការនគរបាលស្រុកបរិបូណ៌បាននិយាយអោយដឹងថា៖ជនរងគ្រោះទាំង៣នាក់ មាន១. ឈ្មោះ នី ណេ អាយុ៣១ឆ្នាំជាកូនប្រសារ បានធ្លាក់ក្នុងទឹកបាត់ខ្លួនក្នុងពេលកើតហេតុ ២.ឈ្មោះ ហ៊ន រី អាយុ៤៩ឆ្នាំ
ជាឪពុកក្មេករងរបួសធ្ងន់ និង៣.ឈ្មោះ រី ធា អាយុ១៣ឆ្នាំ ទាំង៣នាក់មានទីលំនៅ ខេត្តកំពង់ធំ តែបានមកស្នាក់នៅ ឃុំឆ្នុកទ្រូ ស្រុកបរិបរណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីនេសាទត្រីដោយបង់សំណាញ់ និងឆ្អើរត្រី ។
មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ ជាឪពុក និងកូន បានជិៈកាណូតបាឡាស្មាច់ទៅនេ សាទត្រីដូចសព្វដង តែពេលមកដល់ចំណុចកើតហេតុ ស្រាប់តែបុកគ្នាជាមួយកាណូតមួយគ្រឿងទៀត ដែលជាកាណូតឈើនិងធំជាងកាណូតជន រងគ្រោះ បណ្តាលអោយកាណូតជនរងគ្រោះក្រឡាប់ និងរងរបួសទាំងអស់គ្នា ក្នុងនោះ កូនប្រសារប្រុសឈ្មោះ នី ណេ បានបាត់ខ្លួនតែម្តង ។ជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះ តែមិនដឹងដឹកទៅពេទ្យណានោះទេ។
មន្ត្រីនគរបាលមូលដ្ឋានអោយដឹងថា៖នៅវេលាម៉ោង ២និង២០នាទី រសៀលថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៥ នេះ សពជនគ្រោះបានរកឃើញហើយ នៅចំណុចកើតហេតុ និងត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋានក្នុងខេត្តកំពង់ធំ ។ ករណីគ្រោះថ្នាក់នេះសមត្ថកិច្ច កំពុងស្រាវ
ជ្រាវរកកាណូតបង្កហេតុអោយមកទទួលខុសត្រូវក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ៕