​រថយន្ត​ដឹក​សំពីង​សំពង និង​ខុស​បច្ចេកទេស​កំពុងតែ​រីក​ដូច​ផ្សិត​នៅ​ខេត្តបន្ទាយមានជ័យ

0

​បន្ទាយ​មាន​ជ័​យៈ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ភាព​អាណាធិបតេយ្យ​នៃ​ការដឹក​សំពីង​សំពង ខុស​បច្ចេកទេស កាន់តែច្រើន​ទៅ​ពី​សំណាក់​រថយន្ត​តាក់ស៊ី និង​រថយន្ត​តូចធំ​យ៉ាងណាក៏ដោយ ក៏​បញ្ហា​ទាំងនេះ​សមត្ថកិច្ច​អាជ្ញាធរ ហាក់ដូចជា​មិន​ខ្វល់​គ្មាន​ចំណាត់ការ​ណា​ក្នុងការ​ទប់ស្កាត់​ឡើយ ។​
​ជា​រៀងរាល់ថ្ងៃ​គេ​ស​ង្គេ​ត​ឃើញ​ការរីក​រាលដាល​នៃ​រថយន្ត​តាក់ស៊ី​ប្រភេទ​កាំ​ម៉ា​រី​កាន់តែច្រើន​ទៅក្នុង​ការ ផ្ទុកទំនិញ​លើដំបូល​រថយន្ត​យ៉ាង​សំពីង​សំពង ដោយ​គ្មាន​សមត្ថកិច្ច​ណា​ខ្វាយខ្វល់ ឬ​ចាត់វិធានការ​ក្នុងការ​ផាកពិន័យ ឬ​ទប់ស្កាត់​ឡើយ ។ សកម្មភាព​ដឹក​របៀបនេះ​កើតឡើង​មិន​FullSizeRender(3)

ថា យប់ ឬ​ថ្ងៃ​ឡើយ តាមផ្លូវ​ជាតិ​លេខ​៥ និង​លេខ​៦ ពី​ប៉ោយប៉ែ​តទៅ​សៀមរាប ឬ​ពី​សៀមរាប​ទៅ​បាត់ដំបង ។ ភាគច្រើន​នៃ​រថយន្ត​ដឹក​របៀបនេះ​ជា​រថយន្ត​ដឹក​ផ្លែឈើ ដឹកទំនិញ​ចា​ភួយ និង​រថយន្ត​តាក់ស៊ី ។ រថយន្ត​ប្រភេទ​កាំ​ម៉ា​រី ដែល​លើកឡើង​ខាងលើនេះ​អាច​ដឹក​ដល់​ទៅ​គ្រែ ទូរ​ទឹកកក ដឹក​ប៊ូ​ដុង និង​ទំនិញ​ប្រភេទ​ជា​កេស​ដល់​ទៅ​រាប់សិប​កេស ។
​ទាក់ទង​និង​ការដឹក​អាណាធិបតេយ្យ​សំពីង​សំពង​បែបនេះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក៏​ដូ​ជា​អាជ្ញាធរខេត្ត​តែង​លើក​ឡើងជា​ញឹកញាប់ រហូតដល់​សមត្ថកិច្ច​ចរាចរជើងគោក​ក៏បាន​ចុះ​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា ដល់​ម្ចាស់​យានយន្ត​ទាំងនោះ​ជា​ញឹកញាប់​ផងដែរ តែ​ការធ្វើ​បែបនេះ​ហាក់ដូចជា​គ្មាន​ប្រយោជន​អ្វី​សោះ ។20150304_IMG_1250
​ប្រជាពលរដ្ឋ​បាន​លើកឡើងថា បើ​គ្រាន់តែ​ធ្វើការ​អប់រំ​មិនមាន​ចំណាត់ការ​ធ្ងន់ធ្ងរ​ទៅលើ​តៃកុង​រថយន្ត​ទាំង​នោះទេ វា​មិនអាច​លុបបំបាត់​ភាព​អាណាធិបតេយ្យ​ទាំង​នោះឡើយ ។
​លោក សន គឹម​សូ​គ៌ នាយ​ការ​រិ​យា​ល័យ​នគរបាល​ចរាចរជើងគោក​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានអោយដឹងថា បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងមាន​វិធានការ​លើ​បញ្ហា​រថយន្ត​

ដឹក​សំពីង​សំពង​នេះ ហើយ​កន្លងមក​ដោយសា​តែ​សមត្ថកិច្ច​ជួប​នូវ​បញ្ហាលំបាក​មួយចំនួន​ទើបបាន​ត្រឹមតែ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា ៕