​អនិកជន​ម្នាក់​បាន​ស្លាប់​និង​៣​នាក់​របួសស្រាល​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​

0

​ ​ស្ទឹងត្រែង​៖​អនិកជន​ខ្មែរ​អាមេរិក​ម្នាក់​បាន​ស្លាប់​និង​៣​នាក់​ទៀត​រងរបួស​ស្រាល​នៅក្នុង​ដំណើរ​ទេសចរណ៍​ទៅកាន់​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី ល្ងាច​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០១៥
​នៅត្រង់ចំនុច​វាល​ប៉ា​រ៉ា ស្ថិតក្នុង​ភូមិ​ណា​អូ​ង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។​
​ ​លោក​អនុសេនីយ៍ឯក​ជុំ សុភាព អធិការ​ង​ទទួល​ផែន​សណ្តាប់ធ្នាប់​និង​អត្តសញ្ញាណ​កម្ម​ស្រុក​សៀម​20150304_180947
​ប៉ាង​បានអោយដឹងថា​៖​ជនរងគ្រោះ​ដែល​បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​បួន​នាក់​ខាងលើនេះ គឺ​ទី​១/​មានឈ្មោះ​សៀ ជៀ​លាភ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​អ្នកបើកបរ​) ទី​២/​ឈ្មោះ​គង់ ប៊ុនហេង ភេទ​ប្រុស អា​
​យុ​២៦​ឆ្នាំ ទី​៣/​ឈ្មោះ​ឡេង ចាន់​តារា​ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ អ្នក​ទាំង​៣​ជា​ជនជាតិខ្មែរ មាន​ទីលំនៅ​​ក្នុង​រាជធានី​ភ្នំពេញ ។ ចំណែក​អនិកជន​ខ្មែរ​អាមេរិក​ម្នាក់​ដែល​បាន​ស្លាប់​នៅក្នុង​ឧប្បទ្ទវ​ហេតុនេះ មានឈ្មោះ​​ក្រូច ប៊ុន​សុគន្ធ ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ រស់នៅ​សហរដ្ឋអាមេរិក ។​
​ ​លោក​អនុសេនីយ៍ឯក​បាន​បន្ត​ទៀតថា​៖​អ្នក​ទាំង​៤​ដែល​បាន​ជួប​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បាន​ចេញពី​រា​ធានី​ភ្នំពេញ ក្នុង​ដំណើរ​ទេសចរណ៍​មកកាន់​ខេត្តស្ទឹងត្រែង ។

បន្ទាប់ពី​ធ្វើដំណើរ​ទេសចរណ៍​ទៅកាន់រ​ម្មណី​យ​ដ្ឋា​ន​នានា​ក្នុង​ខេត្ត បាន​បន្ត​ដំ​ណី​រ​ទៅកាន់​ស្រុក​សៀម​ប៉ាង​។ ក្រោយពី​ចេញពី​ផ្លូវជាតិ​លេខ​៧​ចូលទៅ​តាមផ្លូវ​លំបាន​ប្រមាណ​ជា​៥​គីឡូម៉ែត្រ រថយន្ត​បាន​បែក​កង់​មុខ​ផ្នែក​ខាងឆ្វេង បាន​រេ​ចង្កូត​ហើយ​បាន​បួង​ចង្កូត​មកវិញ​ធ្វើ​ឲ្យ​20150304_180817

រថយន្ត​ក្រឡាប់​ជាច្រើន​ត្រឡប់ បណ្តោយ​ឲ្យ​បុរស​ម្នាក់​ជា​អនិកជន​បាន​ស្លាប់​ភ្លាម​
​ៗ​នៅនឹងកន្លែង​កើតហេតុ ដោយសារ​ផុង​លលាដ៍ក្បាល និង​៣​នាក់​ទៀត​រងរបួស​ស្រាល ។​
​ ​លោក​បន្តថា​រថយន្ត​ដែល​ក្រឡាប់​ជា​ប្រភេទ​រថយន្ត​ទេសចរណ៍​ម៉ាក​កាមរី​បា​ឡែ​នព​ណិ៍​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2V1617 ។ ក្រោយ​កើតហេតុ គេ​បានឃើញ​មន្ត្រីនគរបាល​អធិការ​ស្រុក​សៀម​ប៉ាង​ចុះមក​
​ដល់​កន្លែង និង​បានធ្វើ​កំណត់ហេតុ ហៅ​រថយន្ត​សង្គ្រោះបន្ទាន់ មក​ដឹក​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​និង​បន្ត​យកទៅ​កាន់​រាជា​ធានី​ភ្នំពេញ ដើម្បី​យកទៅ​ធ្វើ​បុ​ណ​ទៅតាម​ប្រពៃណី​។ ចំណែក​រថយន្ត​សមត្ថកិច្ច បានប្រគល់​ទៅ​ឲ្យ​ម្ចាស់​វិញ ដោយសារ​ករណីនេះ​មិនមាន​បង្ករ​គ្រោះថ្នាក់​ដល់​អ្នក​
​ដទៃ ៕