យ​ជាប់រវល់ ដាំបាយ​ទុកចោល ពេល​កូន​ប្រឡែង​គ្នា​ដួល​លើ ឆ្នាំងបាយ​កំពុង​ក្តៅ​របួសធ្ងន់​

0

​ខេត្ត​ប៉ៃលិន ៖ កុមារា​តូច​ម្នាក់​រងរបួស​រលា​ក​គូទ​ធ្ងន់ធ្ងរ​ត្រូវ​ឪពុកម្តាយ​ដឹក​តាម​ម៉ូតូ​យក ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ដោយសារ​ម្តាយ​ជាប់រវល់​ដាំបាយ​ទុកចោល លុះ​កូនតូច​របស់ខ្លួន​ប្រឡែង​គ្នា​លេង​ជាមួយ​ក្មេង​ដទៃទៀត បណ្តាលឱ្យ​ដួល​ទៅលើ​ឆ្នាំងបាយ បណ្តាលឱ្យ​រលាក​របួស​ធ្ងន់​តែម្តង ។download (3)
​ ​ហេតុការណ៍​កុមារា​ប្រឡែង​គ្នា​លេង​រលាក​របួសធ្ងន់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោ​៥​និង​៥០​នាទី ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៥ ស្ថិតនៅក្នុង​ផ្ទះបាយ​រប​ស់​ខ្លួន ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូ ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។
​ ​កុមារា​រងគ្រោះ ឈ្មោះ អ៊ុំ បញ្ហា អាយុ​៣​ខួប​(​ឆ្នាំ​) មាន​ឪពុក ឈ្មោះ ប៊ុន ធឿន អា យុ​២៦​ឆ្នាំ ម្តាយ ឈ្មោះ ផា​រី អាយុ​២២​ឆ្នាំ រស់នៅ​កើតហេតុ​ខាងលើ ។download
​ ​ប្រភពព័ត៌មាន​ពី​ម្តាយ​កុមារា​រងគ្រោះ បាន​រៀបរាប់​ឱ្យដឹងថា មុនពេល​កើតហេតុ​គាត់ បាន​បាយ​ពេល​ល្ងាច លុះ​ពេលបាយ​ពុះ​គាត់​បាន​ជាត់បាយ​ហើយក៏​បន្ថយ​ភ្លើង រួច​ក៏​រវល់​ដើរ ចេញមកក្រៅ​ផ្ទះ មិនបាន​ដឹងថា កូន​របស់ខ្លួន បាន​នាំ​ក្មេង​ផ្សេងទៀត​ទៅលេង​ក្នុងផ្ទះ រួច​ក៏ ប្រឡែង​គ្នា បណ្តាលឱ្យ​អុកគូទ​ទៅលើ​ឆ្នាំងបាយ​រលាក​កំប៉េះគូទ​រងរបួស​ធ្ងន់​ធ្ង​រ​តែម្តង ។ ភ្លា ម​នោះ​គាត់​ក៏បាន​បញ្ជូន​កូន​របស់ខ្លួន​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ដើម្បី​ធ្វើការ​សង្គ្រោះ​ទាន់ពេល ។x1
​ ​គ្រូពេទ្យ​បានបញ្ជាក់​ថា នេះ​ជា​សំណាងល្អ​ដែរ ដែល​មិន​បណ្តាលឱ្យរ​លាកដ​ល់ព​ង​ស្វាស​នោះឡើយ បើ​រលាក​វិញ​នឹង​បណ្តាលឱ្យ​ស្ទះ​ទឹកនោម​ពិបាក​ក្នុងការ​ព្យាបាល ។ លោកគ្រូ​ពេទ្យ​បានបញ្ជាក់​ទៀតថា ការ​លាក​រលេះរលួយ​ស្បែក​នេះ ត្រូវការ​សម្រាក​ព្យាបាល រយៈពេល​យូរ​បន្តិច​ទើប​ជាសះស្បើយ​ដូចដើម​វិញ តែ​កុមារា​រងគ្រោះ​អាច​បន្សល​ស្លាកស្នាម ជា​រៀងរហូត​ផងដែរ ៕download (1) ដោយ ៖ ឡោ សុខ​ហៃ