ក្មេងប្រុស​ម្នាក់​ក្នុងចំណោម​៤​នាក់ ដើរ​រអិល​ជើង​ដួល​បោក​ក្បាល​ខាងក្រោយ​ទៅនឹង​ថ្ម​ស្លាប់

0

​ ​ខេត្ត​ប៉ៃលិន ៖ ក្មេងប្រុស​តូច​ម្នាក់ ត្រូវបាន​គេ​ដឹក​តាម​ម៉ូតូ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ភ្លាមៗ តែ​ជា​អកុសល់​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​មុន​ទៅដល់​មន្ទីរពេទ្យ ខណៈ​ក្មេងប្រុស​រងគ្រោះ​បាន​បបួល​នាំ​ប្អូនប្រុស​ចំនួន​៣​នាក់​ទៀត ទៅលេង​ទឹកអូរ លុះ​ដើរ​លើ​ថ្ម​មាន​ស្លែ ក៏​រអិល​ជើង បណ្តាលឱ្យ​ដួល​បោក​ក្បាល​ស្លាប់​តែម្តង ។z1
​ ​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៥០​នាទី​រសៀល​ថ្ងៃទី​៥ ខែ​មី នា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ស្ទឹង​តារា​ប ក្នុងភូមិ​ចម្ការ​កាហ្វេ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។
​ ​ក្មេងប្រុស​រងគ្រោះ ឈ្មោះ ហុង សុខ​ហេង អាយុ​១០​ឆ្នាំ ជា​កូនច្បង និង​ជា​សិស្ស​រៀន​ថ្នាក់​ទី​៣ មាន​បងប្អូន​សុទ្ធតែ​ប្រុស​ចំនួន​៤​នាក់ រូបគេ​ជា​កូន​ទី​១. រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។
​ ​ប្រភពព័ត៌មាន​ពី​យុវ​សិស្ស​ដែល​ជួយ​ដឹក​ក្មេងប្រុស​រងគ្រោះ​តាម​ម៉ូតូ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បានឱ្យដឹងថា មុនពេល​កើតហេតុ ពួកគេ​បានឃើញ​ក្មេងប្រុស​រងគ្រោះ​ខាងលើ​នាំ​បងប្អូន​របស់ខ្លួន​ចំនួន​៣​នាក់​ទៀត ទៅ​នាំគ្នា​ហែល​ទឹក​លេង​ក្នុង​អូរ​ខាងលើ លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ក្មេងប្រុស​តូចៗ​ដទៃទៀត​ត្រូវជា​ប្អូន​របស់គេ​បាននាំគ្នា​ស្រែកយំ ឱ្យជួយ សង្គ្រោះ​បងប្រុស​របស់ខ្លួន ពេលនោះ​ពួកគេ​ក៏​នាំគ្នា​ស្ទុះ​ចុះទៅ​រាវ​ក្មេងប្រុស​រងគ្រោះ​នៅក្នុង​ទឹក ហើយក៏​ស្រង់​យកមក​លើគោក រួច​ជួយសង្គ្រោះ ដោយ​នាំគ្នា​លើក​រលាក់ និង​ច្របាច់​ពោះ​ដើម្បី​ឱ្យចេញ​ទឹក ហើយក៏​កំរើក​ដៃជើង​តិចតួច ។z2
​ប្រ​ភ​ព័ត​មាន​ពី​លោកគ្រូ​ពេទ្យ​បានឱ្យដឹងថា ក្មេងប្រុស​រងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​បាត់​ទៅហើយ ដោយសារ​រងរបួស​បែ​ក​ក្បាល​ផ្នែក​ខាងក្រោយ​ធ្ងន់ធ្ងរ​ពេក ហើយ​ណាមួយ​ដោ យ​សារ​គេ​ឈ្លក់ទឹក​យូរ បណ្តាលឱ្យ​ផុតដង្ហើម ។ លោកគ្រូ​ពេទ្យ​បន្តទៀតថា ឪពុកម្តាយ​មិនគួរ បណ្តោយឱ្យ​ក្មេង​តូចៗ​នាំគ្នា​ទៅលេង​ទឹក​បែបនេះ​ទេ ព្រោះ​បើ​ប៉ះចំ​កន្លែង​ទឹក​ជ្រៅ ពេល​រូបគេ ម្នា​ក់លង់ បើ​ពីរ​បីនាក់​ចុះទៅ​ជួយ​អាច​លង់ទឹក​ស្លាប់​ទាំងអស់គ្នា​ក៏មានដែរ ។
​ ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ មួយសន្ទុះ​ក្រោយមក ឪពុកម្តាយ​ក្មេងប្រុស​រងគ្រោះ បាននាំគ្នា​មក​ទទួល​សាកសព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​តែម្តង ៕​ដោយ​៖​ឡោ សុខ​ហៃ