ស្ត្រី​ម្នាក់​ត្រូវបាន​ឃា​ត្ត​ករ​បាញ់សម្លាប់​កណ្តាល​ផ្សារ​ខេត្តស្ទឹងត្រែង​

0


​ ​ស្ទឹងត្រែង​៖​ស្ត្រី​ម្នាក់​ដែលជា​អជីវ​ករ​លក់ដូរ​ក្នុង​ផ្សារ​ខេត្តស្ទឹងត្រែង ត្រូវបាន​ឃាតករ​បាញ់សម្លាប់​យ៉ាង​សារ​ហាវ បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង ហើយ​ត្រូវបាន​គេ​សង្ស័យថា ប្តី​ជា​អ្នកបាញ់​សម្លាប់ ដោយសារ​កន្លងមក​បាន​លែងលះគ្នា ហើយ​សុំ​ត្រូវ​គ្នា​វិញ ស្ត្រី​ជា​ប្រពន្ធ​មិន​ព្រម​។​
​ ​ករណី​បាញ់សម្លាប់​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​០៧​ខែ​មិនា​ឆ្នាំ​២០១៥ ក្នុង​ផ្សារ​ខេត្តស្ទឹងត្រែង ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​។​
​ ​ឪពុក​ស្ត្រី​រងគ្រោះ​បានអោយដឹងថា​កូន​គាត់​ដែល​ត្រូវបាន​ឃាតករ​បាញ់សម្លាប់​មានឈ្មោះ​រស្មី​
​ស្រី​ខួច​ភេទ​ស្រី អាយុ​២២​ឆ្នាំ មានមុខ​របរ​លក់​សំ​ម្លៀ​ក​បំពាក់​ក្នុង​ផ្សារ​ខេត្តស្ទឹងត្រែង និង​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​។​IMG_6230
​ ​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​ក្រោយ​មានការ​ផ្ទុះអាវុធ​ចំនួន​៥​គ្រាប់ គេ​បានឃើញ​បុរស​ម្នាក់​រត់ចេញ​ពី​កន្លែងកើតហេតុ មាន​ពាក់អាវ​ព​ណិ៍​ផ្កាឈូក មិន​ស្គាល់​អត្ត​សញ្ញា​ដោយសារ​ឃាតករ​បាន​បិទ​ម៉ាស​រត់​ចេញពី​ផ្សារ​ឡើង​ម៉ូតូ​គេចខ្លួនបាត់​ស្រមោល​ដោយ​សុ​វត្តិភាព​។​IMG_6239
​ក្នុង​ហេតុ​ការបាញ់សម្លាប់​នេះ​ត្រូវបាន​ឪពុក​ស្ត្រី​រងគ្រោះ​បាន​អះ​អា​ថា​ប្តី​ជា​អ្នកបាញ់​សម្លាប់ ព្រោះ​កន្លងមក ប្តី​ប្រពន្ធ​របស់គេ​បាន​ធ្លាប់​លែងលះគ្នា​អស់​រយៈពេល​មួយឆ្នាំ​ហើយ ហើយ​និង​ធ្លាប់បាន​រាម​បោក​គ្រាប់បែក​និង​សម្លាប់ចោល​ទៀតផង​។​តែ​នៅ​កន្លះ​ខែ​មុន​កូនប្រសារ​គាត់​បានអោយ​ឪពុកម្តាយ​ចូល​មកសុំ​ស្រុះស្រួល​គ្នា​វិញ តែ​កូនស្រី​គាត់​មិន​ព្រម ហើយ​នៅមុន​កើតហេតុ​ប្រមាណ​១០​នាទី​ថ្ងៃ​ខាងលើ ប្តី​របស់គេ​បាន​ទូរស័ព្ទ​ទៅ​ប្រពន្ធ​របស់គាត់​សួរថា​ប្រពន្ធ​កូន​គេ​នៅ​ណា ក្រោយ​សួរ​ដឹង​ហើយ ក៏មាន​ហេតុ​ការបាញ់សម្លាប់​ស្ត្រី​រងគ្រោះ ខណៈដែល​កំពុង​ដេក​លើ​អង្រឹង​ក្នុង​តូប​លក់​សម្លៀកបំពាក់​។​IMG_6242
​សមត្ថកិច្ច​បានអោយដឹង​ថា​កាំ​ង​ភ្លើង​ដែល​បាញ់សម្លាប់​ស្ត្រី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នា​ញ​ថា​ជា​ប្រភេទ​ឡុ​ក បាញ់​ចំនួន​៥​គ្រាប់​ចំ​គល់​ដោះ​ខាងឆ្វេង​បណ្តាលអោយ​ស្លាប់​ភ្លាមៗ​តែម្តង​។​ករណីនេះ​ទោះជា​មានការ​អះអាង​ពី​ឪពុក​ជនរងគ្រោះ​ថា​ប្តី​ជា​អ្នកបាញ់​សម្លាប់​ក៏ដោយ ក៏​M2U00600.MPG_000001480

សមត្ថកិច្ច​មិនទាន់បាន​ស​ដ្ឋា​ន​នៅឡើយ កំពុង​ស្រាវជ្រាវ​យ៉ាង​ក្តៅគគុក ដើម្បី​ចាប់ខ្លួន​ឃាតករ​យកមក​ផ្តន់ទាទោស​តាមផ្លូវ​ច្បាប់​ផងដែរ​។​សាកសព​ក្រោយ​បានធ្វើ​កុស​ល្យ​វិ​ច្ច័​យ​ត្រូវបាន​ប្រគល់អោយ​ក្រុម​គ្រួស​យកទៅ​ធ្វើ​បុ​ណ​តាម​ប្រពៃណី​៕