​​ចោរប្លន់​ប្រដាប់អាវុធ​វាយ​បំបែក​ទូ​រមាស់​ផ្សារ​ស្ទោង​វិច​មាស​ទៅដោយ​សុ​វត្តិភាព​

0

​កំពង់ធំៈ ចោរប្លន់​ប្រដាប់ បានធ្វើ​សកម្មភាព ប្លន់​ឆៅៗ​នៅក្នុង​ផ្សារ​ស្ទោង បង្ករ​ភាពភ័យខ្លាច ដល់​អជីវ​ករ ក្នុង​ផ្សារ ដោយសារ​តែមាន​ករណី​ចោរ​ស​ប្លន់​ទូរ​មាស​ចំនួន ៤​ទូរ​ហើយ​បាន​វិញ​មាស​រត់​ទៅដោយ​សុ​វត្តិភាព កាលពី​វេលា​រសៀល​ម៉ោង ៤ ល្ងាច ថ្ងៃទី ៨ ខែ មិនា​ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ កំពង់ក្តី ឃុំ​កំពង់ចិនត្បូង ស្រុក ស្ទោង ខេត្តកំពង់ធំ​។​11040751_1598623083687497_1979854096_n
​តាម​ការ​ឲ្យ​ដឹង​ពី​លោក វរៈសេនីយ៍ត្រី យ៉ង់ សំ អធិការ​ស្រុក​ស្ទោង បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន ក្រុមចោរ​ចំនួន ៦ នាក់​បាន​បន្លំ​ខ្លួន​ធ្វើជា​អ្នកទិញ​មាស លុះ​បាន​ឳ​កាស​ស្ងាត់ ក៏​យក​កាំភ្លើង អាកា ចំនួន ២​ដើម ភ្ជង់​ម្ចាស់ ទូរ​មាស ព្រមទាំង​បាន​វាយ​បំបែក​ទូរ​យក​មាស រត់​ទៅ ក្រោយពី​ចោរ​បានធ្វើ​សកម្មភាព​ប្លន់​រួច លោក​បាន សហការ​ជាមួយ កម្លាំង​11020347_1598623150354157_2029402778_n
កងរាជអាវុធហត្ថ​ស្រុក និង​កំលាំង​ផ្នែក​សឹក​រង​ស្រុក​ស្ទោង និង​កំលាំង​អធិការ ចុះ​តាម​យ៉ាង​កកិត​ពីក្រោយ​ចោរ​ទាំង​៦​នាក់ លោក​បាន​បន្តទៀតថា មុខសញ្ញា​ចោរ​ទាំងនេះ បាននាំគ្នា​រត់​មក ផ្នែក​ខាងក្រោម នៃ​បឹង​ទន្លេសាប រហូតមកដល់​វេលា​ម៉ោង ១០​យប់​ថ្ងៃកើតហេតុ សមត្ថកិច្ច​កំពុងតែ​ហុំ​ព័ទ្ធ ព្រៃរនាម​នៅឡើយ ដោយ​សង្ស័យថា ក្រុមចោរ​បាន​លាក់ខ្លួន​នៅក្នុង​ព្រៃ​នេះ​លិច​ទឹក​នេះ​។​11042625_1598623143687491_1581529439_nចំណែក​លោក​វរៈសេនីយ៍ឯក កែ ខាន់​ណា​រ៉ា ស្នងការរង ទទួល​ព្រហ្ម​ទ​ណ្ទ បាន​ដឹកនាំ​កំលាំង​ព័ទ្ធ​នៅ​ឃុំ ប្រឡាយ ព្រមទាំង​កំលាំង​ដ៏​ទៃ បាន​ស្ទាក់​គ្រប់​ច្រកល្ហក ដើម្បី​ចាប់​ឧក្រិដ្ឋជន​ទាំងនេះ​មក​ផ្តន្ទាទោស​តាមច្បាប់ ។​
​សូមបញ្ជាក់​ផងដែរ​ថា ករណី​ចោរប្លន់​នេះ សមត្ថកិច្ច​នៅ​មិនទាន់ សរុប​ចំនួន​នូវ​ការបាត់បង់​នោះទេ គឺ​រងចាំ ឲ្យ​ម្ចាស់​អជីវ​ករលក់​មាស មាន​អារម្មណ៍ល្អ​សិន ដោយសារតែ​ខណៈ​នេះ ភាព​ព្រួយបារម្ភ​ណ៍ និង​ក្តីកង្វល់ កំពុងតែ​ធ្វើ​ឲ្យ​ពួកគាត់​តក់ស្លុត ។​
​ដោយ ប៊ុន រដ្ឋា11051142_1598623147020824_804235043_n