​បើករថយន្ត​សេរី​ទំនើប​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​រ៉ឺម៉ក​កង់​បី និង​ម៉ូតូ​មួយគ្រឿង​ទៀត​រង​ការខូចខាត ថែមទាំង​បុក​បា​រ៉ា​ស​ឃាំង​ផ្លូវ​ជាប់​របង​ព្រះបរមរាជវាំង​

0

ភ្នំពេញ ​ ​បុរស​ម្នាក់​ស្រវឹងស្រា​ជោគជាំ បាន​បើករថយន្ត​សេរី​ទំនើប​មួយគ្រឿង ក្នុង​ល្បឿន​យ៉ាង​លឿន ជ្រុល​ទៅបុក​រ៉ឺម៉ក​ម៉ូតូ​កង់​បី និង​ម៉ូតូ​មួយគ្រឿង​ទៀត ប៉ើង​ឡើងលើ​ឃឿន បណ្តាល​រង​ការខូចខាត ថែមទាំង​បុក​បា​រ៉ា​ស​ឃាំង​ផ្លូវ ជាប់​របង​ព្រះបរមរាជវាំង ចំនួន​២​ផ្ទាំង តែ​សំណាងល្អ មិន​បង្ក​ឱ្យ​អ្នកណាម្នាក់ រងរបួស​នោះទេ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២​នឹង​៤៥​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​៩ ខែ​មិនា ឆ្នាំ​២០១៥ ខាងជើង​នឹង​ព្រះបរមរាជវាំង តាម​បណ្តោយ​ផ្លូវ​ព្រះ​សុធារស កែង​ផ្លូវ​លេខ​១៨៤ ស្ថិតក្នុង​សង្កាត់​ជ័យ ជំនះ ខណ្ឌដូនពេញ ។​4
​ ​សាក្សី​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​សេរី​ទំនើប​មួយគ្រឿង ពណ៍​ប្រផេះ ពាក់់​ស្លាក​លេខ ភ្នំពេញ 2N-5716 ដោយមាន​បុរស​២​នាក់​ក្នុង​រថយន្ត ទំនងជា​ស្រវឹងស្រា​ជោគជាំ បើក​ក្នុង​ល្បឿន​យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវ​សុធារស ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខ​ណះ​មកដល់​ចំណុចកើតហេតុ បាន​បត់​ឆ្វេង​បំរុង​ឡើងទៅ​ផ្លូវ​លេខ​១៨៤ តែ​បួស​ចង្កូត​មិនទាន់ ក៏​ជ្រុល​ទៅបុក​រះ​រ៉ឺម៉ក​ម៉ូតូ​កង់​បី និង​ម៉ូតូ​មួយគ្រឿង ដែល​ឈប់​ចត​ស្ងៀម បណ្តាលឱ្យ​ប៉ើង​ឡើងលើ​ឃឿន រង​ការខូចខាត ថែមទាំង​បុក​បា​រ៉ា​ស​ឃាំង​ផ្លូវ ជាប់​របង​ព្រះបរមរាជវាំង ចំនួន​២​ផ្ទាំង​ទៀត តែ​សំណាងល្អ មិន​បង្ក​ឱ្យ​អ្នកណាម្នាក់​រងរបួស​នោះទេ ។3
​សាក្សី​ដដែល​បន្តថា ភ្លាមនោះ​សមត្ថកិច្ច​ដែល​នៅ​ជិត​កន្លែងកើតហេតុ បានមក​អន្តរាគមន៍​ភ្លាមៗ ឃាត់​អ្នកជិះ​រត់​យន្ត​ទាំង​២​នាក់ ទៅ​បុ​ស្តិ៍​នគរបាល​រដ្ឋបាល​ជ័យជំនះ ជា​បណ្តោះអាសន្ន និង​បាន​សហការ​ជាមួយ​ជំនាញ ធ្វើការ​វាស់វែង ស្ទូច​យក​រថយន្ត​បង្ក រ៉ឺម៉ក​ម៉ូតូ​កង់​បី និង​ម៉ូតូ យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ៕1