​​ម៉ូតូ​២​គ្រឿង​ជិះ​បញ្ច្រាសទិស បុក​គ្នា​ពេញទំហឹង របួសធ្ងន់​ស្រាល​៣​នាក់ តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ​

0

ភ្នំពេញ យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សាមុយ ដឹង​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ និង​ម្នាក់ រងរបួស​ស្រាល ដោយសារតែ​គេ​បាន​ជិះ​ម៉ូតូ ទិសដៅ​បញ្ច្រាសទិស​បុក​គ្នា​ពេញទំហឹង ចំណែក​ម៉ូតូ​រង​ការ​ខូច ខាត​ទាំងសងខាង ។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៩​នឹង​៤០​នាទី​យប់ ថ្ងៃទី​៧ ខែ​មិនា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​3
​ ​សាក្សី​ដែល​បានឃើញ​ហេតុការណ៍ បាន​ប្រាប់​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​២​នាក់ ជិះ​ម៉ូតូ​ឌ្រី​ម សេ​១២៥​ពណ៍​ខ្មៅ ពាក់​ស្លាក​រដ្ឋ 28 1-0130 ឌុប​គ្នា​ក្នុង​ល្បឿន​លឿន តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច​មុខ​ភោជនីយដ្ឋាន កូ​លាប​ដូនពេញ ស្រាប់​តែមាន​ម៉ូតូ​វីវ៉ា ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CI-1578 ជិះ​ក្នុង​ល្បឿន​លឿន​ដូចគ្នា ទិសដៅ​បញ្ច្រាសទិស​បុក​គ្នា​ពេញទំហឹង បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​វីវ៉ា​របួសធ្ងន់ និង​ដាច់​ម្រាមជើង​២ និង​ម្ខាង​ទៀត​របួសធ្ងន់ និង​ស្រាល ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ រង​ការខូចខាត​ទាំងសងខាង ។​2
​ ​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​អន្តរាគមន៍ ដល់​កន្លែងកើតហេតុ និង​បាន​សហការ​ជាមួយ​ជំនាញ យក​ម៉ូតូ​ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌដូនពេញ រង់ចាំ​ដោះស្រាយ នាពេល​ក្រោយ ៕1