​​កំលាំងចំរុះ អ ហ ស្រុក សហការ​ជាមួយ​នគរបាល​ស្រុក​មេមត់​រំដោះ​ស្ត្រីជន​រងគ្រោះ​ ​ពី​ប្តី​ញៀណ​ថ្នាំ​ដែល​ចាប់​បង្ខាំង​គំរាម​សំលាប់​បាន​ជោគ​ជ​យ័​បន្ទាប់ពី​ឡោម​ព​ទ្ធ័​អស់​រយះពេល​១២​ម៉ោង​

0

​ខេត្ត​ត្បូងឃ្មុំ​: ករណី​ភ្ញាក់ផ្អើល​ដល់​អស់​ប្រជាពលរដ្ឋ​មួយ​បានកើត​ឡើង ដោយសារ​បុរស​ជា​ប្តី​ម្នាក់​បាន​ញៀណ​ថ្នាំ​ដល់​កំរិត​ហើយ​បាន​ចាប់​បង្ខាំង​ប្រពន្ធ​ខ្លួន​ទុក​ក្នុងផ្ទះ​ធ្វើ​ទារុណកម្ម វាយ​និង​ប្រ​នង់ កាប់​និង​ពូថៅ គំរាម​សំលាប់ និង​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ បើ​មា​នន​ណា​ចូលទៅ​ជួយ​។ ប៉ុន្តែ​ករណីនេះ​ត្រូវបាន សម្មត្ថកិច្ច​ចំរុះ មាន អ ហ ស្រុក​មេមត់ អ ហ ស្នាក់ការ​៧០២ អ ហ ស្នាក់ការ​៧០៣ សហការ​ជាមួយ កំលាំង​នគរបាល​ស្រុក​មេមត់ បើក​ប្រតិ​ប​ត្ត​ការ ជួយ​រំដោះ​ស្ត្រី​រងគ្រោះ​បាន​ដោយ​ជោគជ័យ​និង​ឈានទៅ​ចាប់​ជនដៃដល់​ជា​ប្តី​បាន​ផងដែរ បន្ទាប់ពី​ឡោម​ព​ទ្ធ័​អស់​រយះពេល​១២​ម៉ោង​រួចមក​។​image

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧,០០​នាទី​ព្រឹក រហូតដល់​ម៉ោង​៧,០០​នាទី​ល្ងាច ថ្ងៃទី​០៧ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្នុងផ្ទះ​ប្តី​ប្រពន្ធ​ខាងលើ​ស្ថិតក្នុង​ភូមិ​ដា​កណ្តាល ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​image(7)

​លោក​វរសេនីយ៍ត្រី ព្រហ្ម វុទ្ធី មេបញ្ជាការ អ ហ ស្រុក​មេមត់​ដែល​សហការ​ដឹកនាំ​កំលាំង​ក្នុង​ប្រតិ​ប​ត្ត​ការ​នេះ​បាន​ឲ នគរវត្ត​ដឹងថា ក្រោយពី​ទទួលបាន​ការណែនាំ​បញ្ជារ​ពីរ​លោក ឧ​ត្ត​ម​សេនីយ​ន៍​ត្រី វ៉ា សារិទ្ធ មេ​បញ្ជា​រការ អ ហ ខេត្ត​ត្បូងឃ្មុំ ដែល​បាន​អញ្ជើញ​ចុះ​ទៅដល់​កន្លែងកើតហេតុ​ផ្ទាល់ និង​បន្ទាប់ពី​មាន​ករណីនេះ​កើតឡើង​ភ្លាមៗ​ផង​នោះ កំលាំង​យើង​image(6)បាន​សហការគ្នាជាមួយ កំលាំង​នគរបាល​ស្រុក ឈានទៅ​រំដោះ​ស្ត្រី​ជា​ប្រពន្ធ​នៅ​ម៉ោង​៧​ល្ងាច​ថ្ងៃ​ដដែល ដែលមាន​ឈ្មោះ ឡេង ដា​នី ហៅ ឌី អាយុ​៣១​ឆ្នាំ បាន​រងរបួស​លើ ក្បាល​និង​រា​កាយ​យ៉ាងធ្ងន់ធ្ងរ ដោយសារ​បុរស​ជា​ប្តី​ញៀណ​ថ្នាំ ឈ្មោះ ក្រី ភ​ណ្ឌ័ អាយុ​៣៣​ឆ្នាំ ធ្វើរ​ទារុណកម្ម បង្ខាំង​ទុក​ក្នុងផ្ទះ យក​ប្រ​នង់​វាយ​និង​ពូថៅ​កាប់​ទៅលើ​រហើយ​មិន​ឲ​ន​ណា​ចូលទៅ​ជួយ​នោះឡើយ​។ លោក​បន្តថា ប៉ុន្តែ​ករណីនេះ​ចុងក្រោយ​ម៉ោង​ប្រហែល​៤,៤០​នាទី​កំលាំងចំរុះ​បាន​ទំលាយ​ទ្វារ​ចូលទៅ​រំដោះ​ជនរងគ្រោះ​បាន​ជោគជ័យ តែ​ជនសង្ស័យ​ជា​ប្តី​បានគេច​ទៅខាង​លើ​ដោយមាន​កាន់​ពូថៅ​ជាប់​និង​ដៃ​។​image(5)

​លោក​បាន​បន្ត​ឲ​ដឹង​ទៀតថា រហូតដល់​ម៉ោង​៧,០០​ល្ងាច​ថ្ងៃ​ដដែល ជនសង្ស័យ​បាន​ព្យាយាម​ទំលាយ​ជញ្ជាំង​លោត​ចុះពីលើផ្ទះ​រត់គេចខ្លួន​កាត់​វាលស្រែ ទីបំផុត​ត្រូវ​កំលាំងចំរុះ​ព​ទ្ធ័​ចាប់ខ្លួនបាន​និង​បញ្ជូន​តា​រថយន្ត អ ហ មកកាន់​អធិការ​ស្រុក​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕image(2) image(1)