​​យោធា UAE ប្រើ​យន្តហោះ​ពិឃាត F16 កំទេច​ក្រុម IS

0

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ បាន​ចុះផ្សាយ​នៅ​រាត្រី​ថ្ងៃទី​០៧ ខែ​មិនា ឆ្នាំ​២០១៥​ថា បេ​បញ្ជាការ​កងទ័ព ជាន់ខ្ពស់​នៃ​សហភាព​អារ៉ាប់​រួម ហៅ​កាត់ (UAE) បាន​ប្រើប្រាស់​យន្តហោះ​ពិឃាត​F16 ដើម្បី​កំទេច​ក្រុម​រដ្ឋ ឥស្លាម ហើយ​ប្រតិបត្តិ​ការវាយប្រហារ​នេះ​បាន​ធ្វើឡើង​នៅ​ជិត​បំពង់​នាំ​ប្រេង​ឆៅ​តែម្តង កាលពី​ថ្ងៃ​សៅរ៍​ម្សិល មិញ​នេះ ។​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ឈ្មោះ WAM បាន​រាយការណ៍​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ ។​f4
​ទីភ្នាក់ងារ WAM បាន​ឲ្យ​ដឹង​ច្បាស់​ថា ការចេញ​ប្រតិបត្តិការ​វាយប្រហារ​នេះ​បានចាប់ផ្តើម ឡើង​តាំងពី​រាត្រី ថ្ងៃ​សុក្រ និង​បន្ត​ដល់​ថ្ងៃ​សៅរ៍ ក្នុង​គោលបំណង​ដើម្បី​ត្រួសត្រាយ “​ក្រុម​ភេរ​វករ ដែលជា​ប្រភព​ផ្តល់ជំនួយ​នោះ​” ។​​គេ​បានដឹងថា ក្រុម​រដ្ឋ​ឥស្លាម បាន​ប្រើប្រាស់​កម្លាំង​របស់ខ្លួន​គ្រប់គ្រង​លើ​បំពង់​នាំ​ប្រេង ដែល​នេះ​ជាការ​បង្អាក់ ដល់​ការបញ្ចេញ​នាំ​ប្រេង​ឆៅ​ពី​កន្លែង​ស្តុក​ប្រេង​ទាំងឡាយ ហើយ​ពួកគេ​បាន​គ្រប់គ្រង​នៅ​ភាគ​ខាងជើង ប្រទេស​អ៊ីរ៉ាក់ និង​សី​ុ​រី ។​f2
​យោងតាម​សេចក្តីរាយការណ៍​បាន​ឥ្យ​ដឹងថា យន្តហោះ​ពិឃាត F16 ជា​យន្តហោះ​យោ​ថា ដែល​ត្រូវបាន​ប្រើប្រាស់ ក្នុងការ​កំណត់​ទិសដៅ​កំទេច ហើយ​ត្រូវបាន​វិល​ទៅ​ចុះចត​វិញ​ដោយ​សុវត្ថិភាព​នៅ​មូលដ្ឋានទ័ព​ក្នុង ប្រទេស ស៊ូដង់ ។ ប៉ុន្តែ​មិនទាន់មាន​ការបង្ហាញ​អំពី​ទីតាំង​ប្រាកដថា ការប្រតិបត្តិ​ការ​លើ​ដែនអាកាស​ត្រូវអនុវត្ត​ន៍​នៅ ឡើយ​ទេ ៕f1