អ្នកបើកបរ​ស្ទើរភ្លើង បើករថយន្ត​កែច្នៃ​រ៉េ​ចង្កូត​ក្រឡាប់​ចូល​ប្រឡាយ រងរបួស​ធ្ងន់​-​ស្រាល​១៦​នាក់​

0

​ខេត្ត​ប៉ៃលិន​៖ មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​១៦​នាក់ បាន​រងរបួស​ធ្ងន់​-​ស្រាល ខណៈពេល​ជិៈ​លើ​រថយន្ត​កែច្នៃ​ដឹក​មើមដំឡូង​មី បាន​បើក​វ៉ា​រថយន្ត​ដឹក​ខ្សាច់​ធន់​ធំ ព្រមទាំង​គេច​រថយន្ត​នី​សាន់​មួយគ្រឿង​ទៀត ដែល​មកពី​មុខ រួច​ក៏​រ៉េ​ចង្កូត ចូល​ប្រឡាយ​អត់​ទឹក បណ្តាល​ឲ្យ​ក្រឡាប់​រងរូបភាព សេង សុវណ្ណារិទ្ធ (9)គ្រោះថ្នាក់​តែម្តង​។ ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​១០​នាទី​រសៀល ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លួ​វ​ជាតិ​លេខ​៥៧ ជិត​ផ្លួ​វ​ចូល​ទីលាន​ចាក់សំរាម ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។
​ប្រភពពី​ជនរងគ្រោះ​ក្នុង​ហេតុ​ការ​ណ៏ បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ ពួកគាត់​បាន​ជិៈ​លើ​រថយន្ត​កែច្នៃ​ចេញពី​ក្នុង​ចំការ​នៅ​ភូមិ​ក្រចាប់ មកលើ​ផ្លួ​វ​ជាតិ​លេខ​៥៧ ដោយមាន​អ្នកបើកបរ និង​អ្នក​ជិៈ​ពីលើ​រថយន្ត​ចំនួន​១៦​នាក់ លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​កែច្នៃ​ដែល​ពួកគាត់​ជិៈ បាន​វ៉ា​រថយន្ត​ធន់​ធំ​ដឹក​ខ្សាច់ រួច​ក៏​គេច​រថយន្ត​នីសា​ន់​ដែល​មកពី​មុខ ហើយ​រ៉េ​ចង្កូត​ចូល​ប្រឡាយ​អត់​ទឹក ក្រឡាប់​២​ត្រលប់ ដោយ​ធ្វើ​ឲ្យ​ពួកគាត់​ខ្ទា​ត់​ចេញពី​រថយន្ត​កែច្នៃ ចូលក្នុង​ព្រៃត្រែង រងរបួស​ធ្ងន់​ស្រាល​ទាំងអស់គ្នា ។រូបភាព សេង សុវណ្ណារិទ្ធ (8)
​ប្រភពពី​សាក្សី​នៅ​ជិត​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖ នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​កែច្នៃ​មួយគ្រឿង​ពណ៌​ខៀវ​ឆ្នូត អត់​ស្លាក​លេខ ដឹក​មើមដំឡូង​មី​ពេញ ក្នុង​ទឹ​សដៅ​ពី​កើ​តទៅ​លិច ដោយ​ផ្ទុក​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​១៦​នាក់ បន្ទាប់មកទៀត​ក៏​បើក​ជិត​ដល់​ផ្លួ​វ​ចុះ​ចំណោត បាន​វ៉ា​រថយន្ត​ដឹក​ខ្សាច់​ធន់​ធំ រួច​ក៏​គេច​ពី​រថយន្ត​នី​សាន់​មួយគ្រឿង​ទៀត​ដែល​នៅ​ពីមុន ហើយក៏​រ៉េ​ចង្កូត​ចូល​ប្រឡាយ​អត់​ទឹក​នៅ​ខាង​ធ្វេ​ង រួច​ក៏​ក្រឡាប់ បណ្តាល​ឲ្យ​ជះ​មនុស្ស និង​មើមដំឡូង​មី ទៅក្នុង​ព្រៃត្រែង ។​រូបភាព សេង សុវណ្ណារិទ្ធ (10)
​ប្រភព​បន្តទៀតថា​៖ ក្នុងពេលនោះ​ក៏មាន​មនុស្ស​ប្រុស​ស្រីក្មេង​ចាស ស្រែកយំ ព្រមទាំង​ឲ្យ​អ្នកភូមិ​ជួយ ,​មួយសន្ទុះ​ក្រោយមក​ក៏មាន​រថយន្ត​សង្គ្រោះ​របស់​ការិយាល័យ​តំណាងរាស្ត្រ និង​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន មក​ដឹក​ជនរងគ្រោះ​ទាំងនោះ មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​តែម្តង ក្រោយពី​កើតហេតុ​គេ​ឃើញ​មាន​សមត្ថកិច្ច​ចរាចរ​ផ្លួ​វ​គោក​ខេត្ត ចុះមក​ត្រួតពិនិត្យ ធ្វើការ​វាស់វែង​។​រូបភាព សេង សុវណ្ណារិទ្ធ (11)
​ប្រភពពី​សមត្ថកិច្ច​ចរាចរ​ផ្លួ​វ​គោក​ខេត្ត បាន​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ រួមមាន​៖ ទី​១​ឈ្មោះ វ៉ាន់ ថា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​កម្មករ របួសធ្ងន់ ,​ទី​២​ឈ្មោះ សាន់ សៅ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កម្មករ របួសស្រាល ,​ទី​៣​ឈ្មោះ ជួន រដ្ឋ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កម្មករ របួសស្រាល ,​ទី​៤​ឈ្មោះ ផង ថុ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ របួសធ្ងន់ ,​ទី​៥​ឈ្មោះ​ជួន ឡូ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ របួសធ្ងន់ ,​ទី​៦​ឈ្មោះ វ៉ា ធា​រិ​ន ភេទ​ស្រី អាយុ​១៥​ឆ្នាំ របួសធ្ងន់ (​សន្លប់​),​ទី​៧​ឈ្មោះ សុខ រស់ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ របួស​បាក់ដៃ​ស្តាំ ,​ទី​៨​ឈ្មោះ ជួន វុ​ធ ភេទ​ស្រី​២៩​ឆ្នាំ របួសធ្ងន់​សន្លប់ ,​ទី​៩ ឈ្មោះ​ចំរើន ភេទ​ស្រី អាយុ​១៥​ឆ្នាំ របួសធ្ងន់ ,​ទី​១០​ឈ្មោះ​សិត ឌី ភេទ​ស្រី អាយុ​១៥​ឆ្នាំ របួសធ្ងន់ ,​ទី​១១​ឈ្មោះ សូ ហៀ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ របួសធ្ងន់ ,​ទី​១២​ឈ្មោះ ហ៊ួ​ត ហ៊ួ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ របួសធ្ងន់​ត្រួវ​រថយន្ត​កិន​ជើង ,​ទី​១៣​ឈ្មោះ​ជួន វុន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ របួសធ្ងន់​សន្លប់ ,​ទី​១៤​ឈ្មោះ សៅ ជីតា ភេទ​ស្រី អាយុ​៣​ឆ្នាំ របួសធ្ងន់​សន្លប់ ,​ទី​១៥​ឈ្មោះ ថា ជី​ម ភេទ​ស្រី អាយុ​៤​ឆ្នាំ របួសស្រាល និង​ឈ្មោះ សូត សន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​អ្នក​ស៊ី​ឈ្នូ​ល​បើកបរ​រថយន្ត​កែច្នៃ រងរបួស​សន្លប់​ធ្ងន់ធ្ងរ ,​ហើយ​ទាំងអស់គ្នា​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ឆ្នាំង ។​បច្ចុប្បន្ន​មក​ស្នាក់នៅ​ជាមួយ​ម្ចាស់​រថយន្ត​ឈ្មោះ ឡា ស្ថិតក្នុង​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។រូបភាព សេង សុវណ្ណារិទ្ធ (6) ជនរងគ្រោះ​កំពង់​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន និង​មួយចំនួនទៀត​ត្រួវ បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ។ ចំណែក​រថយន្ត​ត្រួវបាន យកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ខេត្ត រងចាំ​ការដោះស្រាយ​តាម​ផ្លួ​វ​ច្បាប់ ៕រូបភាព សេង សុវណ្ណារិទ្ធ (7)​អត្ថបទ សេង សុវណ្ណារិទ្ធ