យុវជន​ទំនើង​ជិៈ​ម៉ូតូ​ជ្រេ​ចុះឡើង កៀរ​រង្វង់​មូល​វិមានឯករាជ្យ ដួល​បោក​ក្បាល រងរបួស​ធ្ងន់​២​នាក់ ក្នុង​ក្រុងប៉ៃលិន

0

​ខេត្ត​ប៉ៃលិន​៖ បុរស​ទំនើង​២​នាក់ បាន​រងរបួស​ធ្ងន់​ស​ន្ល​ប់ ខណៈពេល​ជិៈ​ម៉ូតូ​ចេញពី​ហាង​ផឹកស៊ី បើកបរ​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន បណ្តាល​ឲ្យ​ម៉ូតូ​កៀរ​ទៅ​និង​រង្វង់​មូល​វិ​មា​នេ​ក​រាជ្យ បណ្តាល​ឲ្យ​បោក​ក្បាល​ទៅ​និង​ខឿន​រង្វង់​មូល​វិមានឯករាជ្យ តែម្តង ។ ហេតុ​ការ​ណ៏​គ្រោះថ្នាក់​រូបភាព សេង សុវណ្ណារិទ្ធ (2)ចរាចរ​ណ៏​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី រលង់​អាធា​ត្រ ឈាន​ថ្ងៃទី​១២ ខែ​មិនា ឆ្នាំ​២០១៥ លើ​ចំណុចរ​រង្វង់​មូល​វិមានឯករាជ្យ ស្ថិតក្នុង​ភូមិបរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​
​បុរស​ទំនើង​ដែល​រងគ្រោះ​ទី​១ ឈ្មោះ វឿន វាសនា អាយុ​២៥​ឆ្នាំ ជា​កម្មករ រស់នៅ​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតនៈ​ម​ណ្ទ​ល ខេត្តបាត់ដំបង ជា​អ្នកបើកបរ​ម៉ូតូ រងរបួស​បាត់​ជើង​ធ្វេ​ង និង​សន្លប់ ជិៈ​ម៉ូតូ​ម៉ាក​HONDA –C125 ពណ៌​ក្រហម ពាក់​ស្លាក​លេខ បាត់ដំបង 1A-2589 ចំណែក​ម៉ូតូ​រង​ការខូចខាត​មធ្យម ។ អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ សន សំអន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​កម្មករ​ដូចគ្នា រងរបួស​បែកក្បាល​ស​ន្ល​ប់ រយះ​ដៃជើង រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា ។​
​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង ជិៈ​គ្នា​២​នាក់ បើក​ក្នុង​ទឹ​សដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន រ៉េ​ចង្កូត​ពេញ​ផ្លួ​វ ទំនងជា​ស្រវឹង​ចេញពី​ហាង​ផឹកស៊ី​ណាមួយ លុះ​មកដល់​ចំណុចកើតហេតុ​កៀន​រង្វង់​មូល​វិមានឯករាជ្យ ចំហៀង​ខាងលិច ក៏​បើក​ជ្រេរ​ចុះឡើងៗ រួច​ក៏បាន​ដួល​បោក​ក្បាល​ទៅ​និង​ខឿន​វិមានឯករាជ្យ ។ ប្រភព​បន្តទៀតថា​៖ យុវជន​ទាំង​២​នាក់ មាន​ធុំក្លិន​ស្រា ព្រមទាំង​ខ្លួន​ស្ទើរតែ​ទន់​ទាំងអស់ ហើយ​ពួកគាត់​បានមក​មើល​។ ក្រោយពី​កើតហេតុ​រួច ក៏​ឃើញ​សមត្ថកិច្ច​ក្រុម​ល្បា​ត់នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះមក​ដល់ ក៏​ជួយ​លើក​ជនរងគ្រោះ​ដាក់​លើ​រង្វង់​មូល ស្របពេលនោះ​បុរស​ម្នាក់​ក្នុងចំណោម​២​នាក់ បាន​រួស​ស្នាប់ដៃ​ចេញពី​ច​ង្កោះ ព្រមទាំង​មាន​ដុំថ្ម​ជ្រុងៗ​ជាច្រើន​ដុំ​ពី​កន្ត្រក់​ម៉ូតូ​។រូបភាព សេង សុវណ្ណារិទ្ធ (3)
​បន្ទាប់មក ជនរងគ្រោះ​ទាំងពីរ​នាក់ ត្រួវបាន​សមត្ថកិច្ច​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន តែដោយសារ​ជំងឺ​រងគ្រោះ​ទាំង​២​ធ្ងន់ធ្ងរ​ក៏​ដឹកបញ្ជូន​បន្តទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​តែម្តង ៕ អត្ថបទ សេង សុវណ្ណារិទ្ធ