ក្រុមហ៊ុន​ដឹកជញ្ជូន​ខ្សាច់​ក្នុង​ក្រុង​កំពង់ឆ្នាំង​មួយ ត្រូវ​ប្រជាពលរដ្ឋ​ការ​រិះគន់ថា បាន​ប្រើ​រថយន្ត​ធំៗ​ដឹក​ខ្សាច់​លើស​តោន​បំផ្លាញ​ផ្លូវថ្នល់​ក្នុង​ខេត្ត​

0

​កំពង់ឆ្នាំង​៖​ ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង​ថ្មីៗ​នេះ​បាន​រិះគន់ថា​៖ ក្រុមហ៊ុន លោក នួន សា​រ៉ុ​ម ដឹក​ខ្សាច់ បាន​ប្រើ​រថយន្ត​ធំៗ​មាន​ទម្ងន់​រាប់សិប​តោន ដឹក​ខ្សាច់​តាម​ទំនើងចិត្ត អាចធ្វើអោយ​ខូច​ផ្លូវ​កៅស៊ូ​ក្នុង​ខេត្ត ដោយ​គ្មាន​សមត្ថកិច្ច​ណាមួយ​ធ្វើការ​ត្រួតពិនិត្យ រថយន្ត​ទាំង​នោះឡើយDSC06794​។​ចំ ណែ​ក​ទីតាំង​ស្តុក​ខ្សាច់​របស់​ក្រុមហ៊ុន​នោះ​គឺ​ស្តុ​ប​ដាក់លក់​នៅក្នុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង កំពង់ឆ្នាំង​តែម្តង​។​
​ ​ប្រជាពលរដ្ឋ​បាន​និយាយ​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​មិនា ឆ្នាំ​២០១៥​នេះ​ថា​៖ នៅ​ចំ​ណុ ច​ទីតាំង​ស្តុក​ខ្សាច់​ខាងលើនេះ គេ​ឃើញ​មាន​រថយន្ត​ធំៗ​ដែលមាន​ទ្រុង​វែងៗ​អាចមាន​ពី​៦០​ទៅ ៧០​តោន ចូលមក​ដឹក​ខ្សាច់​ទាំងនោះ​ចេញ​យកទៅលក់​ជា​រៀងរាល់ថ្ងៃ​យប់ ដោយ​មិនឃើញ មាន​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ឬ​សមត្ថកិច្ច​ណា​មក​ត្រួតពិនិត្យ​ទម្ងន់ រថយន្ត​ទាំង​នោះឡើយ គឺ​បណ្តែតបណ្តោយ​គេ​ដឹកជញ្ជូន លើស​ទម្ងន់​ដែល​អាច​បណ្តាលអោយ ផ្លូវ​កៅស៊ូ​នៅក្នុង​ខេត្ត​បាក់ស្រុត​បាន បើ​គ្មាន​វិធាន ការទប់ស្កាត់​ទេនោះ​។​
​គួ​រំលឹកថា​៖​ក្នុង​ឆ្នាំ​២០១៤​កន្លងទៅ មាន​ក្រុមហ៊ុន​មួយ​បាន​ដឹកជញ្ជូន​ខ្សាច់​ពី​ឃុំ​ជៀប ស្រុក ទឹកផុស​ឆ្លងកាត់​ខេត្ត​ដោយ​គេ​បាន​ប្រើ​រថយន្ត​បែន​ដឹក​លើស​ទម្ងន់​ដូចនេះ បណ្តាលអោយ​ខូច ផ្លូវជាតិ​លេខ​៥៣​ជាច្រើន​កន្លែង នី​ង​កន្លែង​ដែល​រង​ការខូចខាត​ទាំងនោះ​ត្រូវបាន​មន្ទីរ​សា​ធា រណៈការ​ខេត្ត​ធ្វើការ​ជួសជុល​អស់​លុយ​រដ្ឋ​ទៅ​វិ​ញុ​។​ក្នុង​ឆ្នាំ​២០១៣​កន្លងមក​ក្រុមអធិការកិច្ច​ក្រសួង​សាធារណៈការ​ក៏​ធ្លាប់​ចាប់​ផាកពិន័យ​រថយន្ត​ធំ​បែបនេះ​ដឹក​ថ្ម​លើស​ទម្ងន់​នៅ​ចំណុច​ភ្នំ​ដើម​ផ្កា រួច​ម្តងមកហើយ​ដែរ​។​DSC06794
​ក្នុង​រឿង​ដូចគ្នានេះដែរ​នៅ​ឆ្នាំ​២០១៣ ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​ប្រមាណ​២​គីឡូម៉ែត្រ ចេញពី​មុខ វត្ត​សន្ទូច​កាត់​មក​ចេញមក​លើផ្ទះ​លោក ម៉ែន ធឿន សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក៏ត្រូវ​បាន​ក្រុម ហ៊ុន​ដឹក​ថ្ម​មួយ​មាន​ខ្នង​អ្នកធំ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ប្រើប្រាស់​រថយន្ត​ធំ​ដូចគ្នានេះ ដឹក​ថ្ម​លើស តោន​បំផ្លាញ​ផ្លូវ​មួយ​ខ្សែ​នេះ​ខូច​ខ្ទេចខ្ទី មកដល់ពេលនេះ​ក្រុមហ៊ុន​នោះ​បានតែ​សន្យា តែ​មិនបាន ជួសជុល​ផ្លូវ​នោះ​សង​ខេ​ត្ត្ត​វិញ​ឡើយ​។​
​ទាក់ទង​នឹង​បញ្ហា​ការរិះគន់​ខាងលើនេះ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ និង ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​មិនា ឆ្នាំ​២០១៥​នេះ​ថា​៖ ករណី​ដឹក ជញ្ជូន​ខ្សាច់​របស់​ក្រុមហ៊ុន នួន សា​រ៉ុ​ម ដែល​បាន​ប្រើ​រថយន្ត​មាន​កន្ទុយ​វែងៗ​នោះ លោក​ត្រូវ តែ​បញ្ជូន​មន្ត្រី​ជំនាញ​មក​ត្រួតពិនិត្យ និង​ធ្វើការ​ថ្លឹង​ទម្ងន់​។​ប្រសិនបើ​រកឃើញថា​ក្រុមហ៊ុន​នេះ ដឹក​លើស​ទម្ងន់​លើផ្លូវ​ក្នុង​ខេត្ត​ដែល​ច្បាប់​បានកំណត់ លោក​នឹងធ្វើ​ការផាកពិន័យ​និង​ផ្អាក​អា​ជី កម្មនេះ​បើ​គេ​មិន​គោរព​ទៅតាម​ច្បាប់​ស្តីពី​ផ្លូវថ្នល់​នោះទេ ហើយ​លោក​ក៍​មិន​អនុញាតិ​អោយគេ យក​ផ្លូវ​សាធារណៈ​ក្នុង​ខេត្ត​មកប្រើប្រាស់​បំផ្លាញ​តាម​ទំនើងចិត្ត​គេ​ដែរ លោក​អរគុណ​ណាស់ ចំពោះ​អ្នកសារព័ត៌មាន​ដែល​បាន​រាយការណ៍ រឿងនេះ​អោយ​លោក​បានដឹង​៕DSC06795  ឈៀង ថា​រិ​ទ្ធ