ស្ដ្រី​ទីទាល់ក្រ​ម្នាក់​សំរាលកូន​នៅតាម​ផ្លូវ​ត្រូវបាន​ប្រជា​ពល​រដ្ន​ជួយសង្គ្រោះ​ទាន់ពេលវេលា​

0

​កំពង់ធំ​=​កាលពីរ​ម៉ោង ១១​ព្រឹក ថ្ងៃទី​២០ ខែ​មិនា ឆ្នាំ ២០១៥ មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារ​ស្ដ្រី​ឈ្មោះ គន់ ឡៃ​ហ៊ី អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ វាលវែង ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ បាន​ឈឺពោះ​គ្រប់​ខែ​បំរុង​និង​សំរាលកូន ក៏​ធ្វើដំណើរ ចេញពីរ​Image21

ផ្ទះ​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ធំ មកដល់​ពាក់​កណ្ដាលផ្លូវ​មិនទាន់​ដល់​មន្ទីរពេទ្យ ក៏បាន​ឈឺពោះ សំរាលកូន​លើ​រថយន្ដ ត្រង់ចំនុច​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​
តាម​ការរៀបរាប​ពីរ​ស្ដ្រី​ដែល​សំរាលកូន បាន​ប្រាប់ថា​ខ្លួន​បាន​លែងលះ​ជាមួយ​ប្ដី ១​ឆ្នាំ​មកហើយ សព្វថ្ងៃ​មានមុខ​របរ​ស៊ីឈ្នួល​ដក់​ដំលូង​អោយគេ ចំណែកឯ​ប្ដី​ក្រោយពី​លែងលះ​ដាច់ស្រេច ក៏​ទៅ​ធ្វើការ នៅ​ប្រទេស​ថៃ បាត់ទៅ ហើយ​ពេលនេះ​ក្រោយពី​សំរាលកូន​រួច​ដោយ​គិតថា​ខ្លួន​ពុំមាន​ទីពឹង គ្មាន​សាច់ញាតិ គ្មាន​សមត្ថភាព​ចិញ្ចឹម​កូន​ហើយ​ទីលំនៅ​មិន​ប្រាកដ​ក៏​សំរេចចិត្ត​ប្រគល់​កូន​អោយ​អ្នក​ដែលមាន​ជីវភាព​ធូរធារ​ជួយ​ចិញ្ចឹម​។​

Image32
អ្នក​ដែល​ទទួល​កូនប្រុស យកទៅ​ចិញ្ចឹម​នោះ​មានឈ្មោះ ចេង​សុខ​នី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ​និង​ប្ដី​ឈ្មោះ អៀន វណ្ណា អាយុ ៣៦ អ្នក​ទាំង​២​រស់នៅ​ក្នុងភូមិ ថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងនោះ​ក៏បាន​ធ្វើ​កិច្ចសន្យា​លា​ល័​ក្ខ​អក្សរ និង​ផ្ដិតមេដៃ មាន​ភាគី​ទាំងសងខាង មាន​សាក្សី ព្រមទាំង​មាន​នគរបាល​ប៉ុស្ដិ ត្រពាំង​ឬ​ស្សី និង​មេឃុំ​ត្រពាំង​ឬ​ស្សី​ចូលរួម​ផងដែរ តែ​ចំឡែក​ថា​ភាគី​ខាង​ម្ដាយ​ដែល​សំរាលកូន​នោះ​ពុំមាន​ញាច់​ញាតិ​ធ្វើ​សាក​ក្សី​នោះទេ​។​

Image33
​បើតាម​ប្រភព​ព័ត​មាន​ពីរ លោក ហ៊ោ គឹម ហ៊ូ នគរបាល​ប៉ុស្ដិ ត្រពាំង​ឬ​ស្សី បានអោយដឹងថា ស្ដ្រី​ជា​ម្ដាយ​របស់​ទារក ម្នាក់នេះ គ្មាន​ទីពឹង​ទេ គ្មាន​សាច់ញាតិ បងប្អូន ដើរ​ស៊ីឈ្នួល​ដក​ដំលូង និង​រស់នៅ​ជាមួយ​អ្នកជិតខាង អាស្រ័យ​បាយទឹក មួយពេលៗ​តែប៉ុណ្ណោះ​ចំណែក​ឪពុកម្ដាយ​បាន​ស្លាប់ចោល​អស់​រស់នៅ​តែម្នាក់ឯង រហូតមកដល់​ថ្ងៃនេះ​បានធ្វើ​ដំណើរ​មក​ពិនិត្យ​ពោះ ដោយ​ពុំបាន​ដឹងថា​ខ្លួន​គ្រប់​ខែ​សំរាលកូន​នោះទេ​ស្រាប់តែ​មកដល់​ពាក់កណ្ដាល​ផ្លូវ​បាន​ឈឺពោះ​សំរាលកូន​តែម្ដង សុំ​បញ្ចាក់​ដែរ​ថា​ស្ដ្រី​រូបនេះ​ពុំមាន​លុយ​សំរាប់​សំរាលកូន​នោះទេ​គឺ​ប្រជា​ពល​រដ្ន​បាន​ប្រមែ​ប្រមូលគ្នា​តិចតួច​ដើម្បី​ជួយ ឯ​លោក ជា សារ៉ាន ជាម​ន្ដ្រី​បច្ចេកទេស​ការិយាល័យ សុខាភិបាល បានឃើញ​ហើយក៏​អាណិតអាសូរ បាន​ជួយ​សំរាលកូន​និង​ជួយ​ជា​ថ្នាំ​សំរាប់​ចាក់អោយ​ស្ដ្រី​រូបនេះ​ដោយ​ឥត គិតថ្លៃ​៕
ប៊ុន​រិទ្ធី​

Image20