យុវ​សិស្ស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​

0

​សៀមរាប : យុវ​សិស្ស​ម្នាក់នេះ​មានឈ្មោះ ភី សុវណ្ណ​ឌី មាន​អាយុ ១៧ ឆ្នាំ រស់នៅក្នុង​ភូមិ​ពួក ចាស់ ឃុំ ពួក ស្រុក​ពួក ខេត្តសៀមរាប ជា​សិស្ស​រៀន​នៅ​សាលា​វិទ្យាល័យ​ពួក​ថ្នាក់​ទី​១២ ។ ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​WP_20150322_001សហការ​ណ៍​ជាមួយ កម្លាំង​អនុរក្ស​ពន្ធនាគារ ខេត្ត និង កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ខេត្តសៀមរាប​ផង​នោះ ។ បានធ្វើ​ការតាមដាន​ស្រាវជ្រាវ​និង​ឈានដល់​ការចាប់​ឃាត់ខ្លួន​យុវ​សិស្ស​ម្នាក់នេះ​ដែលជា​ជនសង្ស័យ​បាន​កាលពី ថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០១៥ កន្លងទៅ នៅក្នុង​ភូមិ សាស្ត្រ​ស្រុក​ពួក​ខេត្តសៀមរាប រួចមក​កាន់​ការិយាល័យ​នគរបាល​ជំនាញ​ដើម្បី​ធ្វើការ​សួរនាំ​បន្ត​ជាប់​ពាក់ព័ន្ធ​ក្នុងករណី រក្សាទុក​ដឹកជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ក្នុង​ពន្ធនាគារ ខេត្តសៀមរាប ។ លោក វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានអោយដឹង​ថា​ដោយ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ក៏ដូចជា​ដើម្បី​ធ្វើអោយ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព អោយ កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។ ទើប​ជាក់ស្តែង​ជនសង្ស័យ​ភេទ​ប្រុស ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​នេះ មិនអាច​រត់គេច​ពី​សមត្ថកិច្ច​ជំនាញ​បានឡើយ​បន្ទាប់ពី​រូបគេ​បាន​យក​សម្ភា​រះ​ប្រើប្រាស់​មួយចំនួន​ទៅអោយ​មិត្ត​ភ័ក្ត្រ​របស់គេ​ដែល​ជាប់ពន្ធនាគារ​រួច​បាន​បង្កប់​ថ្នាំញៀន​ប្រភេទ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន ១ កញ្ចប់ មាន​ទម្ងន់ ០ , ៧ ក្រាម​នៅក្នុង​ដប​សាប៊ូ ។WP_20150322_001 លោក វរសេនីយ៍ទោ អ៊ុំ សា​អាត បាន​បន្ត​អោយដឹងទៀតថា បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ធ្វើការ​ឃាត់ខ្លួន​និង​បាន​សួរនាំ​ចំពោះ​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី រក្សាទុក​ដឹកជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ក្នុង​ពន្ធនាគារ ហើយ​នោះ​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​នៅ​ករណី​ខាងលើ​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​ទាំង​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ ដើម្បី​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​បន្ត ៕
​លោក ខេង ខេមរា​