ក្រុមចោរប្លន់​ប្រដាប់អាវុធ វាយ​បំបែក​ទូ​មាស យក​គ្រឿងអលង្ការ​អស់​ជាច្រើន​តំ​ទ្បឹ​ង ធ្វើ​ឲ្យ​កក្រើក​នៅ​ស្រុក​ភ្នំ​ក្រវ៉ា​ញ

0

​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​២១ ខែ​មិនា ឆ្នាំ​២០១៥ មាន​ករណី​ប្លន់​ប្រដាប់អាវុធ​មួយ នៅផ្ទះ​លក់​គ្រឿងអលង្ការ​ចំនួន​២​កន្លែង​ជាប់​គ្នា ស្ថិតក្នុង​បរិវេណ​ផ្សារ​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិសាត់ ។
​ ​ប្រភពពី​ម្ចាស់ផ្ទះ​ហេតុការណ៍​ខាងលើ បានអោយដឹងថា ក្រុមចោរ​ចូលមក​ប្លន់ ផ្ទះ​លក់​គ្រឿងIMG-20150321-WA0003អលង្ការ មាន​គ្នា​ចំនួន​៦​នាក់ ប្រដាប់​ដោយ​អាវុធ​អាកា​ស្វាយ​បត់​ចំនួន​១​ដើម ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង ដែល​ក្រុម​ជនសង្ស័យ​ទាំងនោះ មាន​អាយុ​ប្រហែល​ខ្ទង់​ជាង​៣០​ឆ្នាំ រាង​ខ្ពស់ ពាក់មួក និង​អ្នកបើកបរ​ពាក់មួក​សុវត្ថិភាព បាន​ចូលមក ភ្ជង់​ម្ចាស់ផ្ទះ រួច​យក​ពូថៅ​ដៃ​ដៃ វាយ​បំបែក​ទូ​គ្រឿងអលង្ការ ប្រមូល​រួច​ឡើង​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល ។​
​ម្ចាស់ផ្ទះ​ដែល​រងគ្រោះ ដោយ​ករណី​ចោរប្លន់​ប្រដាប់អាវុធ​ខាងលើនេះ មានឈ្មោះ ម៉ី រីតា ភេទ​ស្រី អាយុ​២០​ឆ្នាំ ត្រូវ​ចោរប្លន់​យក​គ្រឿងអលង្ការ ប្លា​ទីន​ចំនួន​៦០​តំឡឹង មាស​ចំនួន​៤០​តំឡឹង និង​ឈ្មោះ ខេង ស​ម្ភ​ស្ស អាយុ​១៩​ឆ្នាំ ត្រូវ​ចោរប្លន់​ប្លា​ទីន អស់​ចំនួន​៣០​តំឡឹង ។IMG-20150321-WA0007
​ ​ក្រោយ​កើតហេតុ​ករណី​ប្លន់​យ៉ាង​កក្រើក​នេះ ដោយមាន​បញ្ជា​ពី​ឯកឧត្តម ម៉ៅ ធ​និ​ន្ទ អភិបាល ខេត្តពោធិសាត់ លោក សារុន ច​ន្ធី ស្នងការ​នគរបាល ខេត្តពោធិសាត់ បាន​បញ្ជា​កម្លាំង​ចុះ​ស្រាវជ្រាវ ដើម្បី​វែកមុខ​រក​ក្រុមចោរប្លន់​ទាំងនោះ មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ពុំ​អាច​កំណត់​មុខសញ្ញា​បាន​នៅឡើយ​ទេ ៕IMG-20150321-WA0000