រថយន្ត​ពី​គ្រឿង​បុក​គ្នា​ពេញទំហឹង បណ្តាលឱ្យ​រង​ការខូចខាត​ទាំងសងខាង នៅ​ចំណុច​ផ្លូវ​លេខ​២១៤ កែង​នឹង​ផ្លូវ​លេខ​៥១ ខណ្ឌដូនពេញ​

0

​ ​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បង្កឡើង​ដោយសារតែ​រថយន្ត​ប្រូស បើក​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅបុក​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ កំពុង​ឆ្លងកាត់​ទទឹងផ្លូវ ហើយ​រថយន្ត​បង្ក​បាន​ជ្រុល​ចង្កូត ទៅបុក​ដើមឈើ​ទៅមុខ​លែងរួច រង​ការខូចខាត​ទាំងសងខាង នៅ​ចំណុច​ផ្លូវ​លេខ​២១៤ កែង1​នឹង​ផ្លូវ​លេខ​៥១ (​ប៉ាស្ទ័រ​) ស្ថិតក្នុង​សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១២​នឹង​២០​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៥ ។​
​ ​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ប្រូស ពណ៍​ទឹកតែ មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2V-1333 បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៤ ទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន ពេលមកដល់​ចំណុច​កែង​នឹង​ផ្លូវ​លេខ​៥១ ក៏​ជ្រុល​ទៅបុក រថយន្ត​រ៉េវ​ហ្វ​រ ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-3947 ដែល​កំពុង​ឆ្លងកាត់​ទទឹងផ្លូវ ខូចខាត​ផ្នែក​ខាងមុខ ហើយ​រថយន្ត​បង្ក បាន​កាច់ចង្កូត​ទៅបុក​នឹង​ដើមឈើ​មួយ​ដើម​ទៀត​ទៅមុខ​លែងរួច បណ្តាលឱ្យ​រង​ការខូចខាត ផ្នែក​ខាងមុខ​ដូចគ្នា សំណាងល្អ​មិនមាន​អ្នករងរបួស ។3
​ប្រភព​ដដែល​បន្តថា ក្រោយ​កើតហេតុ ភាគី​ទាំងសងខាង បានធ្វើការ​សម្របសម្រួល​គ្នា តែ​ចរចា​គ្នា​មិនត្រូវ សមត្ថកិច្ច​បានធ្វើការ​វាស់វែង យក​រថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នាពេល​ក្រោយ ៕4