ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ជ្រុល​បុក​នាក់​ដើរ​ឆ្លងផ្លូវ បណ្តាល​ឲ្យ​ស្លាប់​ខ្លួនឯង នៅ​ចំណុច​ខាងត្បូង​បន្ទាយ​ង​៧០ ខណ្ឌ​ពោធិ៍​សែន​ជ័យ​

0

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ដោយសារតែ​យុវជន​ម្នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ក្នុង​ល្បឿន​លឿន ជ្រុល​បុក​អ្នកដើរ​ថ្មើ​ជើង បណ្តាល​ឲ្យ​ស្លាប់​ខ្លួនឯង ។​2
​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ថ្ងៃទី​២១ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងត្បូង​និង​បន្ទាយ​ង​៧០ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​​ ​ជនរងគ្រោះ​ដែល​បាន​ស្លាប់ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ខេន អឿន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់នៅ ភូមិ​ឃ្មួ​ត ឃុំ​បា​គូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ចំណែក​ជនរងគ្រោះ ដែល​រងរបួស នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។​3
​ ​យោងតាម​សាក្សី នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ បាន​ដើរ​ថ្មើរជើង​ឆ្លងផ្លូវ ពី​លិចទៅ​កើត លុះ​មកដល់​ច​ញ្ចើ​ម​ផ្លូវ​ខាងកើត​ហេតុ ស្រាប់​តែមាន​យុវជន​ម្នាក់ ជិះ​ម៉ូតូ​សេ​១២៥ សេរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AQ-5091 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ល្បឿន​លឿន បាន​ជ្រុល​បុក​នាក់​ដើរ​ពេញទំហឹង បណ្តាល​ឲ្យ​បោក​ក្បាល​ទៅ​និង​ថ្ម​ល​ស្លាប់​ខ្លួនឯង ចំណែក​នាក់​ដើរ​ថ្មើ​ជើង រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះ ដឹក​ទៅ​សង្គ្រោះ​នៅ​ម​ន្ទ​រ​ពេទ្យ​ភ្លាមៗ ។​
​ ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់​ចំណុចកើតហេតុ និង​ធ្វើការ​វាស់វែង យក​ម៉ូតូ​ទៅ​រក្សាទុក នៅ​ធិ​ការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រងចាំ​ដោះស្រាយ​នាពេល​ក្រោយ ចំណែក​សព ត្រូវបាន​ក្រុមគ្រួសារ មក​ទទួលយក​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត ៕4