ចោរ​ស្រី​តែងខ្លួន​ប្រុស​ហៅ​ម៉ូតូឌុប​ជិះ​ដល់​កន្លែង​ស្ងាត់​ទាញ​ពូថៅ​កាប់​ប្លន់​យក​ម៉ូតូ​តែ​មិនបាន​សំរេច​

0

​ខេត្តបន្ទាយមានជ័យ​​ចោរ​ស្រី​ដៃ​ឆើត​ម្នាក់​ក្រោយពី​ឪពុកម្ដាយ​បណ្ដេញ​ចេញពីផ្ទះ​ក៏​បែកគំនិត​រៀបចំ​ផែនការ​ប្លន់​យក​ម៉ូតូ​ពី​អ្នករត់ម៉ូតូឌុប​ដោយ​ប្រើប្រាស់​ពូថៅ​ធ្វើ​សកម្មភាព​ប៉ុន្ដែ​សកម្មភាព​មួយ​នេះ​បាន​បរាជ័យ​ព្រោះតែ​ជនរងគ្រោះ​ដឹង​ទាន់​វាយ​ទប់ទល់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ចាប់ខ្លួនបាន​តែម្តង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​២២ ខែមីនា​ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ទំនប់​កណ្ដោល ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ដ​បន្ទាយមានជ័យ ។​image
​លោក ស៊ីវ​សុជាតិ អធិការនគរបាល​ក្រុង​សិរិ​សោភ័ណ​បាន​និយាយថា​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ខាងលើនេះ​មានឈ្មោះ​សន​ឌី​សា​វ៉េ​ត ហៅថា​ន​ម​ស្រី អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ចក្រី ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះ​នេ​ត​ព្រះ ខេត្ដ​បន្ទាយមានជ័យ ដោយ​យក​ពូថៅ​កាប់​ទៅលើ​អ្នករត់ម៉ូតូឌុប​ឈ្មោះ​លឹម​សុវណ្ណ​ធី អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរិ​សោភ័ណ

ខេត្តបន្ទាយមានជ័យ​។​លោក​ស៊ីវ សុជាតិ បាន​បន្ដទៀតថា មុន ពេល​កើតហេតុ ជនល្មើស​បាន​ហៅ​ជនរងគ្រោះ​ឌុប​ចេញពី​ផ្សារ​ចំការ​គ​ហៅ​ផ្សារ​ថ្មី​លុះ​ពេលធ្វើ​ដំណើរ​ដល់​ចំណុច​ទំនប់​កណ្ដោល​ជា​កន្លែង​ស្ងាត់​ផង​នោះ​ជនល្មើស​បាន​ប្រាប់​ឲ្យ​
​ជនរងគ្រោះ​ឈប់​ដើម្បី​រង់ចាំ​មិ​ត្ដ​ភក្ដិ​ស្រាប់តែ​ពេល​ជនរងគ្រោះ​ឈប់​ជនល្មើស​ក៏​ដក​ពូថៅ​ពី​image (1)

ចង្កេះ​កាប់​ក្បាល​ពីក្រោយ​តែ ជនរងគ្រោះ​ក្រឡេកឃើញ​ទាន់​ក៏​ផ្ដួល​ម៉ូតូ រត់​ពេលដែល​ជន រងគ្រោះ​រត់គេចខ្លួន​ជនល្មើស​បាន​ដេញ​កាប់​ពីក្រោយ​តែ​ជន​រង គ្រោះ​រើស​បាន​ដំបង​ឫស្សី វាយ​ជនល្មើស​ចំ​ស្មា​និង​ចំ​កញ្ចឹងក​រហូត​មាន​ការប្រតាយប្រតប់គ្នា​ហើយ​យកបាន​ពូថៅ​ពី​ជន ល្មើស​បាន​ពេលនោះ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​បាន​ផ្អើលឆោឡោ​ចេញមក​ជួយ​អន្ដរាគមន៍​ហើយ​

ទាក់ទង​ទៅ​សមត្ថកិច្ច​ចុះមក​ចាប់ខ្លួនបាន​នៅ​កន្លែងកើតហេតុ​តែម្តង​។​លោក​អាត់ ខែម ស្នងការ​នគរបាល​ខេត្ដ​បន្ទាយមានជ័យ​បាន​បញ្ជាក់ថា​ក្រោយ​ការសួរនាំ​ជនសង្ស័យ​ដែល​តែងខ្លួន​ធ្វើ​ប្រុស​បាន​និយាយថា​ដោយសារតែ​ខ្លួន​ខូចខិល​ពេក​ក៏​ត្រូវបាន​ឪពុកម្ដាយ​ដាច់​ចិ​ត្ដ​កាត់កាល​បណ្ដេញ​ចេញពីផ្ទះ​។​ក្រោយពី​ត្រូវ​ឪពុកម្ដាយ​បណ្ដេញ​ចេញពីផ្ទះ​រួចមក​ដោយ​គ្មាន​ទីពឹង​

ជននេះ​បាន​ដើរ​សុំ​រស់នៅ​ជាមួយ​អ្នកជិតខាង​និង​មនុស្ស​ស្គាល់គ្នា​ប៉ុន្ដែ​ដោយ​ធុញថប់​និង​គិត​អ្វី​មិន​ចេញ​ស្រាប់តែ​បែកគំនិត​យក​ពូថៅ​រប​ស់​អ្នកជិតខាង​ក្បែរ​ផ្ទះ​ខ្លួន​ស្នាក់នៅ​ទៅ​ហៅ​ម៉ូតូឌុប​ជិះ ចេញពី​ទីប្រជុំជន​យកទៅ​កន្លែង​ស្ងាត់ ដើម្បី ប្លន់​យក​ម៉ូតូ តែ​ត្រូវបាន សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ជួយ​អន្ដរាគមន៍​ទាន់ពេលវេលា ។​
​លោក​អាត់​ខែម​បាន​និយាយ​បញ្ជាក់ថា​ជនសង្ស័យ​ដែល​បានធ្វើ​សកម្មភាព​ល្មើស​មួយ​នេះ​គឺ​ដើម្បី​បំពេញ​បញ្ហា​ក្រពះ​របស់ខ្លួន​តែប៉ុណ្ណោះ​។​ហើយ​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​ផងដែរ​។​ដោយមាន​ការឯកភាព​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ដ​បន្ទាយមានជ័យ លោក​ផាន់ ភី​រម្យ នគរបាល​ក្រុង​សិរិ​សោភ័ណ បាន​បញ្ជូន​ជននេះ​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕