​យុវជន​ម្នាក់​ឆក់​ការ​បូ​ប​គេ​ត្រូវ​ម្ចាស់ និង​ប្រជាពលរដ្ឋ​ក្របួច​បានប្រគល់​ឱ្យ​សមត្ថកិច្ច​ស្រុក​អន្លង់វែង​

0

(​ឧ​ត្ត​រ​មានជ័យ​)​យុវជន​ស្ទាវ​ម្នាក់​ជិះ​កង់​ឆក់​ការ​បូ​ប តែ​ពេល​ម្ចាស់ការ​បូ​ប​ស្រែកថា ចោរៗ ហើយក៏​ត្រូវ​ប្រជាពលរដ្ឋ​នៅក្បែរ និង​សិស្សសាលា ដេញចាប់បាន រួច​ហើយក៏​ប្រគល់​ទៅឱ្យ​សមត្ថកិច្ច​ស្រុក​អន្លង់វែង ដែល​ហេតុការណ៍​បាន​កើតឡើង​នៅវេលា​ម៉ោង ៣​និង​៣០​នាទី រសៀល​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ថ្នល់កែង ឃុំ​-​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​​យុវជន​ស្ទាវ​ឈ្មោះ រស់ ជៀន អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​កណ្តាល ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​IMG_4979
​តាម​ការរៀបរាប់​ពី​នារី​រងគ្រោះ​ឈ្មោះ ហ៊ាន ឡៃ​ស៊ីន អាយុ ២២​ឆ្នាំ​ដូចគ្នា​ដែរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​រៀបរាប់ថា នាង​បាន​ស្ពាយ​ការ​បូ​ប​លុយ​ចុះពីលើផ្ទះ​បំណង​ទៅ​ផ្សារ​ទិញ​ម្ហូប ស្រាប់តែ​យុវជន​ជនសង្ស័យ​ជិះ​កង់​ទៅ​ឈប់​នៅមុខ​ផ្ទះ រួច​ចូលទៅ​ឆក់​ការ​បូ​ប​លុយ​ដែល​កំពុង​ស្ពាយ​ចំហៀង ពេល​កំពុង​ប្រតាយប្រតប់​គ្នា នារី​រងគ្រោះ​ក៏​ស្រែកថា ចោរៗ ធ្វើឱ្យ​IMG_4974

ផ្អើល​ដល់​ប្រជា​ពល​ដែល​នៅក្បែរ ក៏​រត់​មកជួយ តែ​ពេល​ជនសង្ស័យ ក៏​រត់ចោល​កង់​បំណង​គេចខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ​ស្ទាក់​ចាប់បាន និង​បាន​ស្វាគមន៍​ដាក់​យ៉ាង​ចាស់ដៃ រួច​ហើយក៏​ប្រគល់​ឱ្យទៅ​សមត្ថកិច្ច​អធិការ​នគ​បាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​៕