ប្រទះឃើញ​វត្ថុ​បុរាណ និង​គ្រោងឆ្អឹង​ក្នុង​ដីចំការ​មួយកន្លែង​សង្ស័យថា​មុន​សម័យអង្គរ​

0

​បាត់ដំបង​៖​ពលរដ្ឋ​ប្រទះឃើញ​វត្ថុ​បុរាណ​មួយចំនួន រួមទាំង​គ្រោងឆ្អឹង​ដែល​ក្រុម​ប្រជាពលរដ្ឋ​បាននាំគ្នា​សណ្ឋាន​ថាវ​ត្ថុ​បូ​រា​ណ្យ​ទាំងនេះ និង​គ្រោងឆ្អឹង អាច​មុន​សម័យអង្គរ​ព្រោះ​បើតាម​ការយល់ឃើញ​ពី​ក្រុម​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ដែល​បានមក​ឃើញ​ផ្ទាល់​ភ្នែក​.​វត្ថុ​បូ​រា​ណ្យ​ទាំងនេះ​WP_20150323_051មានដូចជា​ផ្តិលលុងហិន​ផ្តិលស្ពាន់​.​និង​ក្អម​ដែល​ធ្វើ​ពី​ភក់ល្បាប់​ជាច្រើន​ផងដែរ​.​ចំណែក​គ្រោងឆ្អឹង​មានតែ​អ​វយ​វះ​មួយចំនួន ដោយឡែក​ផ្នែក​លលា​ក្បាល​មិនទាន់​ឃើញ​មាន​ទេ​ហើយ​វត្ថុ​បូ​រា​ណ្យ​ទាំងនេះ​រួមទាំង​គ្រោងឆ្អឹង​ទាំងនេះ​ត្រូវ​ពលរដ្ឋ​ម្នាក់​ឈ្មោះ​ឈឿន​ឈួន​.​ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​រស់នៅ​កំ​ប្រង់​.​ឃុំ​តា​គ្រៃ​.​ស្រុក​កំរៀង​.​ខេត្តបាត់ដំបង បាន​កាប់​គាស់​វាទដី​ថ្មី​រកឃើញ​ក្នុង​ដីចំការ​ដែល​គាត់​ទើប​និង​វាទ​នេះ​។​
​បើតាម​សម្តី​លោក​ឈឿន ឈួន ដែលជា​ម្ចាស់​ចំការ​ដែល​បាន​ប្រទះឃើញ​វត្ថុ​បូ​រា​ណ្យ និង​គ្រោងឆ្អឹង​នេះ​បាន​ប្រាប់ថា លោក​ទើបតែ​មក​សង់ផ្ទះ​នៅ​លើដី​ខាងលើនេះ​បាន​ចំនួន​២​ខែ​តែប៉ុណ្ណោះ ស្របពេល​អាជ្ញាធរ អភិវឌ្ឍន៍​ផ្លូវ​ថ្មី​លោក​ក៍​ជួប​ក្អម​ដែល​បែក ហើយ​លោក​សង្ស័យ​ក៍បាន​កាយ​បន្ត​ស្រាប់តែ​ជួប​គ្រោងឆ្អឹង​ជា បន្តបន្ទាប់​ទ់​ប​នៅ​ថ្ងៃទី​២០​និង​ទី​២១ ខែ​មិនា លោក​បាន​រក​ឃើ​ញេ​ជា​បន្តបន្ទាប់​ហើយក៍ មានការ​ផ្ញា​ក់​ផ្អើល​ដល់​អ្នកភូមិ​មក​រុករក​នៅតាម​ដីចំការ​ជិតៗ​គ្នា​នោះ​តែ​ពុំមាន​ឃើញ​មាន​វត្ថុ​បុរាណ​។WP_20150323_054 លោក​ឈឿន ឈួន​បន្តថា​មូល​ហេតុដែល​ពលរដ្ឋ​គ្រប់គ្នា​ថាវ​ត្ថុ​បុរាណ​ទាំងនេះ រួមទាំង​គ្រោងឆ្អឹង​ជាវ​ត្ថុ មួយ​ដែល​កើតមុន​សម័យអង្គរ សំអាង​លើ​ក្អម​ផ​ក់​ល្បាប់ ហើយ​គ្រោងឆ្អឹង​មាន​កងដៃ ដែល​ពួកគាត់​នាំ គ្នា​សន្ម​ត់​ថា​ជា​មេទ័ព​ស្រី​មុន​សម័យអង្គរ​។​
​ប៉ុន្តែ​រហូតមក​ដល់ទី​២៣ និង​ទី​២៤ ខែ​មិនា នេះ​នៅ​ពុំទាន់​មាន​មន្ត្រី​ជំនាញ​ចុះមក​ត្រួតពិនិត្យ​ឡើយ ហើយ​បច្ចុប្បន្ន​វត្ថុ​បុរាណ​ទាំងនេះ រួម​គ្រោងឆ្អឹង​លោក​ឈឿន ឈួន បានរៀបចំ​កន្លែង​ទុក​ខាងមុខផ្ទះ ដើម្បី​ឲ្យ​សា​ធា​រណះ​ជន​បានឃើញ​គ្រប់ៗ​គ្នា​។​
​យើង​រង់ចាំ​តាមដាន​មើល​ទាំងអស់គ្នា​ថា​តើ​នេះ​ជាវ​ត្ថុ​បុរាណ​ពី​សម័យ​ណា ហើយ​មាន​អ្វីខ្លះ ព​ត៏​មាន បន្ថែម​យ៉ាងណា​យើង​និង​ជំរាបជូន​បន្ត​៕WP_20150323_051​ផានិត