អ្នករត់​តាក់ស៊ី​ពី​ក្រុម​បើក​ការប្រយុទ្ធ​គ្នា​ព្រោះតែ​រឿង​ដណ្តើម​ម៉ូយ​ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុ​សិ៏្ត​ទឹកថ្លា​ធ្វើការ​ឃាត់ខ្លួន​

0

​ភ្នំពេញ​៖ ក្រុម​អ្នករត់​តាក់ស៊ី​ពី​ក្រុម​បាន​បើក​ការ​ប្រ​យុ​ធ​គ្នា​ព្រោះតែ​រឿង​ដណ្តើម​ម៉ូយ​អោយមក​ជិះឡាន​របស់ខ្លួន​បណ្តាល​អោយ​រងរបួស​ស្រាល​ទាំងសងខាង​ហើយ​បង្ក​រកា​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​ធ្វើអោយ​ស្ទះ​ចរាចរ​ណ៏​កាលពី​វេលា​ម៉ោង​០៩​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែ​n2មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​វិ​ហ៊ា​ចិន តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្ស៊ី ស្ថិតក្នុង​ភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​ ​ប្រភព​ព​ត៏​មាន​ពី​នគរបាល​ប៉ុ​សិ៏្ត​ទឹកថ្លា​បានអោយដឹងថា ក្រុមទី​១​មានឈ្មោះ​តុ​ប កុ​ម្ភះ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ មុខរបរ​បើកបរ និង​ទី​២​ឈ្មោះ​តុ​ប ចាន់​ធឿន ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​មុខរបរ​អ្នករត់​ចាប់​ម៉ូយ ទាំងពី​នាក់​ជា​បងប្អូន​បង្កើត ស្នាក់នៅ ភូមិ​ត្រពាំង​ភ្នំ ឃុំ​ខ្វាវ ស្រុក សំរោង ខេត្តតាកែវ​។ ចំណែក​ក្រុមទី​២​ទី​១​មានឈ្មោះ​កែវ សំ​គឹម ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​មុខរបរ​អ្នកបើកបរ ស្នាក់នៅ​ស្រុក​បាទី​ខេត្ត តាកែវ ទី​២​ឈ្មោះ​វ៉ន រដ្ឋា ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ មុខរបរ​អ្នករត់​ចាប់​ម៉ូយ ស្នាក់នៅ ស្រុក​ឧដុង ខេត្តកំពង់ស្ពឺ​។​
​ ​សាក្សី​ដែល​ឃើញ​ហេតុ​ការ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​ក្រុម​អ្នករត់​តាក់ស៊ី​ខាងលើ​បាន​បើករថយន្ត​មក​ឈប់​នៅ​ចំណុចកើតហេតុ​ហើយ​បាន​ហៅ​អ្នកដំណើរ​(​ម៉ូយ​)​ដើម្បី​អោយមក​ជិះ​រត់​រថយន្ត​របស់​ពួកគេ​ពេលនោះ​ក៏​មានការ​ប្រទាញ​ប្រ​ទង​គ្នា​ទើប​បណ្តាលអោយ​កើតជា​ចុំ​លុះ​វាយតប់​គ្នា​ទៅវិញទៅមក​រងរបួស​ស្រាល​ទាំងសងខាង​តែម្តង ហើយក៏​ត្រូវបាន​នគរ​បាល​ប៉ុ​ស្តិ៏​ទឹកថ្លា​ចុះ​ឃាត់ខ្លួន​យកមក​សាកសួរ​។​
​ ​បច្ចុប្បន្ន​ជនបង្ករ​ជុំ​លុះ​ទាំងពី​ក្រុម​ត្រូវបាន​ឃាត់ខ្លួន​នឹង​ប​ញ្ជួ​ន​ទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​n1
​ ​សូមបញ្ជាក់ថា​កន្លងមក​សាលាខណ្ឌ​សែន​សុខ​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្ស៊ី​នឹង​ផ្លូវ​លេខ​២៧១​ហើយ​បាន​ណែនាំ​ដល់​អ្នក​ប្រកប​របរ​រត់​តាក់ស៊ី​ដែល​ធ្វើដំណើរ​លើផ្លូវ​នេះ​មិនអោយ​ឈប់​រថយន្ត​ចាប់​ម៉ូយ​នោះទេ ព្រោះ​ផ្លូវ​នេះ​ជា​ផ្លូវ​ថ្នាក់​ប្រ​តិ្ត​ភួ​ជាតិ​នឹង​អន្តជាតិ​ឆ្លងកាត់ ហើយ​ធ្វើអោយ​ប៉េះ​ពាល់​ដល់​សណ្តាប់ធ្នាប់​នៅលើ​ផ្លូវ​សា​ធា​រណះ​នឹង​ធ្វើអោយ​កកស្ទះ​ចរាចរ​ណ៏​ទៀតផង​។​ប៉ុន្តែ​អ្នករត់​តាក់ស៊ី​ទាំងនេះ​ហាក់ដូចជា​មិន​ខ្លាច​ការណែនាំ​របស់​អាជ្ញា​ធរ​ខណ្ឌ​សូមបីតែ​បន្តិច​ណា​សោះ​គឺ​នៅតែ​ឈប់​ចាប់​ម៉ូយ​ដដែល​ហើយ ថែមទាំង​បង្ករ​ជា​ជុំលោះ​វាយ​គ្នា​ទោ​វិញ​ទៅមក​ដូច​ថ្ងៃនេះ​៕
​ ​