មនុស្ស ៧ នាក់ ត្រូវបាន​សមត្ថកិច្ច​ប៉េអឹម​ចាប់ខ្លួន ​ជាប់​ពាក់ព័ន្ធ​បទល្មើស​២​ដាច់ដោយឡែក​ពីគ្នា

0

​ព្រះសីហនុ ៖ សមត្ថកិច្ច​ជំនាញ​នែ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​បើក​យុទ្ធនា​ការចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន ៧ នាក់ ជា​បន្តបន្ទាប់ នៅត្រង់ចំណុច​ពយ​យាយ​ម៉ៅ ភូមិ​កោះ​តូច សង្កាត់​កោះរ៉ុង ក្រុង​-​ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៥ ដោយ​មនុx1​ស្សទាំង​៧​នាក់​នេះ ជាប់​ពាក់ព័ន្ធ​២​ករណី​ដាច់ដោយឡែក​ពីគ្នា គឺ​៤​នាក់​ជាប់​ពាក់ព័ន្ធ​កាប់បំផ្លាញ​ព្រៃឈើ និង ៣​នាក់​ទៀត ជាប់​ពាក់ព័ន្ធ​បទ​លួច​ដោយមាន​ស្ថាន​ទំងន់ទោស ប្រព្រឹត្តិ​ទៅលើ​ជនបរទេស​ចំនួន ២ នាក់​។
​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​បញ្ជាក់ប្រាប់​អោយដឹងថា​ការចាប់​ឃាត់ខ្លួន​មនុស្ស​៧​នាក់​ខាងលើនេះ​គឺធ្វើឡើង​ខណៈពេល​មាន​ករណី​ជនបរទេស​ចំនួន​២​នាក់​ទី​១​មានឈ្មោះ​Mike(​ម៉េ​ក​)​សញ្ជាតិ​កាណាដា​និង​ម្នាក់ទៀត​ឈ្មោះ​John(​ច​ន​)​ស​ញ្ឌា​តិ​ហ្វាំ​ង​ឡង់​ត្រូវ​ជនល្មើស​មួយក្រុម​ព្រួត​គ្នា​វាយ​បណ្តាលអោយ​របួសធ្ងន់​ធ្ង​រ​រួចហើយ​ប្លន់​យក​ទ្រព្យសម្បត្តិ​មួយចំនួន​ដូចជា​កាបូបស្ពាយ​ចំនួន​១,​លេប​ថប​១​គ្រឿង​និង​ទូរ​ស័​ព្ទៃ​ដៃ​១​គ្រឿង​ព្រមទាំង​ប្រាក់​ដុល្លា​មួយចំនួន​ផងដែរ​។​កម្លាំង​កងរាជអាវុធហត្ថ​ក្រោយពី​ទទួលបាន​ព​ត៏​មាន​ករណីនេះ​ភ្លាម ក៏បាន​ចុះ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​នៅ​ចំណុចកើតហេតុ​ភ្លាមៗ​ផងដែរ​រហូត​ឈានទៅដល់​ការចាប់ខ្លួន​មនុស្ស​ចំនួន ៧ នាក់ ដោយ​ក្នុងនោះ ៣ នាក់ ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្លន់​ជនបរទេស​ចំនួន​២​នាក់​ខាងលើ​។​ដោយឡែក​សំរាប់​៤​នាក់​ទៀត ជាប់​ពាក់ព័ន្ធ​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​បំរុង​ទុក​អចិន្ត្រៃយ៍​របស់​រដ្ឋ​។x2
​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បានបញ្ជាក់​ប្រាប់អោយដឹង​ទៀតថា ជនជាប់សង្ស័យ​៣​នាក់ ដែល​ពាក់ព័ន្ធ​វាយ​ប្លន់​ជនរងគ្រោះ​ជា​ជនជាតិ​បរទេស ២ នាក់​ខាងលើ ទី​១​ឈ្មោះ ជួប ទិ​ត្យ ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ កម្មករ​អារឈើ​, ទី​២​ឈ្មោះ ជឹម រតនា ភេទ ប្រុស អាយុ ២១ ឆ្នាំ​មុខរបរ​កម្មករ​អារឈើ ទី​៣​ឈ្មោះ​ឃួន​ហ៊​ន​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​កម្មករ​អារឈើ​។​ជន​ទាំង​៣​មាន​ទំ​លំនៅ​ភូមិ​តា​មលៈ​ឃុំ​រាម​ស្រុក​ព្រែ​នប់​ខេត្ត​ព្រះសីហនុ​។​ជនជាប់សង្ស័យ​ទាំងបី​នាក់​ក្រោយពី​ធ្វើការ​សាកសួរ​រួច​នៅ​ព្រឹក​ថ្ងៃទី​២៣​ខែ​មិនា​ឆ្នាំ​២០១៥​ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាម​ការស្នើសុំ​(​ម្ចាស់​សំណុំរឿង​)​ដើម្បី​កសាង​សំណុំរឿង​បន្ត​ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និ​តី​វិធី​នែ​ច្បាប់​។​ដោយឡែក​សំរាប់​ជនជាប់សង្ស័យ​ពាក់ព័ន្ធ​ការកាប់បំផ្លាញ​ព្រៃឈើ​ចំនួន ៤ នាក់​, ទី​១ មានឈ្មោះ ជឹម ឧ​ត្ត​ម ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មករ​អារឈើ ។ ២- ឈ្មោះ ជឹម រឹម ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ កម្មករ​អារឈើ​។ ៣- ឈ្មោះ ហ៊ើ​ង សេង​ថៃ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ​កម្មករ​អា​រ​ឈើ​។ ៤- ឈ្មោះ​ឃួន​សុធា​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​បើកទូក​ទេសចរណ៍​។​អ្នក​ទាំង​៤​ត្រូវបាន​ប្រគល់អោយ​ខ​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​អនុវត្តតាម​នីតិវិធី​នៃ​ច្បាប់​នៅ​រសៀល​ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៥ រួចរាល់​ហើយ​៕x3