ជិះ​ម៉ូតូ​ទៅបុក​រថយន្ត​កាមរី​ឆ្លាម​ក្នុង​ផ្លូវខ្វែង​ទិស​រងរបួស​បែកក្បាល​

0

​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​ជិៈ​ម៉ូតូ​ទៅបុក​ជាមួយ​រថយន្ត​កាមរី​ឆ្លាម​ក្នុង​ដំណើរ​ខ្វែង​ទិស កាលពី​វេលា ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវបែក​ជា​៤ មុខ​ស្ថានីយ​ប្រេង​ឥន្ទ​នៈ តេ​លា​ផ្សារលើ ស្ថិតក្នុង​ភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង រងរបួស​បែកក្បាល​v3ដេរ​ជាច្រើន​ថ្នេរ ។​​ ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថាៈ បុរសរងគ្រោះ​ខាងលើនេះ​មាន​​ឈ្មោះ​យ៉ង់ សុភា អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​អូស សង្កាត់​ផ្សា​ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​បុរស​រូបនេះ​​បាន​ជិៈ​ម៉ូតូ​ម៉ាកវីវ៉ា ព​ណ៏​ខ្មៅ​ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1A. 1695 ចំណែក​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​ព​ណ៏​ស្ក​​ពាក់​ស្លាក​លេខ ភ្នំពេញ 2k.4255 បើកបរ​ដោយ​បុរស​ឈ្មោះ ដេ​ត ចាន់​ធឿន អាយុ​៣៧ ឆ្នាំ មាន​ទីលំនៅ​​ខេត្តកំពត ។v2 មុនពេល​កើតហេតុ រថយន្ត​កាមរី​ឆ្លាម​ខាងលើ​បានធ្វើ​ដំណើរ​ទិសដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​បាត់​​ដំបង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ជា​ផ្លូវបែក​ជា​៤ ស្រាប់​តែមាន​ជនរងគ្រោះ​​ខាងលើ​បាន​ជិៈ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ពី​លិចទៅ​កើត ហើយក៏​បាន​បុក​ចំ​ទ្វារ​មុខ​ខាងឆ្វេង​រថយន្ត​
​បណ្តាលអោយ​អ្នក​ជិៈ​ម៉ូតូ​បោក​ចំ​ទ្វា​ក្រោយ​រថយន្ត​បែកក្បាល កំពិត​ទ្វារ​និង​បែក​កញ្ចក់​រថយន្ត ។​ ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​គេ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ចំណែក​​ម៉ូតូ​និង​រថយន្ត​ត្រូវបាន​នាំមក​រក្សាទុក​នៅ​អធិការនគរបាល​ក្រុង​ដើម្បី​រង់ចាំ​ការដោះស្រាយ​ជា​ក្រោយ​។​​ក្រោយពេល​សម្របសម្រួល​គ្នា ភាគី​ម៉ូតូ​រងគ្រោះ​ដឹងខ្លួន​ខុស បាន​សុំអោយ​ភាគី​រថយន្ត​ជួយ​ចេញថ្លៃ​ព្យា​​បាល​ខ្លះ ហើយ​ភាគី​រថយន្ត​មិន​ចង់​វែងឆ្ងាយ បាន​ព្រម​សង​ថ្លៃ​ព្យាបាល​២០​ម៉ឺន​រៀល​ដើម្បី​បញ្ចប់រឿង​៕v4