ប៉ូលិស​ក្រុង​សៀមរាប​ក្របួច​បាន​មុខសញ្ញា​កាច់ក​ម៉ូតូ​បីនាក់​បញ្ជូនទៅ​តុលាការ​

0

​សៀមរាប៖ បន្ទាប់ពី​បានធ្វើ​សកម្មភាព​បានសំរេច​ជា​ញឹកញាប់​ក្រុម​ជនសង្ស័យ​ជា​ចោរលួច​កាច់​សោក​ម៉ូតូ​ចំនួន​បីនាក់ ត្រូវបាន​កំលាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ធ្វើការ​ឃាត់ខ្លួន បាន​។​WP_20150325_001
​តាម​មន្ត្រីនគរបាល​ក្រុង​សៀមរាប​បានអោយដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​ទាំងបី​នាក់​នេះ​បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៥​នេះ នៅលើ​កំណាត់​ផ្លូវ​៦០​ម៉ែត្រ​(​តំបន់​ឃ្យុ​ង​យូ​)​បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​លួច​កាច់​សោក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ផលិត​ឆ្នាំ​២០១១​ពាក់​ស្លាក​លេខ​១AW-៤២៤៤​ពីមុខ​ភូមិគ្រឹះ​អង្គរ​ប៊ូ​ទិច​ស្ថិត​ក្នុងភូមិ​មណ្ឌល​៣​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​ខេត្តសៀមរាប​។​
​លោក​អនុសេនីយ៍ឯក​នួន​ស័ក្ក ចំរើន​រិ​ទ្ធិ អធិការរង​នគរបាល​ក្រុង​សៀមរាប​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បាន អោយដឹងថា​ជនសង្ស័យ​ទាំងបី​នាក់​នោះ​មាន​ទី​១​ឈ្មោះ ហែម ម៉ៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ភូមិ បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ទី​២​ឈ្មោះ គង់ ចន្ថា ហៅ​កា ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ស្នាក់នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ចំណែក​ជនសង្ស័យ​ទី​៣​មានឈ្មោះ​ម៉ុ​ល ដូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ហើយ​ដែល​ការចាប់ខ្លួន​ជនសង្ស័យ​ទី​បី​នេះ​គឺធ្វើឡើង​ទៅតាម​ចំ លើ​យ​សារភាព​របស់​ជនសង្ស័យ​ទីមួយ​និង​ទី​ពីរ​។​
​លោក​អនុសេនីយ៍ឯក​បានអោយ​ដឹង​ទៀតថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំងបី​នាក់​បាន​ត្រូវ​កំលាំង​នគរបាល​របស់ លោក​ធ្វើ​កំណត់ហេតុ​បញ្ជូនទៅ​តុលាការ​ហើយ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​នៃ​ច្បាប់ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​។ ចំណែក​ម៉ូតូ​ដែល​ពួកគេ​បាន​លួច​គល់​អោយ​ម្ចាស់​វិញ​ផងដែរ​។​WP_20150325_020
​គួរ​បញ្ជាក់ថា យោងតាម​ចំលើយសារភាពរ​បស់ជនស​ង្ស័​យ​ដែលមាន​នៅក្នុង​កំណត់ហេតុ​របស់​ប៉ូលិស​នោះ​គឺ ឈ្មោះ​ហែម ម៉ៅ ធ្លាប់​ជាប់ពន្ធនាគារ​ម្តង​ហើយ​និង​បានចេញ​មកវិញ​កាលពី​ឆ្នាំ​២០១២​តាំងបី​នោះ​រូបគេ​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ត្រឡប់មកវិញ​ឆ្នាំ​២០១៥ ប្រកបរ​បរជា​អ្នករត់ម៉ូតូឌុប​ក្រោយមក​ក៏បាន​បែកគំនិត​លួច កាច់​សោក​ម៉ូតូ​គេ​តែម្តង​។ ចំណែក​ឈ្មោះ​គង់​ចន្ថា​ក៏​ធ្លាប់​ជាប់ពន្ធនាគារ​ម្តង​ដែរ​កាលពី​ឆ្នាំ​២០០៦​រយៈពេល​បី​ឆ្នាំ​ពីបទ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​។​
​លោក​អនុសេនីយ៍ឯក នួន​ស័ក្ក ចំរើន​រិ​ទ្ធិ អធិការរង​នគរបាល​ក្រុង​សៀមរាប​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បាន អោយដឹងថា នេះ​ជា​ករណី​នៃ​បទល្មើស​មួយ​ក្នុងចំណោម​បទល្មើស​ជាច្រើន​ដែល​កំលាំង​នគរបាល​ក្រុង​សៀមរាប​ធ្វើការ​បង្ក្រាបបាន​ដើម្បី​តប​ទៅនឹង​ការយកចិត្តទុកដាក់រ​បស់​លោកស្នងការ ក៏ដូចជា​ថ្នាក់ដឹកនាំ​នៃ អគ្គស្នងការ​នគរបាល​ជាតិ​ដើម្បី​ថែ​រក្សាសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​៕WP_20150325_005​ខេង​ឧ​ត្ត​ម​