ស្រវឹងស្រាជោគជាំបើករថយន្តក្នុងល្បឿនលឿនបុករបងផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យរថយន្តដាច់កាឡេកង់មុខ

0

និងខូចខាតផ្នែកមុខយ៉ាងដំណំបុរសម្នាក់ស្រវឹងស្រាជោគជាំបានបើករថយន្តឡេងគ្រីសស័រមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនដល់ផ្លូវកែងមិនព្រមបត់ក៏បុករបងថ្មផ្ទះប្រជាពលរដ្ឋពេញទំហឹងលាន់ដូចរន្ឋះរងការខូចខាតចំណែករថយន្តបង្កបានដាច់កាឡេកង់មុខខាងឆ្វេងនិងរងការខូចខាតយ៉ាងដំណំ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាង១០នឹង៥០នាទីយប់ថ្ងៃទី២៥ខែមិនាឆ្នាំ២០១៥តាមបណ្តោយផ្លូវបេតុងមួយកន្លែងស្ថិតក្នុងភូមិទ្រា១សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។2
ប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តឡេងគ្រីសស័រពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញបើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើកក្នុងល្បឿនយ៉ាងលឿនខណះមកដល់ចំណុចផ្លូវកែងមិនបានបត់ក៏បុករបងថ្មផ្ទះប្រជាពលរដ្ឋពេញទំហឹងលាន់ដូចរន្ឋះរងការខូចខាតចំណែករថយន្តបានដាច់កាឡេកង់មុខខាងឆ្វេងនិងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ប្រភពដដែលបានបន្តថាក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗតែភាគីទាំង២បានធ្វើការសម្របសម្រួលគ្នាដោយភាគីខាងម្ចាស់ផ្ទះមិនបានរករឿងអ្វីនោះទេគ្រាន់តែឱ្យជួសជុលរបងផ្ទះគាត់វិញតែប៉ុណ្ណោះរីឯភាគីខាងរថយន្តបង្កក៏យល់ព្រមព្រោះដឹងពីកំហុសរបស់ខ្លួន។`4
សូមបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្តាលមកពីបុរសខាងលើបើកបរក្នុងស្ថានភាពស្រវឹងស្រាជោគជាំហើយដល់ចំណុចផ្លូវកែងមិនបានបត់នេះសំណាងហើយមិនបង្កគ្រោះថ្នាក់ដល់នណារម្នាក់នោះ៕