នៅ​ស្រុក​មង្គលបុរី​អាជីវកម្ម​មូ​ម​ខ្សាច់​អាណាធិបតេយ្យ​ខុសច្បាប់​៣​ក​ន្លែ​នៅតែ​បន្តធ្វើ​កំពុងតែ​ថ្កើ​ន​និង​លោក​អភិបាលស្រុក​យ៉ាងខ្លាំង​

0

​ខេត្ត​បន្ទា​មានជ័យ​៖ នៅ​ស្រុក​មង្គលបុរី​មាន​អាជីវកម្ម​បូម​ខ្សាច់​អាណាធិបតេយ្យ​ចំនួន​៣​កន្លែង​ត្រូវបាន​គេ​ដឹងថា​នៅតែ​បន្តសកម្មភាព​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម​យ៉ាង​គគ្រឹក​គ្រេង​តែ​ដដែល​។​លោក​ឡុង​ពុន​អភិបាលស្រុក​មង្គលបុរី​បាន​ឲ្យ​ដឹងថា​អាជីវកម្ម​ខុសច្បាប់​នេះ​លោក​បាន​ដឹកនាំ​image (1)កម្លាំង​ចុះទៅ​ទប់ស្កាត់​និង​ឲ្យ​ផ្អាក​សកម្មភាព​កន្លងមក​រួចមកហើយ​តែ​សកម្មភាព​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ខុសច្បាប់​ទាំង​៣​ក​ន្លែ​នេះ​នៅតែ​ធ្វើ​ដដែល​មិន​ខ្លាច​និង​ច្បាប់​ឡើយ​អាជីវកម្ម​បូម​ខ្សាច់​នេះ​នៅ​ចំណុច​ភូមិ​គោក​ទម្លាប់ ភូមិ​ពោធិ៍​រៀង ឃុំ​បន្ទាយ​នាង និង ភូមិ​អូរ អណ្តូង ឃុំ​អូរ​ប្រាសាទ ។​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យដឹងថា​ឈ្មួញ​ធ្វើ​អាជីវ​ម​ក្មនេះ​មាន​រយៈពេល​ជា​យូរ​ឆ្នាំ​មកហើយ​គេ​មិនដែល​ឃើញ​មាន​អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​ចុះទៅ​បង្ក្រាប​និង​ទប់ស្កាត់​នោះឡើយ​។ ក្នុង​មួយថ្ងៃៗ​គេ​បូម​ខ្សាច់​ចេញពី​ក្រោម​ដី​លុង​ជ្រៅ​ក្លាយទៅជា​រណ្តៅ​ធំៗ​រាប់សិប​កន្លែង ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​បញ្ហា​ដល់​កូនតូចៗ​របស់​ពួកគាត់​ដើរ​ធ្លាក់​ក្នុង​រណ្តៅ បូម​ខ្សាច់​លង់ទឹក​ស្លាប់​និង​ភ័យខ្លាច​ដោយ​ការ​ប្រឈម​សត្វ​គោក្របី​ធ្លាក់​ក្នុង​រណ្តៅ​នោះ​ផងដែរ​។​ប្រជាពលរដ្ឋ​បាន​បន្តថា​ទីតាំង​បូម​ខ្សាច់​ទាំង​៣​កន្លែង​នោះ​ទីតាំង​ខ្លះ​នៅ​ចំ​កណ្តាល​វាលស្រែ​និង​ទីតាំង​មួយចំនួនទៀត​នៅក្បែរ​ភូមិ​ជិត​ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ផង​នោះ​ទៀត​។​ប្រជាពលរដ្ឋ​នៅ​ចំណុច​អាជីវកម្ម​បូម​ខ្សាច់​ក្នុងភូមិ​គោក​ទម្លាប់​ប្រាប់​ឲ្យ​ដឹងថា​មាន​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ក្បែរ​នោះបាន​លក់​ដី​និង​ផ្ទះ​ទៅ​ឲ្យ​ឈ្មួញ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ចំណុច​នោះ​តែម្តង ។image ពី​ពោះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នោះ​គាត់​ភ័យខ្លាច​កូន​គាត់​ធ្លាក់​រណ្តៅ​បូម​ខ្សាច់​លង់​ស្លាប់​ដែល​អាជីវកម្ម​នៅក្បែរ​ផ្ទះ​របស់គាត់ ។​ប្រជាពលរដ្ឋ​បាន​និយាយ​បន្តថា​អាជ្ញាធរ​ចេះតែ​បណ្តែតបណ្តោយ​ឲ្យ​មានការ​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម​អនាធិបតេយ្យ​ជា​យូរ​ឆ្នាំ​មិនមាន​ការទប់ស្កាត់​និង​បង្ក្រាប​នេះ​ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​នោះ​យ៉ាងខ្លាំង​ទៅលើ​អាជ្ញាធរ​ដែនដី​និង​មន្ត្រី​ជំនាញ​ផងដែរ​។ ក្នុងនោះ​ប្រជាពលរដ្ឋ​ក៏មាន​ការសង្ស័យថា​ការមិន​ទប់ស្កាត់​និង​បង្ក្រាប​សកម្មភាព​បូម​ខ្សាច់​ខុសច្បាប់​ដោយ​ពួកគាត់​ដាក់​ការសង្ស័យ​ទំនងជា​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ទទួលផល​ប្រយោជន៍​ពី​អា​ជី​កម្ម​បូម​ខ្សាច់​របស់​ក្រុម​ឈ្មួញ​ទើប​ពុំ​បង្ក្រាប​យ៉ាង​ដូច្នេះ​។​ឈ្មួញ​ដែល​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ចំណុច​៣​ទីតាំង​ខាងលើ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រាប់​ឱ្យដឹងថា មានឈ្មោះ អ៊ឹង វ៉ាន់​ម៉ៅ និង​ឈ្មោះ សៀវ ភឿង​។​ជុំវិញ​នៃ​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នេះ​លោក​ឡុង​ពុន​អភិបាលស្រុក​មង្គលបុរី​បាន​ប្រាប់​ឲ្យ​ដឹងថា​អាជីវកម្ម​ទាំងនោះ​លោក​បាន​ឲ្យ​មន្ត្រីក្រោមឱវាទ​ចុះ​ត្រួតពិនិត្យ​គឺ​គ្មាន​ច្បាប់​ធ្វើ​អាជីវកម្ម​នោះទេ​កន្លងមក​លោក​បាន​ចុះទៅ​ណែនាំ​ឲ្យ​បញ្ឈប់​អាជីវកម្ម​នេះដែរ​តែ​ពួក​ឈ្មួញ​នៅតែ​ជ​ជេស​ធ្វើ​លោក​និង​ទៅ​ចុះ​ណែនាំ​បន្ថែមទៀត ។​
​ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់ នៅ​ចំណុច​ខាងលើ​នោះដែរ មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ប្រាប់​ឲ្យ​ដឹងថា​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នោះ​ឈ្មួញ​មិនបាន​ឆ្លង​ខាង​បរិស្ថាន​នោះទេ​ការប៉ះពាល់​បរិស្ថាន​នៅពេល​ដឹក​ធ្លាក់​ខ្សាច់​រាយប៉ាយ​ពេញ​ថ្នល់ ប្រែក្លាយ​ដី​ស្មើ​ទៅជា​ដី​រណ្តៅ​ជ្រៅ​ធំៗ​ដែល​អាច​ងាយ​នឹង​បាក់​ស្រុតដី​ជាដើម​៕ គង្គា