ជិៈ​ម៉ូតូ​មកពី​ទឹ​ញ​ខ្លាញ់ ដល់​ពាក់កណ្តាល​ផ្លួ​វ ស្រាប់តែ​ម៉ូតូ​មួយគ្រឿង​ទៀត​បុក​ពីក្រោយ រងរបួស​បាក់ឆ្អឹង​ជើង​ធ្វេ​ង​ជា​ពីរ​កំណាត់​

0

​ខេត្ត​ប៉ៃលិន​៖​ស្ត្រី​ម្នាក់​បាន​រងរបួស​បាក់ឆ្អឹង​ជើង​ធ្វេ​ង​ជា​ពីរ​កំណាត់ ខណៈ​រូបគាត់​ជិៈ​ម៉ូតូ​ទៅ​ទឹ​ញ​ខ្លាញ់ ត្រលប់​មកវិញ​ដល់​ពាក់កណ្តាល​ផ្លួ​វ ស្រាប់តែ​ម៉ូតូ​មួយគ្រឿង​ទៀត​បើក​ស្រប​ទឹ​ស​គ្នា បុក​ពីក្រោយ​ផ្នែក​ចំហៀង បណ្តាល​ឲ្យ​រងរបួស​តែម្តង ។ ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះdownload (2) បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លួ​វ​ជាតិ​លេខ​៥៧ ខាងលិច​ស្ពាន​ដើម​ខ្លឹម ស្ថិតក្នុង​ភូមិ​អូរ​ខ្ទីង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​
​ស្ត្រី​រងគ្រោះ​ឈ្មោះ សង ស្រីអូន អាយុ​៣៩​ឆ្នាំ ជា​កម្មករ រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ រងរបួស​បាក់ឆ្អឹង​ជើង​ខាង​ធ្វេ​ង​ជា​ពីរ​កំណាត់ ជិៈ​ម៉ូតូ​សង​សេរី​ចាស់ ពណ៌​ខ្មៅ អត់​ស្លាក​លេខ ។ ចំណែក​ជនបង្ក​ឈ្មោះ ហេង ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រងរបួស​ស្រាល បើកបរ​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប៉ៃលិន​1A-8611 ស្រប់​ទឹ​ស​ជាមួយ​ស្ត្រី​រងគ្រោះ ,​មាន​ទីលំនៅ​ភូមិបរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុង​/​ខេត្ត​ប៉ៃលិន ។​
​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​ម្នាក់​ជិៈ​ម៉ូតូ​សង់​សេរី​ចាស់ គ្មាន​ស្លាក​លេខ បើកបរ​ក្នុង​ទឹ​សដៅ​ពី​កើ​តទៅ​លិច លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឃើញ​ស្ត្រី​ដដែល​នោះ ជិៈ​ត្រលប់​មកវិញ ក្នុង​ទឹ​សដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត បើកបរ​ស្រប​ទឹ​ស​គ្នា ដោយ​បើក​ជែង​មកពី​ក្រោយ ក្នុង​ល្បឿន​លឿន រួច​ក៏​បុក​ម៉ូតូ​ស្ត្រី​ខាងលើ​ពី​ចំហៀង​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​បាក់ឆ្អឹង​ជើង​តែម្តង ។ ប្រភពព័ត៌មាន​បន្តថា​៖ ក្រោយពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​រងគ្រោះ ត្រួវបាន​អ្នកភូមិ​ដឹក​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន តែ​ដោយ​របួស​ជើង​ធ្ងន់ធ្ងរ ក៏​ដឹក​បន្តទៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​ភ្លាម​ដែរ ។​download (1)
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ចរាចរ​ណ៏​ផ្លួ​វ​គោក​ខេត្ត បាន​ឲ្យ​ដឹងថា​៖ គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើនេះ បណ្តាល​ឲ្យ​ស្ត្រី​រងគ្រោះ​បាក់ជើង​ធ្វេ​ង គឺ​ដោយសារតែ​ជនបង្ក​បើកបរ​ជែង រំលោភ​ចំណែក​ផ្លួ​វរ​បស់​ស្ត្រី​រងគ្រោះ ដែល​បើក​ស្រប​ទឹ​ស​គ្នា ។ ប្រភពព័ត៌មាន​បន្តថា​៖ ស្ត្រី​រងគ្រោះ​មានឈ្មោះ សង ស្រីអូន អាយុ​៣៩​ឆ្នាំ ជា​កម្មករ រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ រងរបួស​បាក់ឆ្អឹង​ជើង​ខាង​ធ្វេ​ង​ជា​ពីរ​កំណាត់ ជិៈ​ម៉ូតូ​សង​សេរី​ចាស់ ពណ៌​ខ្មៅ អត់​ស្លាក​លេខ ។ ចំណែក​ជនបង្ក​ឈ្មោះ ហេង ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រងរបួស​ស្រាល បើកបរ​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប៉ៃលិន​1A-8611 មាន​ទីលំនៅ​ភូមិបរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុង​/​ខេត្ត​ប៉ៃលិន ។ ប្រភព​ព័​ត៌​បន្តទៀតថា​៖ ក្រោយពេល​កើតហេតុ​ស្ត្រី​រងគ្រោះ ត្រួវបាន​អ្នកភូមិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន តែ​ដោយ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ក៏​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង , ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង ត្រួវ​កំលាំង​សមត្ថកិច្ច​ចរាចរ​ណ៏ ខេត្ត ដឹក​យកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ជើងគោក រង់ចាំ​ការដោះស្រាយ​គ្នា​តាម​ផ្លួ​វ​ច្បាប់​៕