ការរុករក​ដែល​ខាតបង់​ច្រើន​បំផុត ក្នុង​ប្រវត្ដិសាស្ដ្រ​អាកាសចរ​ណ៍​តែ​នៅ មិនទាន់​ឃើញ​ស្រមោល​

គិត​មកដល់​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ ២០១៤ គឺ​រយៈពេល​២៧​ថ្ងៃ​កន្លង​ផុត​ចាប់ តាំង​ពី​យន្ដហោះ​MH-370 បាត់​ខ្លួន​ហើយ ការខិតខំ​រុករក​ត្រូវបាន​គេ​វាយតម្លៃថា ចំណាយ​ប្រាក់​ច្រើន​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ អាកាសចរណ៍ ប៉ុន្ដែ​មិន​ទាន់​រកឃើញ លទ្ធផល​ណា​មួយ​ឡើយ ។ ការខិតខំ​រុករក ដោយ​

មាន​ការចូលរួម​ពី​រាប់សិប ប្រទេស និង​ឧបករណ៍​ទំនើបៗ តែ​នៅ មិនទាន់​ឃើញ ។ នៅសល់​រយៈពេល​តែ ៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ បើ​រក​មិនឃើញ​ទេ នោះ អាថ៌កំបាំង​យន្ដហោះ​ដែល​បាត់​ខ្លួន ស្ថិតនៅ​ជា​អាថ៌កំបាំង​ជា​រៀងរហូត ដោយ​ប្រអប់​ខ្មៅ​យន្ដហោះ​មិន​អាច​រក្សា ទិន្នន័យ​ហោះហើរ​លើស​ពី​មួយ​ខែ​ឡើយ​។  
​ប្រព័ន្ធ​ផ្សព្វផ្សាយ​ម៉ាឡេស៊ី​បានឱ្យដឹង ថា ពេល​នេះ​ការរុករក​យន្ដហោះ​ផ្ដោត សំខាន់​ទៅលើ​បរិវេណ​រុករក​៣១៩​ពាន់ គីឡូម៉ែត្រ​ក្រឡា​ដែលមាន​ចម្ងាយ​ពី​ទី ក្រុង​Purk ប្រទេស​អូស្ដ្រាលី​១៨០០​គី​ឡូ ម៉ែត្រ​ជាទី​តាំង​ដែល​គេ​រុក​ឃើញ​បំណែក ជាច្រើន​សង្ស័យថា​ជា​របស់​យន្ដហោះ MH-370 ។ ប្រសិនបើ​បំណែក​ទាំងនោះ ពិត​ជា​របស់​យន្ដហោះ​នឹង​ជួយ​បង្រួប​រុក រក​បាន​ឆាប់រហ័ស ។
​ពាក់ព័ន្ធ​នឹង​សកម្មភាព​រុករក​នោះ ដែរ​អង់គ្លេស​បាន​បញ្ជូន​នាវាមុជទឹក​ដើរ ដោយ​ថាមពលបរមាណូ​ជួយ​រុករក​យន្ដ ហោះ MH-370 ។ រដ្ឋមន្ដ្រី​ក្រសួង​ការ ពារ​ជាតិ​អង់គ្លេស​បាន​ប្រកាស​ឱ្យ​ដឹងថា នាវាមុជទឹក​ដើរ​ដោយ​ថាមពលបរមាណូ HMS Tireless របស់​ប្រទេស​នេះ បាន​បញ្ជូន​ទៅកាន់​មហាសមុទ្រ​ឥណ្ឌា ចូលរួម​រុករក​យន្ដហោះ​ដឹក​អ្នកដំណើរ ដែល​បាត់​ខ្លួន ។
​នាវាមុជទឹក​ដើរ​ដោយ​ថាមពល បរមាណូ​ខាងលើ​នឹង​ជួយ​រុករក​ប្រអប់​ខ្មៅ យន្ដហោះ​នៅ​បាតសមុទ្រ ។ នាវា​មុជទឹក  និង​មាន​ឧបករណ៍​កំណត់​សញ្ញា​ប្រអប់ ខ្មៅ​ខណៈដែល​ប្រអប់​ខ្មៅ​នោះ​នៅតែ បញ្ចេញ​សញ្ញា​ក្នុង​រយៈពេល​៣០​ថ្ងៃ​គិត ចាប់ពី​ពេល​ហោះហើរ ។ នៅពេលដែល ការរុករក​លើសពី​៣០​ថ្ងៃ ប្រអប់​ខ្មៅ​នោះ មិន​អាច​ផ្ដល់​សញ្ញា​ទៀតឡើយ ហើយ​បើ រកឃើញ​ទិន្នន័យ​ហោះហើរ​ក៏​នឹងត្រូវ បាត់បង់ ទាំងនោះ​ធ្វើ​ឱ្យ​អាថ៌កំបាំង​ស្ថិត នៅតែ​ជា​អាថ៌កំបាំង​ដដែល ។
​បើទោះបី​គេ​បានឃើញ​បំណែក​ជា ច្រើន​សង្ស័យថា ជា​របស់​យន្ដហោះ MH-370 ប៉ុន្ដែ​រហូត​មក​ទល់​ពេល​នេះ មិនទាន់​មាន​បំណែក​ណាមួយ​បាន​ស្រង់ ចេញពី​ទឹក​នៅ​ឡើយ ។ លោក Angus Houston អ្នកទទួល​បន្ទុក​រុករក​យន្ដហោះ របស់​ទាហាន​អាកាស​អូស្ដ្រាលី​បាន ប្រកាសថា “​យើង​មិន​ទាន់​ស្រង់​បាន បំណែក​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​យន្ដ ហោះ MH-370 នោះឡើយ​” ។ លោក បន្ដទៀតថា ការរុករក​ក៏ដូចជា​ស្រង់ បំណែក​សង្ស័យ​ត្រូវ​ប្រើ​រយៈពេល​យូរ ដោយសារ​ពេលនេះ អាកាសធាតុ​មិន អំណោយផល ។
​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី លោក​ណា ជី​ព រ៉ាសាក់ បាន​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង Purk ប្រទេស​អូស្ដ្រាលី​កាលពី​ថ្ងៃ​ទី​១ ខែ មេសា ដើម្បី​តាមដាន​សកម្មភាព​រុក​រក យន្ដហោះ​ដឹក​អ្នកដំណើរ​២៣៩​នាក់​ដែល បាត់​ខ្លួន ។ លោក​រ៉ាសាក់ ក៏​បាន​ថ្លែង អំណរគុណ​ដល់​សហគម​ន៍​អន្ដរជាតិ ដែល​បាន​ជួយ​ជ្រោមជ្រែង​ក្នុង​ការរុករក យន្ដហោះ​នោះ​៕​

Flight MH 370